Connect with us

សុខភាព

អាហារ ៦ ប្រភេទមិនគួរហូបច្រើនពេកនៅពេលល្ងាច ដែលអាចប៉ះពាល់ដល់ដំណេកធ្ងន់ធ្ងរ

បានផុស

នៅ

មិនត្រឹមតែកាហ្វេឬភេសជ្ជៈដែលមានជាតិកាហ្វេអ៉ីនទេ ដែលអាចរំខានដល់ដំណេក សូម្បីតែអាហារក៏​អាចប៉ះពាល់ដល់គុណភាពនៃការគេង ដែលនឹកស្មានមិនដល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត Thidakan Ruchipattanakul គ្រូពេទ្យឯកទេសរោគសើស្បែកនិងប្រឆាំង​ភាពចាស់នៃមន្ទីរពេទ្យ Samitivej Sukhumvit បានបញ្ជាក់ថា អាហារ ៦ យ៉ាងដែលអ្នកមិនគួរហូប​ច្រើនពេកនៅ​ពេលល្ងាច អាច​មានហានិភ័យនៃការគេងមិនលក់។

១ សូកូឡា មនុស្សជាច្រើនភ្លេចថាសូកូឡាមាន​ជាតិ​កាហ្វេអ៉ីន​ដូច​នៅ​ក្នុង​កាហ្វេ​និង​តែ។ ប្រសិន​បើ​អ្នក​ហូប​ច្រើន​ពេក​វា​អាច​បណ្ដាល​ឲ្យ​គេង​មិន​លក់​ផង​ដែរ។

២ ម្ទេស ជឿ​ឬ​មិន​ជឿ​ថា​ម្ទេស​ក៏​ជា​បញ្ហា។ ជា​លទ្ធផល​សីតុណ្ហភាព​រាងកាយ​ខ្ពស់​អាច​បណ្តាល​ឲ្យ​គេង​មិន​លក់ជាខ្លាំង។

៣ ទឹកផ្លែឈើ វាអាចជារឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បន្តិច ​ដែលអ្នកមិនអាចផឹកទឹកផ្លែឈើសម្រាប់​អាហារ​ពេលល្ងាចឬមុនពេលចូលគេង អាចមិនឲ្យគេងលក់។ ដោយសារ​ទឹកផ្លែឈើ​ជាពិសេសរបស់ជូរៗ អាចបណ្តាល​ឲ្យ​​មនុស្ស​ប្រឈម​នឹង​ការ​ចាល់អាស៊ីត​នៅពេល​យប់។

៤ ឈីស មូលហេតុដែលឈីសអាចបណ្តាល​ឲ្យ​អ្នកគេងមិនលក់ ​គឺ​ដោយសារ​តែ​ប្រភេទ​ឈីស​ខ្លះ​មាន​អាស៊ីដអាមីណូ​ខ្ពស់ tyramin។ ជាលទ្ធផល​ខួរក្បាល​ភ្ញាក់​កណ្ដាល​យប់​ ឬ​គេង​មិន​លក់​តែ​ម្ដង។

៥ ខ្ទឹមនិងខ្ទឹមបារាំង ខ្ទឹមនិងខ្ទឹមបារាំង​គឺជាបន្លែដែលបង្កើនខ្យល់​ក្នុងក្រពះ ដែល​អាចបណ្តាល​ឲ្យ​ហើមពោះនិង​គេងមិនលក់។

៦ ស្រា ក៏អាចធ្វើ​ឲ្យ​អ្នកគេងលក់ដូចគ្នា។ ភាគច្រើនផលប៉ះពាល់នៃជាតិអាល់កុល​ នឹងធ្វើ​ឲ្យ​អ្នកងងុយដេក។​គេងមិនបានស្កប់ស្កល់ ដូច​មាន​អារម្មណ៍ថាមិន​បាន​សម្រាកពេញលេញដែរ។ ព្រោះគ្រឿងស្រវឹងពិតជារំខានដល់វដ្តនៃការគេងបែបធម្មជាតិ​ ដែលបណ្តាល​ឲ្យ​គេងមិនលក់។

ដូច្នេះ​ត្រូវ​ចៀសវាងអាហារដែលបណ្ដាលឲ្យគេងមិនលក់ ដូចដែលបានរៀបរាប់នៅក្នុងអត្ថបទខាងលើនេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ផឹកទឹកភ្លៀងមានគុណប្រយោជន៍ និងប៉ះពាល់អីខ្លះ?

ចុចអាន៖អនុវត្តគន្លឹះទាំងនេះ ធានាថានឹងបំបាត់ការគេងស្រមុក លែងរំខានដំណេកអ្នកជិតខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

AmCham៖ ​ទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា- អាមេរិក ​កំពុងរីកចម្រើនខ្លាំង

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

​អនុប្រធានាធិបតី​ស៊ូដង់ខាងត្បូង​ត្រូវចាប់ខ្លួន ខណៈ​មន្ត្រី UN​ អំពាវនាវភាគីជម្លោះ​​​អត់ធ្មត់​

កីឡា៥ នាទីutes មុន

ឧកញ៉ា ឈាង សុវណ្ណរតនៈ រៀបចំ​ការ​ប្រកួត​កីឡា​វាយសីមានប្រាក់រង្វាន់សរុប​ ២០ លានរៀល

លោក Wang Chuanfu
ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

BYD ​គ្រោងបង្កើនការលក់រថយន្ត​ទ្វេ​ដងឆ្នាំនេះ ដល់ ៨ សែន គ្រឿង

ព័ត៌មានជាតិ៤៣ នាទីutes មុន

ឧទ្យានជាតិវីរៈជ័យ ជាទីកន្លែងកម្សាន្តដ៏មនោរម្យសម្រាប់អ្នកនិយមចូលចិត្តធ្វើដំណើរផ្សេងព្រេង និងស្រឡាញ់ធម្មជាតិ

លោក ប៊ីល ហ្គេត
ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ប៊ីល ហ្គេត៖ មាន​តែការងារ ៣ មុខ​ ប៉ុណ្ណោះ ដែល​នឹង​បន្តឈរជើងក្នុងបដិវត្តន៍ AI ​

បទល្មើសចោរកម្ម
សន្តិសុខសង្គម៣ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

សម្តេច​សង្ឃ​កាតូលិក Pope Francis ជិតសុគត ខណៈគ្រូ​ពេទ្យ​​សម្រេ​ចឈប់ព្យាបាល​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជំនួយការលោកហ្សេលេនស្គី៖ អ៊ុយក្រែន ត្រូវការទ័ពប្រយុទ្ធ ជាងកងរក្សាសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម