Connect with us

សុខភាព

ធ្មេញងាប់ មានគ្រោះថ្នាក់នៅខាងក្នុងមាត់ បើប្រហែសអាចគ្រោះថ្នាក់បាន

បានផុស

នៅ

វេជ្ជបណ្ឌិត Ajana Peerapanich មហាវិទ្យាល័យ Mahidol នៃមន្ទីរពេទ្យវេជ្ជសាស្ត្រ Mahidol បានបញ្ជាក់ថា បន្ថែមពីលើការពុកធ្មេញ ធ្មេញខូច ឬរង្គើ ដែលយើងគួរតែប្រយ័ត្ន នោះគឺធ្មេញងាប់នៅក្នុងមាត់របស់យើងដោយមិនដឹងខ្លួន។

តើ​ធ្មេញ​ងាប់​គឺ​ជា​អ្វី?

ធ្មេញ​ងាប់​គឺ​ជា​ធ្មេញ​ដែល​មិន​មាន​សសៃឈាម ​សម្រាប់​ចិញ្ចឹម​នៅ​ក្នុង​បែហោងធ្មែញ​សរសៃ​ប្រសាទ បណ្ដាល​ឲ្យ​កោសិកា​នៅ​ក្នុង​ធ្មេញ​ទៅជាងាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ធ្មេញ​ងាប់

មក​ពី​គ្រោះថ្នាក់​ណាមួយ ​ដែល​បណ្ដាល​ឲ្យ​ធាតុ​បង្ក​ជំងឺ​ឈាន​ទៅ​ដល់​បែហោងធ្មែញ ​ដែល​បណ្ដាល​ឲ្យ​បណ្ដាញ​សរសៃប្រសាទ​ធ្មេញ​រលាក ​និង​ទី​បំផុតងាប់​ដោយសារ​មូលហេតុ​ដូច​ខាងក្រោម៖

-ការ​ពុក​ធ្មេញ​​រហូត​ដល់​បណ្ដាញ​សរសៃប្រសាទ។

-ធ្មេញ​ត្រូវ​បាន​ប៉ះ​ទង្គិច​ដោយ​ចៃដន្យ​ ដែល​បណ្ដាល​ឲ្យ​សរសៃឈាម​ចិញ្ចឹម​ធ្មេញ​ហែក។

– ការ​ប្រេះ​ស្រាំ ​ដែល​ជា​ទូទៅ​ចំពោះ​មនុស្ស​ដែល​ចូលចិត្ត​ញ៉ាំ​របស់រឹងៗពិបាកទំពា។ ល។

ធ្មេញ​ងាប់នឹងធ្វើឲ្យមានជំងឺ​អញ្ចាញធ្មេញ​ធ្ងន់ធ្ងរ

រោគ​សញ្ញា​ដែល​កើតឡើង​នៅ​ពេល​ធ្មេញ​ងាប់ ធ្មេញ​ប្រែ​ជា​ងងឹត។ មាន​ខ្ទុះ​នៅ​លើ​អញ្ចាញ​ធ្មេញ​ អញ្ចាញធ្មេញ​ហើម។ នៅ​ពេល​ទំពា អាច​នឹង​ឈឺ​ឬ​ខាំ​ ដែល​បណ្ដាល​មក​ពី​ការ​រលាក​នៅ​ជុំវិញ​ធ្មេញ។ ជាពិសេស​គឺ​មាន​អារម្មណ៍​ស្រៀវធ្មេញ​ញឹកញាប់។

គ្រោះថ្នាក់​នៃ​ធ្មេញ​ងាប់ ប្រសិន​បើ​ធ្មេញ​ងាប់​ហើយ​មិន​ទទួល​ការ​ព្យាបាល​ទេ ​ករណី​ពុក​ធ្មេញ​នឹង​កាន់​តែពិបាក។ ការ​ឆ្លង​មេរោគ ការឈឺចាប់ ហើម​ឬរលាយឆ្អឹងនៅចុងធ្មេញ នេះបណ្តាលឲ្យ​បាត់បង់​ធ្មេញ​ជាយថាហេតុ។

វិធី​ការពារ​ធ្មេញ​ងាប់

ពិនិត្យ​សុខភាព​មាត់​ធ្មេញ​រៀងរាល់ ៦ ខែ​ម្ដង ​ដុស​ធ្មេញ​របស់​អ្នកឲ្យ​បាន​ហ្មត់ចត់​ជាមួយ​នឹង​ការ​ប្រើ​ខ្សែជាទៀងទាត់។ បញ្ហា​ទូទៅ​មួយ​ក្នុងចំណោមអ្នក​ជំងឺ​ តែងតែ​មាន​ការ​ពុក​ធ្មេញ​នៅ​ក្នុង​ប្រហោង​ធ្មេញ​ ដែល​បណ្ដាល​មក​ពី​មិន​បាន​ដុស​ធ្មេញ។

ចៀសវាង​ទទួលទាន​អាហារ​រឹង​ៗ កាត់បន្ថយ​ការ​ប៉ះទង្គិច​នៃ​ការ​ប្រេះ​ធ្មេញ ​ដែល​បណ្ដាល​ឲ្យ​ធ្មេញ​ងាប់។ ចៀសវាង​អាហារ​ដែល​មាន​ជាតិ​អាស៊ីដ ​ដូចជា​អាហារ​ជូរ​ៗ ភេសជ្ជៈ​មាន​ជាតិ​ជូរជាដើម។ ល៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ទម្លាប់ខុសមួយចំនួន ដែលមនុស្សមានទំនោរធ្វើ បន្ទាប់ពីដុសធ្មេញរួច

ចុចអាន៖កំពូលអាហារ ៤មុខឆ្ងាញ់ៗ តែអាចធ្វើឲ្យធ្មេញលឿងសាហាវ


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម