សុខភាព
រលាកភ្នែកដោយសារកម្ដៅថ្ងៃ គ្រោះថ្នាក់បែបណា?
នៅពេលចេញក្រៅផ្ទះ គ្នាយើងតែងនឹងឃើញដល់ការលាបគ្រីមកាពារកម្ដៅថ្ងៃ តែគ្នាយើងទំនងជាមិនសូវបានដឹងដល់ការប្រើប្រាស់វ៉ែនតាការពារកម្ដៅថ្ងៃប៉ុន្មាននោះទេ។ ការត្រូវកម្ដៅថ្ងៃខ្លាំងអាចធ្វើឲ្យភ្នែកយើងរលាកបាន ដែលអាចហៅថារលាកភ្នែកដោយសារកម្ដៅថ្ងៃ។
១. អ្វីជាការរលាកភ្នែកដោយសារកម្ដៅថ្ងៃ?

ការរលាកភ្នែកដោយសារកម្ដៅថ្ងៃ គឺជាការឈឺចាប់បណ្ដោះអាសន្នមួយនៅនឹងភ្នែក បណ្ដាលមកពីយើងប៉ះពាល់ទៅនឹងកាំរស្មីUV ពិសេសកាំរស្មីUV របស់ព្រះអាទិត្យ។ ការរលាកភ្នែកដោយសារកម្ដៅថ្ងៃ អាចនិយាយបានថាដូចទៅនឹងការរលាកស្បែកដោយសារកម្ដៅព្រះអាទិត្យអ៊ីចឹងដែរ គ្រាន់តែថាវាធ្វើឲ្យប៉ះពាល់ដល់ក័រណេរបស់ភ្នែក មិនមែនស្បែក។ ការប៉ះពាល់ទៅនឹងកាំរស្មីUV អាចធ្វើឲ្យខូចខាតបណ្ដោះអាសន្នក័រណេភ្នែក (ជាចំណុចថ្លាតូចមួយនៅពីមុខកូនក្រមុំភ្នែក) និងស្រទាប់ជាលិកាភ្នែក។
២. តើវាកើតឡើងយ៉ាងដូចម្ដេច?

ភ្នែករបស់យើងអាចរងផលប៉ះពាល់ពេលត្រូវនឹងកាំរស្មីUV។ កាំរស្មី របស់ព្រះអាទិត្យទាំងUV-A និងUV-B ចេញពីព្រះអាទិត្យអាចធ្វើឲ្យភ្នែកយើងឈឺក្នុងរយៈពេលវែង ឬខ្លីបាន និងអាចធ្វើឲ្យប៉ះពាល់ដល់គំហើញទៀតផង។
ក្រៅពីការត្រូវដោយផ្ទាល់ទៅនឹងកាំរស្មីព្រះអាទិត្យ ការមើលចំណាំងប្លាតរបស់ព្រះអាទិត្យពីព្រិល ទឹក ឬជញ្ជាំងស៊ីម៉ងត៍ ពន្លឺឡាស៊ែរ ក៏ធ្វើឲ្យមានបញ្ហាភ្នែក។ ដូចគ្នាដែរ ការសម្លឹងមើលព្រះអាទិត្យពេលមានសូរ្យគ្រាស ក៏អាចធ្វើឲ្យភ្នែកខូចខាតធ្ងន់ធ្ងរ រលាក នៅត្រង់ស្រទាប់រ៉េទីនផងដែរ។
ដើម្បីការពារភ្នែក ពេលចេញក្រៅមានកម្ដៅថ្ងៃខ្លាំងយើងគួរប្រើវ៉ែនតាការពារកម្ដៅថ្ងៃ ឬពាក់មួកដែលអាចមានម្លប់ការពារមុខ នឹងភ្នែកបានពេញលេញល្អ។
៣. រោគសញ្ញារលាកភ្នែកដោយសារកម្ដៅថ្ងៃ

បើសិនជាយើងមានបញ្ហារលាកភ្នែកដោយសារកម្ដៅថ្ងៃ នឹងមានចេញរោគសញ្ញាដូចជា៖
- ភ្នែកឡើងក្រហម និងឈឺ
- ចេញទឹកភ្នែក
- ស្រវាំងភ្នែក
- ហើមភ្នែក
- ចាញ់ពន្លឺ
- បាត់បង់គំហើញរយៈពេលខ្លី និងរោគសញ្ញាផ្សេងៗមួយចំនួនទៀត។
រោគសញ្ញាទាំងនេះអាចនឹងបាត់ទៅវិញចន្លោះពីប្រាំមួយទៅ២៤ម៉ោង ប៉ុន្តែជាទូទៅអាចបាត់ទៅវិញ ក្នុងរយៈពេល៤៨ម៉ោង។ ការប៉ះពាល់កាំរស្មីកាន់តែយូរ ស្ថានភាពរោគសញ្ញាក៏កាន់តែមិនងាយបាត់ទៅវិញដូចគ្នា។ ក្រៅពីនេះ ការប៉ះពាល់នឹងកាំរស្មីUV របស់ព្រះអាទិត្យកាន់តែយូរ ហានិភ័យកើតជំងឺភ្នែកឡើងបាយ ឬ បាត់បង់គំហើញក៏កាន់តែខ្ពស់ដូចគ្នា។
ដូចគ្នាដែរ បើយើងកំពុងនៅក្រៅផ្ទះ ឬអាគារ ហើយមានចេញរោគសញ្ញាណាមួយ គួរប្រញាប់ចូលក្នុងផ្ទះឬអាគារវិញ និងចូលក្នុងបន្ទប់ងងឹតមិនមានពន្លឺខ្លាំង។ បើយើងប្រើ contact lenses ត្រូវដោះវាចេញ និងមិនត្រូវញីភ្នែកនោះទេ។
ក្នុងករណីមានចេញរោគសញ្ញាបែបនេះយូរជាងពីរថ្ងៃ គួរតែទៅជួបគ្រូពេទ្យជំនាញ។ គ្រូពេទ្យភ្នែកនឹងពិនិត្យភ្នែករបស់យើង និងអាចសាកសួរពីសកម្មភាពដែលយើងបានធ្វើ និងបរិស្ថានការងារផងដែរ។ គ្រូពេទ្យនឹងកំណត់ថារោគសញ្ញាទាំងនេះ អាចបង្កការខូចខាតភ្នែកក្នុងកម្រិតណាមួយ និងអាចចេញវេជ្ជបញ្ជាឲ្យប្រើថ្នាំបន្តក់ភ្នែកមួយចំនួន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ មូលហេតុដែលបណ្ដាលឲ្យភ្នែកស្ងួត និងវិធីកាត់បន្ថយ
ចុចអាន៖ ពន្លឺថ្ងៃមានទាំងគុណសម្បត្តិ និងគុណវិប្បត្តិដល់សុខភាពស្បែក ត្រូវចេះការពារឲ្យបានល្អ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ៣ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
ព័ត៌មានជាតិ១២ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ