Connect with us

សុខភាព

ជំងឺ​ស្រឡទែន​ គ្រោះ​ថ្នាក់ខ្លាំងដែរ កុំប្រហែសពិសេសមនុស្សធំ

បានផុស

នៅ

ជំងឺ​ស្រឡទែន កើត​ឡើង​ដោយ​ការ​ឆ្លង​វីរុស​នៅ​ក្រពេញ​ទឹក​មាត់ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជិត​ត្រចៀក​។ ជំងឺ​ស្រឡទែន អាច​បង្ក​ឲ្យ​មានកាអារៈ​ហើម​នៅ​ត្រង់ក្រពេញ​ទឹក​មាត់​ម្ខាង​ ឬ​ទាំង​​ពីរ​។

ជំងឺ​នេះ​ភាគ​ច្រើន​ត្រូវ​បាន​គេ​ឃើញ​កើត​ចំពោះ​មនុស្ស​គ្រប់​វ័យ ចំពោះ​​​​កម្រិត​ស្រាល​ច្រើន​​កើត​លើ​កុមារ​ និង​សម្រាប់​មុស្ស​ធំ​វិញ​​អាច​នឹ​ង​ឈាន​ដល់​អាការៈ​ធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំងឺ​មួយ​នេះ​អាច​បង្ក​ជា​ផល​វិបាក​ខ្លះ​ដែរ ដូច​ជា​ធ្វើ​ឲ្យ​​ពិបាក​ស្ដាប់​ ដែល​ជា​នេះករណី​ធ្ងន់​ធ្ងរ​មួយ តែ​កម្រ​នឹង​កើត​មាន​ដែរ​។ យ៉ាងណា ជំងឺ​ស្រឡទែន នៅ​មិន​ទាន់​មាន​វិធី​សាស្រ្ត​ព្យាបាលជាក់​លាក់​ណាមួយ​នៅ​ឡើង​។​

មូល​ហេតុ​បង្ក

ជំងឺ​ស្រឡទែន​បណ្ដាល​មក​ពី​វីរុស​ ដែល​ងាយ​នឹង​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​រយៈ​ទឹក​មាត់​ដែល​មាន​មេរោគ។ ប្រសិន​បើ​យើង​​មិន​មាន​ភាព​ស៊ាំ​ខ្លាំង​ យើង​អាច​ឆ្លង​ជំងឺ​នេះ​​ដោយ​តាម​រយះ​ការ​ដក​ដង្ហើម​​ប៉ះ​តាម​តំណក់​ទឹក​មាត់​ដែល​ខ្ទាត​ចេញ​ពី​អ្នក​ជំងឺ​ដែល​ទើប​តែ​កណ្ដាស់ ​ឬ​ក្អក។ យើង​​ក៏​អាច​ឆ្លង​ជំងឺ​នេះ​ពី​​ប្រើ​ប្រាស់​​ប្រដាប់​ប្រើ​ប្រាស់​ ឬ​កែវ​ទឹក​រួម​ជា​មួយ​អ្នក​ដែល​មាន​ជំងឺ​ផង​ដែរ​។

រោគ​សញ្ញា

139 Gingivitis Asia Wall Murals - Canvas Prints - Stickers | Wallsheaven

មនុស្ស​មួយ​ចំនួន​ដែល​ឆ្លង​មេរោគ​នេះ​អាច​នឹ​ង​មិន​មាន​ចេញ​រោគ​សញ្ញា​ ឬ​មាន​រោគ​សញ្ញា​​ស្រាល។ នៅ​ពេល​ដែល​រោគសញ្ញា​វិវដ្ដ​ជា​ធម្មតា​វា​លេច​ចេញ​ប្រហែល​ពីរ​ទៅ​បី​សប្ដាហ៍​បន្ទាប់​ពី​ការ​ប៉ះពាល់​នឹង​អ្នក​ដែល​មាន​មេរោគ។

​រោគ​សញ្ញា​សំខាន់​នៃ​ជំងឺ​ស្រឡទែន​នោះ​គឺ​ក្រពេញ​ទឹក​មាត់​ឡើង​ហើម​ដែល​វា​បណ្ដាល​ឱ្យ​ថ្ពាល់​ឡើង​ប៉ោង​។ សញ្ញា​និង​រោគ​សញ្ញា​ផ្សេង​ទៀត​រួម​មាន៖

  • មាន​ការ​ឈឺ​ចាប់​ក្នុង​ក្រពេញ​ទឹក​មាត់​ដែល​ហើម​នៅ​ផ្នែក​ម្ខាង​ឬ​ទាំង​ពីរ​
  • ឈឺ​ចាប់​នៅ​ពេល​ទំពា​ឬ​លេបអាហារ​
  • គ្រុន
  • ឈឺ​ក្បាល
  • ឈឺ​សាច់​ដុំ
  • ចុះ​ខ្សោយ​ និង​អស់​កម្លាំង
  • បាត់​បង់​ចំណង់​អាហារ

បើ​សិន​ជា​គ្នា​យើង​មាន​ចេញ​រោគ​សញ្ញា​ទាំងនេះ និង​សង្ស័យ​ថា​ជាំងឺ​ស្រឡទែន គួរ​ស្វែង​រក​ជំនួយ​ពី​គ្រូពេទ្យ​។​

ផល​វិបាក​

ផល​វិបាក​នៃ​ជំងឺ​នេះ​អាច​ធ្វើ​ឲ្យ​រីក​ពង​ស្វាសទាំង​សងខាង​ និង​ឈឺ​ចាប់​សម្រាប់​មនុស្ស​ពេញ​វ័យ។ មួយ​វិញ​ទៀត វា​ក៏​អាច​ប៉ះពាល់​ដល់​ខួរ​ក្បាល​​ដែរ​ ដោយសារតែវីរុស​នេះ​បាន​បង្ក​ការរលាក​នៅ​ខួរ​ក្បាល ដែលអាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់ដល់​ជីវិត​បាន​។​ ក្នុង​ករណី​កម្រ​ខ្លះ​វីរុស​បង្ក​ជំងឺ​ស្រឡទែន ក៏​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​ការស្ដាប់ បញ្ហាបេះដូង និង​រលូត​កូន​ផង​ដែរ​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ទម្លាប់​ទាំង ​៥​នេះ អាច​បំផ្លាញ​សុខភាព​បេះដូង​ដោយ​​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុចអាន៖ មូលហេតុដែលបង្កឲ្យភ្នែកកើតពពែឆ្កែ គ្រប់គ្នាប្រហែលជាឆ្ងល់និងមិនធ្លាប់ដឹង ពីដើមចមនៃជំងឺនេះ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម