សុខភាព
អង្ករ៤ ប្រភេទខុសៗគ្នា សុទ្ធតែមានសារធាតុ ចិញ្ចឹមម្យ៉ាងម្នាក់
អង្ករជាប្រភពកាបូអ៊ីដ្រាត ដែលជាជីវជាតិចិញ្ចឹមរាងកាយយើងត្រូវការដើម្បីផលិតថាមពល។ អង្ករមានច្រើនប្រភេទខុសគ្នាៗ ហើយមានគុណសម្បត្តិផ្សេងៗគ្នា។ “Hello គ្រូពេទ្យ” នឹងលើកយកអង្ករ ៤ ប្រភេទ មកនិយាយ។

១- អង្ករសម្រិត ឬអង្ករស
អង្ករពណ៌សនេះ យើងញ៉ាំរាល់ថ្ងៃ ហើយប្រភេទអង្ករកែច្នៃ ដើម្បីសម្អាតយកសម្បកគ្រាប់ស្រូវ (អង្កាម) ស្រទាប់កន្ទក់ និងកំពីង (កន្លែងដុះ) ចេញ ជាហេតុធ្វើឲ្យបាត់បង់សារធាតុចិញ្ចឹម (ខ្លាញ់ វីតាមីន ប្រូតេអ៊ីន) យ៉ាងច្រើន។ អង្ករនេះមានជាតិតិចបំផុតក្នុងចំណោមអង្ករទាំង ៤ ប្រភេទ។ ១០០ ក្រាមនៃអង្ករសម្រិត មានផ្ទុកប្រូតេអ៊ីន ៦,៣ ក្រាម។ ប្រភេទគ្រាប់វែង ងាយបំបែកចូលក្នុងខ្លួនបានលឿន។ បើញ៉ាំអង្ករសម្រិតច្រើនពេក ខ្លួនយើងនឹងមានជាតិកាបូអ៊ីដ្រាត (ស្ករ) ខ្ពស់ទៅតាមហ្នឹងដែរ។
២- អង្ករសម្រូប
វាមានពណ៌ត្នោត ហើយគ្រាប់សល់ទាំងមូល មានតែសម្បកក្រៅ (អង្កាម) ទេដែលគេយកចេញ។ ស្រទាប់កន្ទក់ដែលនៅជាប់ល្អ ធ្វើឲ្យអង្កររឹង ពិបាកទំពា ហើយរសជាតិឈ្ងុយដូចសណ្ដែក ឯការចម្អិនក៏កាន់តែយូរ។ មុខងាររបស់ស្រទាប់កន្ទក់ជាប់អង្ករ អាចការពារជីវជាតិចិញ្ចឹមនៅក្នុងអង្ករបានល្អ។ វាសម្បូរជីវជាតិចិញ្ចឹមច្រើនជាងអង្ករសម្រិត។
អង្ករសម្រូប ១០០ ក្រាម មានប្រូតេអ៊ីន ជិត ៧,២ ក្រាម និងជាតិកាកសរសៃប្រហែល ៣,២ ក្រាម។ អង្ករប្រភេទនេះ សម្បូររ៉ែម៉ាញេស្យូម វីតាមីនថ្យាមីន (Thiamine) និងរ៉ែស័ង្កសី ហើយមានជាតិស្ករក្នុងឈាមកម្រិតមធ្យម ដែលអាចរក្សាក្រពះឲ្យឆ្អែតបានយូរជាងអង្ករសម្រិត។

៣- អង្ករខ្មៅ
អង្ករខ្មៅខុសគ្នាទាំងស្រុងពីអង្ករសម្រិត និងអង្ករសំរូប។ វាមានរសជាតិឈ្ងុយដូចសណ្ដែក ពេលចម្អិនកាន់តែយូរ។ រាល់ ១០០ ក្រាមនៃអង្ករខ្មៅ មានផ្ទុកប្រូតេអ៊ីន ៩,១ ក្រាម និងកាកសរសៃ ៤,៧ ក្រាម។ អង្ករខ្មៅ មានកម្រិតជាតិស្ករក្នុងឈាមទាប ដូច្នេះអ្នកមានជំងឺទឹកនោមផ្អែម នឹងមានសុខភាពល្អ បើញ៉ាំអង្ករខ្មៅ។
៤- អង្ករក្រហម
អង្ករក្រហមផ្តុំទៅដោយអង់ទីអុកស៊ីដង់ មួយប្រភេទឈ្មោះថា អង់តូស្យានីន (anthocyanins) ដែលគេជឿថាមានប្រសិទ្ធភាពកាត់បន្ថយការរលាក (សាច់ដុំ សន្លាក់) អាលែកហ្ស៊ី ហានិភ័យកើតមហារីក និងការឡើងទម្ងន់។
អង្ករក្រហមមានលក្ខណៈស្រិតយកសម្បកគ្រាប់ចេញ ឬមិនទាន់យកសម្បកចេញ។ ១០០ ក្រាមនៃអង្ករក្រហម មានផ្ទុកប្រូតេអ៊ីន ៧ ក្រាម កាកសរសៃ ២ ក្រាម និងមានជីវជាតិចិញ្ចឹមកាន់តែខ្ពស់ (ម៉ង់កាណែស ម៉ាញេស្យូម និងសេឡេនីញ៉ូម)។
វាមានគុណប្រយោជន៍ខ្ពស់សម្រាប់អ្នកឈឺក្បាលប្រកាំង សម្ពាធឈាមខ្ពស់ និងមានបញ្ហាបេះដូង។ បរិមាណកាកសរសៃខាងក្នុងច្រើន និងជួយពន្យឺតល្បឿនដំណើរការបំបែកកាបូអ៊ីដ្រាត ឲ្យទៅជាជាតិស្ករក្នុងឈាម៕
ចុចអាន៖ពង្រឹងប្រព័ន្ធភាពស៊ាំនៅរដូវភ្លៀង ជាមួយអាហារទាំង ៦ ប្រភេទ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ