សុខភាព
ផលប៉ះពាល់ក្រពះពោះវៀន ដោយការប្រើប្រាស់ថ្នាំសសៃ
ក) អ្វីទៅជាថ្នាំសសៃ (NSAIDs)?

- ជាប្រភេទឱសថម៉្យាងដែលប្រជាជនទូទៅហៅថា ថ្នាំសសៃ (NSAIDs)។ វាជាថ្នាំមួយប្រភេទដែលមានប្រសិទ្ធិភាពបំផុតក្នុងការបំបាត់ការឈឺចាប់ ឫរលាក(ឈឺចង្កេះ ឈឺសន្លាក់ដៃជើង…) និងគ្រុនក្តៅផ្សេង។ គឺជាប្រភេទថ្នាំដែលងាយយកមកប្រើប្រាស់ជាទីបំផុត។

ខ) តើថ្នាំសសៃ(NSAIDs) មានផលប៉ះពាល់អ្វីខ្លះដល់សុខភាព?
ក្រៅពីប្រសិទ្ធិភាពក្នុងការព្យាបាល ឱសថនេះ ក៏មានការប៉ះពាល់ជាច្រើនទៅលើសរីរាង្គរបស់យើង ប្រសិនបើការប្រើប្រាស់មានលក្ខណៈមិនត្រឹមត្រូវ និងគ្មានការប្រុងប្រយ័ត្ន ឬមិនគោរពតាមវេជ្ជបញ្ជា។

ឱសថនេះ អាចផ្តល់ផលប៉ះពាល់ដល់សរីរាង្គ មួយចំនួនដូចជា៖
- ក្រពះ ពោះវៀន
- តម្រងនោម
- ប្រព័ន្ធចរន្តសរសៃឈាម ដោយអោយសំពាធឈាមឡើងខ្ពស់ភ្លាមៗ
- ថ្លើម និងសិរីរាង្គផ្សេងៗ ជាច្រើនទៀត។

គ) តើរោគសញ្ញាអ្វីខ្លះនឹងកើតមាន ក្រោយពេលប្រើប្រាស់ថ្នាំសរសៃ (NSAIDs)?
- បន្ទាប់ពីការប្រើប្រាស់ឱសថនេះ អ្នកជំងឺជាញឹកញាប់ស្តែងចេញជារោគសញ្ញាមួយចំនួនដូចជា ឈឺចុកឆ្អល់ចុងដង្ហើម តឹងណែនក្នុងពោះ និងក្នុងករណីធ្ងន់ធ្ងរ អាចមានការធ្លាក់ឈាមតាមបាត និងក្អួតឈាម ដែលជារោគសញ្ញា បង្ហាញថាមានការប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ។

ឃ) ធ្វើដូចម្តេចទើបអាចជៀសផុត ពីបញ្ហាទាំងនេះ?
ជាការពិតណាស់ ការប្រើប្រាស់ឱសថនេះ អាចផ្តល់នូវផលវិបាកធ្ងន់ធ្ងរជាច្រើន ដូចនេះអ្នកជំងឺគួរតែពិគ្រោះជាមួយគ្រូពេទ្យឯកទេស មុននឹងប្រើប្រាស់នូវឱសថនេះ៕
អត្ថបទ ៖ រស្មី

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល