សុខភាព
វីតាមីន D ល្អដល់ថ្នាក់ហ្នឹងផង? អាចបង្ការទឹកនោមផ្អែម
រាល់ថ្ងៃ មិនថាប្រុស ស្រី ក្មេង ចាស់ សុទ្ធតែអាចកើតទឹកនោមផ្អែម ជាជំងឺកាចសាហាវសម្លាប់មនុស្សជាច្រើនរាល់ឆ្នាំ។ អត្ថបទនេះនឹងចែករំលែកគ្នាយើងពីវិធីអាចជួយបង្ការទឹកនោមផ្អែម។

ពេលថ្មីៗនេះ មានការអះអាងថា វីតាមីន D អាចជួយបង្ការ ឬបន្ថយហានិភ័យកើតទឹកនោមផ្អែមប្រភេទ២ បាន។ ចង់ដឹងពិត ឬមិនពិត អានអត្ថបទខាងក្រោមនេះសិន!
១- ដំបូងត្រូវស្គាល់អាំងស៊ុយលីនជាអ្វី?
អាំងស៊ុយលីន ជាអ័រម៉ូនបង្កើតឡើងដោយកោសិកា បែតា ពីលំពែង ដើរតួនាទីសំខាន់ដឹកនាំជាតិគ្លុយកូស (ស្ករ) ចូលក្នុងចរន្តឈាម បញ្ជូនបន្តទៅក្នុងជាលិកាសាច់ដុំ និងថ្លើម។ និយាយស្រួលស្តាប់ អាំងស៊ុយលីន ដើរតួនាទីជាអ្នកគ្រប់គ្រងត្រួតពិនិត្យ និងកែតម្រូវជាតិស្ករសម្រាប់ប្រើ និងរក្សាទុក។
២- អាំងស៊ុយលីន និងទឹកនោមផ្អែមប្រភេទ២

អ្នកទឹកនោមផ្អែមប្រភេទ២ មិនមែនមានន័យថា រាងកាយផលិតអាំងស៊ុយលីន មិនបានគ្រប់គ្រាន់សម្រាប់ប្រើនោះទេ។ អាចថា រាងកាយមិនអើពើចំពោះអាំងស៊ុយលីនដែលផលិតបាន នាំឲ្យពិបាកគ្រប់គ្រងឲ្យបានល្អ ហើយពេលជាតិស្ករចាប់ផ្តើមចាល់នៅក្នុងចរន្តឈាម វាបង្កើតទៅជាជំងឺទឹកនោមផ្អែម។ អ្នកទឹកនោមផ្អែមប្រភេទ២ អាចជួបប្រទះរោគសញ្ញា ដូចជា គំហើញភ្នែកមិនល្អ បញ្ហាស្បែក សម្ពាធឈាមខ្ពស់ ជាដើម។
ទឹកនោមផ្អែមប្រភេទ២ នឹងវិវត្ដតាមពេលវេលា ខណៈរោគសញ្ញា និងភាពធ្ងន់ធ្ងរ ក៏វិវត្តតាមពេលវេលាដែរ បើទុកយូរគ្មានការព្យាបាល និងគ្រប់គ្រង។ ភាគច្រើន អ្នកធាត់ៗគីឡូត្រូវពេទ្យរកឃើញមានទឹកនោមផ្អែមប្រភេទ២។
៣- វីតាមីន D និងទឹកនោមផ្អែមប្រភេទ២

វីតាមីន D មានអត្ថប្រយោជន៍សម្រាប់តម្រូវការជាតិកាល់ស្យូម អាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមរបស់យើង។ អ្នកស្រាវជ្រាវរកឃើញថា ញ៉ាំវីតាមីន D និងទឹកនោមផ្អែមប្រភេទ២ មានទំនាក់ទំនងគ្នា។ វីតាមីន D មានសក្តានុពលបញ្ចៀសឱកាសកើតទឹកនោមផ្អែមប្រភេទ២ ឬបន្ថយស្ថានភាពធ្ងន់ធ្ងរនៃជំងឺ។
មកទល់បច្ចុប្បន្ន មានការស្រាវជ្រាវខ្លះបានបង្ហាញថា មនុស្សពេញវ័យមានកម្រិតវីតាមីន D ខ្ពស់នៅក្នុងរាងកាយ ប្រឈមហានិភ័យកាន់តែទាបក្នុងការកើតទឹកនោមផ្អែមប្រភេទនេះ បើធៀបនឹងអ្នកមិនសម្បូរវីតាមីន D ។
៤- ធ្វើបែបណាទើបបន្ថែមវីតាមីន D ទៅក្នុងការញ៉ាំប្រចាំថ្ងៃបាន?
– ពន្លឺថ្លៃជាប្រភពចម្បងបង្កើតវីតាមីន D ក្នុងរាងកាយ។ ការប៉ះនឹងព្រះអាទិត្យពេលព្រឹកព្រលឹម ផ្តល់ឲ្យរាងកាយស្រូបបញ្ចូលយកវីតាមីន D បានមួយចំនួន។ យ៉ាងណា ការរងឥទ្ធិពលពន្លឺថ្ងៃលើសកម្រិត អាចនាំផលវិបាកដល់ស្បែក ហេតុនេះសូមយកចិត្តទុកដាក់ចំពោះពេលវេលា និងរយៈពេលត្រូវពន្លឺថ្ងៃ។
– អាហារសម្បូរវីតាមីន D មាន ស៊ុតលឿង ថ្លើមគោ ផ្លែក្រូច គ្រាប់ធញ្ញជាតិ ហ្វ្រូម៉ា ខ្លាញ់ត្រី-ល។
– ថ្នាំបំប៉នវីតាមីន D និងខ្លាញ់ត្រី ក៏ផ្តល់ឲ្យយើងនូវវីតាមីន D ដូចគ្នា៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ អាហារគួរញ៉ាំ និងមិនគួរញ៉ាំ សម្រាប់អ្នកជំងឺទឹកនោមប្រៃ
ចុចអាន៖ សកម្មភាពល្អៗសម្រាប់អ្នកជំងឺទឹកនោមផ្អែម ក្រៅពីហាត់ប្រាណ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ