សុខភាព
មានចំណុច ៣ ខ្លឹមនេះក្នុងខ្លួន ធានាថាដូសជំរុញ នឹងមានប្រសិទ្ធភាពកាន់តែខ្លាំងក្លាលើសមុន
ការចាក់វ៉ាក់សាំងដូសទី ៣ ឬដូសជំរុញ កំពុងដំណើរការចាក់នៅខណ្ឌទាំង ១១ ក្នុងរាជធានីភ្នំពេញ និងសម្រាប់ពលរដ្ឋដែលមានគម្លាតរយៈពេល ៤ ខែ គិតចាប់ពីថ្ងៃចាក់ដូសទី ២ មក។

ដោយឡែកនៅខណៈនេះ ក៏មានមនុស្សចំនួនអាចនៅយល់ច្រឡំ មុន អំឡុងពេល និងក្រោយចាក់រួច ដែលជា ៣ ចំណុចខ្លឹម សម្រាប់អ្នកចាក់វ៉ាក់សាំងគ្រប់គ្នា គួរតែត្រូវបានដឹងច្បាស់។
១ មុនពេលចាក់វ៉ាក់សាំង
-ទៅជួបគ្រូពេទ្យ ប្រសិនបើអ្នកមានជំងឺពីកំណើត ដូចជាអាឡ័កស៊ី ឆាប់ប្រតិកម្មនឹងអ្វីមួយជាដើម។
-សម្រាកពីយប់ឲ្យបានគ្រប់គ្រាន់។ បើអាចមុនគេង គួរផ្អាកមើលគ្រឿងអេឡិចត្រូនិចមុន ២០ នាទីសិន។
-ប្រសិនបើមានវិជ្ជមានកូវីត សូមលុបចោលការចាក់វ៉ាក់សាំងភ្លាមៗ មិនថាដូសទីប៉ុន្មានក៏ដោយ។ ទោះចាក់ក៏រាងកាយមិនដុះអង្គទីគ័រដែរ ប្រសិនបើក្នុងខ្លួនយើងកំពុងផ្ទុកមេរោគ។
-កុំផឹកស្រា កាហ្វេ ឬរបស់មានជាតិផ្អែម មុនពេលចាក់និងក្រោយចាក់មួយអាទិត្យ។
២ អំឡុងចាក់វ៉ាក់សាំង
-ពាក់ម៉ាសគ្រប់ពេលវេលា ធ្វើអនាម័យឬលាងដៃ បន្ទាប់ពីប៉ះដៃទ្វារ និងរក្សាគំលាតពីគ្នាជានិច្ច។
-រៀបចំឯកសារសម្រាប់ត្រៀមចាក់វ៉ាក់សាំង ដូចជាប័ណ្ណចាក់វ៉ាក់សាំងហើយបើគ្មានប័ណ្ណ សូមជំនួសដោយឯកសារចាក់ដូសទី ១ និង ២ និងអត្តសញ្ញាណប័ណ្ណឬសំបុត្រកំណើតជាដើម ។
-ពិនិត្យសុខភាពខ្លះៗ ដូចជាប្រាប់គ្រូពេទ្យពីអាការប្រចាំកាយ មុនពេលទទួលវ៉ាក់សាំង។ ចៀសវាងនាំចាក់ហើយមានបញ្ហាពេលក្រោយ។
-ពាក់ម៉ាសក្នុងអំឡុងពេលចាក់ឲ្យជាប់ជានិច្ច។ ហាមដោះចេញ បើដោះគឺក្នុងភាពចាំបាច់បំផុត សម្រាប់ហូបទឹកប៉ុណ្ណោះ។
-កាន់ដបទឹកមួយជាប់ខ្លួន ហើយផឹកដើម្បីផ្សើមដល់រាងកាយកុំឲ្យខះជាតិទឹក។ ការពារការខ្យល់គរ ដួលសន្លប់ក្នុងកាលៈទេសៈផ្សេងៗ។
-អំឡុងពេលឈរតម្រង់ជួរចាក់ថ្នាំ សុំឈរនៅក្រោមម្លប់ ចៀសវាងឲ្យបាននូវការឈរហាលថ្ងៃ។ បើអាចគួរមានឆត្រតូចមួយ ទុកទទូរតាមខ្លួនឬមួកក៏បាន។

៣ បន្ទាប់ពីទទួលបានវ៉ាក់សាំង
-សម្រាកពី ១៥ ទៅ ៣០ បន្ទាប់ពីចាក់វ៉ាក់សាំង។
-អ្នកអាចលេបថ្នាំប៉ារ៉ាសេតាម៉ុលបាន ក្នុងប្រការរាងកាយក្ដៅខ្លួន បើសិនលេបថ្នាំឈឺចាប់ផ្សេងសូមពិគ្រោះជាមួយវេជ្ជបណ្ឌិតជាមុនសិន។
-ហាមប៉ះដៃដែលចាក់រួច ឬអេះបើសិនរមាស់នៅកន្លែងចាក់ ។ បើក្ដៅឬហើមកន្លែងចាក់ សូមប្រញាប់យកកន្សែងត្រជាក់ស្អំថ្មៗ។
ឲ្យតែយើងគ្រប់គ្នាអាចប្រកាន់ខ្ចាប់គោលការណ៍ ៣ ចំណុចខ្លឹមនេះបានល្អ នោះដូសទី៣ឬដូសជំរុញ នឹងកាន់តែមានប្រសិទ្ធភាពខ្លាំងក្លា ជាពីសេសគឺឆាប់ដុះអង់ទីគ័របានពេញលេញមិនខាន។
យ៉ាងណាមិញ ក្រោយអនុវត្តបានចំណុចធំៗនោះហើយ កុំភ្លេចវិធានការ ៣កុំ ៣ការពារ របស់ក្រសួងសុខាភិបាល គឺលាងដៃឲ្យញឹកញាប់ បាញ់អាកុលមុនចាប់កាន់អ្វីមួយ ពាក់ម៉ាសការពារមុខ និងរក្សាគំលាតសុវត្ថិភាពជានិច្ច មិនថាជួបអ្នកស្គាល់គ្នាពេលទៅចាក់វ៉ាក់សាំងឡើយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មិនថាដូសទីប៉ុន្មាន! មុនចាក់វ៉ាក់សាំងហាមធ្វើរឿងនេះដាច់ខាត ប្រយ័ត្នដួលសន្លប់ភ្លាមៗអំឡុងចាក់
ចុចអាន៖ វ៉ាក់សាំងដូសទី ៣ លើសខ្វះថ្ងៃមិនបញ្ហា តែបើដល់ថ្ងៃចាក់ប្រហែសរឿងអស់នេះ អាចមានផលវិបាកធ្ងន់ធ្ងរ
ចុចអាន៖ករណីមិនទាន់គ្រប់ខែច្រឡំទៅចាក់ដូសទី ៣ វ៉ាក់សាំងពិតជាមានប្រសិទ្ធភាពក្នុងរាងកាយឬអត់?

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ