Connect with us

សុខភាព

អ្នកឆ្លងកូវីដបំប្លែងខ្លួន Delta អាចឆ្លងម្ដងទៀត ទាំងនេះជាចំណុចសំខាន់ៗត្រូវដឹង

បានផុស

នៅ

កូវីដបំប្លែងខ្លួនប្រភេទ Delta កំពុងបង្កើនហានិភ័យចម្លងខ្លាំងឡើងៗ ព្រមទាំងអាចបណ្ដាលឱ្យអ្នកជំងឺកាន់តែមានអាការធ្ងន់ធ្ងរ ក៏ដូចជាត្រូវបញ្ជូនចូលបន្ទប់សង្រ្គោះបន្ទាន់ខ្ពស់ជាងមុន។ នេះបើតាមទិន្នន័យថ្មីដែលចេញផ្សាយដោយអ្នកស្រាវជ្រាវអង់គ្លេស នៅលើវេបសាយ Daily Mail

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកនៅកម្ពុជា បានរកឃើញវីរុសនេះក្នុងរាជធានី-ខេត្តចំនួន ២៣ ហើយ ខណៈករណីឆ្លងកូវីដបំប្លែងខ្លួនប្រភេទ Delta ទូទាំងប្រទេសកើនឡើងជិត ២ពាន់នាក់។ នេះជាតួលេខគួរឱ្យបានបារម្ភ ស្របពេលដែលអ្នកឯកទេសសុខភាពទូទាំងពិភពបង្ហាញក្ដីកង្វល់ខ្លាំងដូចគ្នា ជាពិសេសហានិភ័យឆ្លងចំពោះអ្នកមិនទាន់ចាក់វ៉ាក់សាំង។

បើតាមប្រភពពី ​មន្ទីរសុខាភិបាលរាជភ្នំពេញ បានឱ្យដឹងថា អ្នកធ្លាប់ឆ្លងកូវីដបំប្លែងខ្លួន Delta អាចមានឱកាសឆ្លងម្ដងទៀត ហើយទាំងនេះជាចំណុចសំខាន់ៗត្រូវដឹងអំពីវីរុសនេះ៖

១. មនុស្សភាគច្រើនដែលឆ្លងកូវីដបំប្លែងខ្លួនប្រភេទ Delta សុទ្ធសឹងតែអ្នកមិនបានចាក់វ៉ាក់សាំងគ្រប់ដូស ហើយពួកគេទាំងនោះប្រឈមហានិភ័យខ្ពស់នៃការវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរដែលតម្រូវឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យជាចាំបាច់។

២. ភស្តុតាងថ្មីបង្ហាញថា ទោះបីជាអ្នកជំងឺធ្លាប់ឆ្លងវីរុសបំប្លែងខ្លួន Delta ម្ដងរួចហើយ និងបានជាសះស្បើយទាំងស្រុងក៏ដោយ ក៏ពួកគេនៅតែប្រឈមនឹងការឆ្លងឡើងវិញ។ ចំពោះមូលហេតុពីក្រោយបញ្ហានេះ មិនទាន់មានការអះអាងពីអ្នកវិទ្យាសាស្ត្រនោះទេ។

៣. កូវីដបំប្លែងខ្លួនប្រភេទ Delta ឆ្លងខ្លាំងជាងកូវីដទម្រង់ដើម១០០% និងឆ្លងខ្លាំងជាងកូវីដបំប្លែងខ្លួនផ្សេងៗពី ៥០-៦០% ដែលនេះជាអ្វីគ្រប់គ្នាព្រួលបារម្ភបំផុត។

. កូវីដបំប្លែងខ្លួនប្រភេទ Delta កម្រឆ្លងទៅកាន់អ្នកចាក់វ៉ាក់សាំងគ្រប់ដូស ហើយប្រសិនមានករណីឆ្លង ពួកគេក៏មិនមានអាការធ្ងន់ធ្ងរ ឬត្រូវចូលព្យាបាលនៅមន្ទីរពេទ្យឡើយ។

៥. វ៉ាក់សាំងមានប្រសិទ្ធភាពប្រឆាំងនឹងកូវីដបំប្លែងខ្លួនគ្រប់ប្រភេទទាំងអស់​ រួមទាំងវីរុសបំប្លែងខ្លួន Delta ពីរោគសញ្ញាធ្ងន់ធ្ងរ និងបង្ការហានិភ័យស្លាប់៕

សូមចុចអានពីវិធីការពារខ្លួន៖ ៥ វិធី ជួយការពារ អ្នកមិនទាន់ចាក់វ៉ាក់សាំង មិនឲ្យឆ្លង វីរុសបំប្លែងខ្លួន Delta

អត្ថបទ៖ សន្យា

ចុចអាន៖ ប្រកាន់គោលការណ៍ ៣ ធំៗនេះ ធានាថាដូសទីប៉ុន្មានក៏ដោយ សុទ្ធតែមានប្រសិទ្ធភាពខ្លាំងក្លា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ នាទីutes មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

Sokha Hotels

ព័ត៌មានពេញនិយម