Connect with us

សុខភាព

មនុស្សស្លាប់ភ្លាមៗ អាចបណ្ដាលមកពីហេតុផលប៉ុន្មាននេះ

បានផុស

នៅ

​យើង​ច្បាស់​ជា​ធ្លាប់​ឭ​ពី​ករណី​មនុស្ស​ស្លាប់​ភ្លាម​ៗ ធ្វើ​ឲ្យ​យើង​ឆ្ងល់​ពី​មូល​ហេតុ​នៃ​ការ​ស្លាប់​ហើយ។ ឧទាហរណ៍​ថា មនុស្ស​នៅ​និយាយ​លេង​ជាមួយ​យើង​ធម្មតា​ពេល​យប់​សោះ ស្រាប់​តែ​ភ្លឺ​ឡើង​លេច​ដំណឹង​ថា​បាត់​បង់​ជីវិត​បាត់​ហើយ នេះ​ករណី​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ឆ្ងល់​មិន​អស់​ចិត្ត។ តែ​តាម​ពិត​ទៅ ការ​ស្លាប់​ភ្លាម​ៗ​នេះ គឺ​មាន​មូល​ហេតុ​ទូទៅ​មួយ​ចំនួន​ដែល​អាច​បង្ក​ឡើង​ឲ្យ​មាន​បញ្ហា​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

“ការ​ស្លាប់​ភ្លាមៗ ជា​ការ​ស្លាប់​ដែល​មិន​អាច​រង់​ចាំ​ការ​សង្គ្រោះ ជួន​កាល​មិន​មាន​អ្វី​ដែល​អាច​ពន្យល់​ពី​ការ​ស្លាប់​នេះ​បាន​ទេ។ ជា​ទូទៅ ជន​រង​គ្រោះ​បាត់បង់​ស្មារតី មិន​មាន​ដង្ហើម និង​ជីពចរ​នោះ​ទេ។ នេះ​បើ​តាម​ការ​ផ្សព្វ​ផ្សាយ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត។

កត្តា​អ្វី​ទៅ​បង្ក​ឲ្យ​មាន​ការ​​ស្លាប់​ភ្លាម​ៗ​បែប​នេះ? កត្តា​ទូទៅ​មួយ​ចំនួន ដែល​បណ្ដាល​ឲ្យ​មនុស្ស​យើង​ស្លាប់​ភ្លាម​ៗ​បាន​មាន​ដូច​ជា៖

១. ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះ​ដូង
២. ការ​ស្ទះ​ផ្លូវ​ដង្ហើម​ដោយ​វត្ថុ​ផ្សេងៗ
៣. ការ​លង់​ទឹក
៤. ជំងឺ​ស្ទះ​សរសៃ​ឈាម​ខួរ​ក្បាល
៥. ការ​លេប​ថ្នាំ​ហួស​កម្រិត
៦. អាលែកហ្ស៊ី​ធ្ងន់ធ្ងរ
៧. គ្រោះ​ថ្នាក់​ប៉ះ​ទង្គិច​ធ្ងន់ធ្ងរ
៨. គ្រោះ​ថ្នាក់​ជា​យថាហេតុ​ណា​មួយ (ការ​សម្លាប់​ខ្លួន ឆក់​ខ្សែ​ភ្លើង ហឺត​ផ្សែង​ពុល គ្រោះ​ថ្នាក់​ចរាចរណ៍​…)។

ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ជា​កត្តា​ដែល​បង្ក​ឲ្យ​មាន​ករណី​ស្លាប់​ភ្លាម​ៗ​បាន ហើយ​ជំងឺ​​ភាគ​ច្រើន​បណ្ដាល​មក​ពី​ការ​កក​ជាតិ​ខ្លាញ់​ដែល​ស្ទះ​តាម​សរសៃ​ឈាម​ទៅ​ចិញ្ចឹម​បេះ​ដូង។ តែ​យើង​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​ភ្លាមៗ​ដោយ​សារ​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ដោយ​ថែ​ទាំ​សុខភាព​កុំ​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម លើស​ជាតិ​ខ្លាញ់ លើស​សម្ពាធ​ឈាម កុំ​ជក់​បារី ស្ត្រេស និង​ឆេវឆាវ និង​ត្រូវ​ហាត់​ប្រាណ​បញ្ចេញ​ជាតិ​ពុល​ជា​ប្រចាំ។

សព្វ​ថ្ងៃ​នេះ យើង​អាច​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ពី​ការ​ស្លាប់​ភ្លាម​ៗ​បាន​ដោយ ស្គាល់​ពី​បញ្ហា​នៃ​ការ​ស្លាប់​ភ្លាមៗ និង​ឆាប់​ធ្វើ​ការ​សង្គ្រោះ​បឋម ឬ​ខល​ហៅ​ឡាន​ពេទ្យ និង​បញ្ជូន​អ្នក​ជំងឺ​ទៅ​កាន់​មន្ទីរពេទ្យជំនាញ​ឲ្យ​បាន​រហ័ស ដើម្បី​បន្ត​ការ​ព្យាបាល៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖មហារីកពោះវៀនធំ ដែលមិនបង្ហាញរោគសញ្ញា អាចនឹងគ្រោះថ្នាក់ខ្លាំង

ចុចអាន៖មកដឹងហឺតមួយប្រភេទទៀត ហៅថាក្អកហឺត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

​យោធា​មីយ៉ាន់ម៉ា​​បាញ់​ប្រហារតាមអាកាស​សម្លាប់មនុស្ស២៦នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក

ជីវិតកម្សាន្ដ២ ម៉ោង មុន

កម្មវិធី​ទូរទស្សន៍​ចិនរង​ការ​រិះ​គន់ខ្លាំង​ ដែល​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​​ក្នុង​ការ​ចាប់ជំរិត​នៅមីយ៉ាន់​ម៉ា ​ដើរ​តួ​​ធ្វើត្រាប់​

អាវុធហត្ថខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម២ ម៉ោង មុន

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់​ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

ជីវិតកម្សាន្ដ២ ម៉ោង មុន

តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ រងការចោទប្រកាន់​ «​ក្រឡុកទីផ្សារ​ហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម