សុខភាព
អាហារទាំង ៥នេះ ល្អខ្លាំងសម្រាប់សុខភាពបន្តពូជ
ពិតណាស់ថាគ្មានអាហារជាក់លាក់ណាមួយអាចជួយដោះស្រាយបញ្ហាសុខភាពបន្តពូជបាននោះទេ ប៉ុន្តែអាហារដែលយើងញ៉ាំ ឬជ្រើសរើសញ៉ាំមួយចំនួនអាចជួយគាំទ្រដល់សុខភាពបន្តពូជរបស់បុរស និងស្រ្តីបាន។ អាហារងាយរកមួយចំនួនខាងក្រោមនេះអាចមានប្រយោជន៍សម្រាប់សុខភាពទូទៅ ក៏ដូចជាសុខភាពបន្តពូជ ដែលគ្នាយើងគប្បីមានក្នុងរបបអាហារជាប្រចាំ។
១. ក្រូច

ពពួកក្រួចត្រូវគេដឹងថាជាប្រភពសំខាន់មួយរបស់វីតាមីនC។ ក្រូចក៏មានផ្ទុកសារធាតុ polyamine putrescine ដែលតាមការសិក្សាបានបង្ហាញថាមានប្រយោជន៍ជួយដល់គុណភាពមេជីវិតញី និងសុខភាពទឹកកាមបុរស។
យើងអាចញ៉ាំសាច់ក្រូចធម្មតា ឬក៏អាចច្របាច់យកទឹកញ៉ាំក៏បាន។ យ៉ាងណា គ្នាយើងត្រូវចាំដែរថា ក្រូចអាចមានប្រតិកម្មជាមួយថ្នាំដែលយើងកំពុងប្រើប្រាស់មួយចំនួន។ ដូចនេះ បើយើងកំពុងប្រើប្រាស់ថ្នាំណាមួយ គួរពិភាក្សាជាមួយគ្រូពេទ្យថាអាចញ៉ាំក្រូចបានឬអត់។
២. ថ្លើមសត្វ
ថ្លើមសត្វ ជាពិសេសថ្លើមគោ ជាអាហារសម្បូរដោយសារធាតុចិញ្ចឹមបំផុតមួយ។ ថ្លើមផ្ទុកទៅដោយវីតាមីន ពិសេសវីតាមីន A ដែលពិបាករកបានក្នុងអាហារផ្សេងទៀត។
ក្រៅពីសម្បូរដោយវីតាមីនA ថ្លើមសត្វក៏មានផ្ទុកជាតិដែក ដែលមានសារសំខាន់ជួយការពារការរលូតកូន និងស្លេកស្លាំង។ ចំណែកវីតាមីនB12 នៅក្នុងថ្លើមក៏ជួយដល់ការបង្កើតគ្រាប់ឈាមក្រហម និងDNA ផងដែរ។ ក្រៅពីនេះថ្លើមក៏ជាប្រភពនៃអាស៊ីដខ្លាញ់អូមេហ្គា៣ ហ្វូឡេត និង choline ទៀតផង។
៣. ប៉េងប៉ោះ

ប៉េងប៉ោះមានផ្ទុកសារធាតុ lycopene ខ្ពស់ ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មយ៉ាងមានឥទ្ធិពលបំផុតមួយ។ សារធាតុ lycopene អាចជួយបង្កើនសមត្ថភាពបង្កកំណើតរបស់យើងបាន ជាពិសេសត្រូវគេដឹងថា វាមានប្រយោជន៍ខ្លាំងលើសមត្ថភាពបង្កកំណើតរបស់បុរស។
៤. អ័យស្ទ័រ
អ័យស្ទ័រ ត្រូវបានគេកត់ត្រាចូលក្នុងគ្រប់បញ្ជីមុខអាហារដែលជួយដល់ការបង្កកំណើត។ អ័យស្ទ័រមានសារធាតុចិញ្ចឹមជាច្រើន សុទ្ធតែជួយជំរុញដល់ការបង្កកំណើត។ វីតាមីន និងរ៉ែសំខាន់ សម្រាប់ជំរុញដល់ការបង្កកំណើតមាននៅក្នុងអ័យស្ទ័រមានដូចជា៖
- វីតាមីន B12
- ស័ង្កសី
- ជាតិដែក និងselenium។
៥. ស៊ុត

ស៊ុតផ្ទុកទៅដោយជាតិដែក កាល់ស្យូម ស័ង្កសី វីតាមីនB6 ហ្វូឡេត និងវីតាមីនB12។ ស៊ុតក៏មានផ្ទុកវីតាមីន A និងប្រូតេអ៊ីនផងដែរ។ ស៊ុតមានតម្លៃធូរថ្លៃ តែសម្បូរសារធាតុចិញ្ចឹម នេះហើយជាចំណុចល្អមួយរបស់ស៊ុត។ ស៊ុត ត្រូវបានគេរកឃើញថាមានប្រយោជន៍ល្អសម្រាប់ការបង្កកំណើតទាំងលើបុរស និងស្រ្តី ដោយសារតែវាមានផ្ទុកនូវសារធាតុចិញ្ចឹមច្រើនសម្បូរបែបដូចនេះ។
ដូចគ្នាដែរ ស៊ុតក៏មានផ្ទុកសារធាតុ choline ដែលអាចជួយកាត់បន្ថយហានិភ័យការលូតលាស់មិនប្រក្រតីណាមួយរបស់គភ៌ផងដែរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ការរួមភេទ ផ្ដល់ប្រយោជន៍សុខភាព ចំពោះអ្នកធ្លាប់គាំងបេះដូង
ចុចអាន៖ ការបកស្រាយចំនួន ៤ ពាក់ព័ន្ធសុខភាពបន្តពូជ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩

-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល