សុខភាព
អ្នកជំនាញថាការបង្កកំណើតក្នុងមន្ទីរពិសោធន៍មានអត្រាជោគជ័យទាប
សាស្ត្រាចារ្យផ្នែកបង្កកំណើតនៅសាកលវិទ្យាល័យ Imperial នៃទីក្រុងឡុងដ៍បាននិយាយថា IVF (In Vitro Fertilization – ការបង្កកំណើតនៅមន្ទីរពិសោធន៍) គឺជាបច្ចេកទេសដែលមិនជោគជ័យមួយ ដោយសារតែចំនួនពងមេជីវិតញី ដែលអាចបង្កកំណើតបានបន្ទាប់ពីបង្កករួច អាចធ្វើបានជោគជ័យក្នុងកម្រិតទាបបំផុត។

ការបង្កកំណើតក្នុងមន្ទីរពិសោធន៍ ច្រើនធ្វើឡើងនៅពេលស្រីៗយើងមានជំងឺប្រចាំកាយ ឬក្រោយការព្យាបាលជំងឺហើយនាំឲ្យបាត់បង់លទ្ធភាពបង្កកំណើត ឬសុខភាពបង្កកំណើតរបស់ស្រ្តីខ្សោយជាដើម។ ដូចនេះហើយបានជាស្រ្តីមួយចំនួនត្រូវជ្រើសរើសវិធីបង្កកពងមេជីវិតញី មុនពេលទទួលការព្យាបាល ដើម្បីទុកសម្រាប់បង្កកំណើតជាមួយមេជីវិតឈ្មោលជាក្រោយ។
វដ្តនៃ IVF ចាប់ផ្តើមពីការបង្កកពងមេជីវិតញី៖
– ពងមេជីវិតញីដែលបង្កកទុក នឹងត្រូវយកមករំលាយ
– ពងដែលប្រើបាន និងត្រូវបានយកទៅបង្កកំណើតជាមួយមេជីវិតឈ្មោល
– ក្រោយពីរំលាយ ពងដែលបង្កកំណើតបានជោគជ័យនឹងចាប់ផ្តើមវិវឌ្ឍទៅជាអំប្រ៊ីយ៉ុង
– ក្នុងចំណោមអំប្រ៊ីយ៉ុងទាំងអស់អាចមានមួយទៅពីរ ឬអាចបីសម្រាប់មនុស្សស្រីដែលមានអាយុច្រើនជាង៤០ឆ្នាំ នឹងត្រូវបានបញ្ចូលទៅក្នុងស្បូន។

លោក Winston ជាសាស្ត្រាចារ្យផ្នែកបង្កកំណើតនៅសាកលវិទ្យាល័យខាងលើបាននិយាយងថាបើគិតទៅលើអត្រារស់រានមានជីវិតរបស់ទារកដែលកើតចេញពីពងមេជីវិតញីនោះគឺមានត្រឹមតែ១% ប៉ុណ្ណោះ។ ដោយឡែកតាមទិន្នន័យរបស់អាជ្ញាធរការបង្កកំណើត និងសិក្សាពីអំប៊ី្រយ៉ុងមនុស្ស (Human Fertilisation and Embryology Authority – HFEA) បានបង្ហាញថាអត្រាជោគជ័យមាន ១,៨% ប៉ុណ្ណោះកាលពីឆ្នាំ២០១៦។
មូលហេតុដែលធ្វើឲ្យការវាស់វែងទៅលើអត្រាជោគជ័យរវាង HFEA និង លោក Winston ខុសគ្នាគឺដោយផ្អែកទៅលើដំណាក់កាលផ្សេងៗនៃការធ្វើការបង្កកំណើតនៅមន្ទីរពិសោធន៍( IVF) នេះ។ អត្រាជោគជ័យ ១% របស់លោក Winston គឺសំដៅទៅលើចំនួនសមាមាត្រនៃពងទាំងអស់ដែលគេបង្កក និងរំលាយសម្រាប់ការធ្វើការបង្កកំណើតនៅមន្ទីរពិសោធន៍ ដែលអាចបង្កកំណើត និងទារកដែលកើតពីពងទាំងនេះអាចរស់រានបាន។ ប៉ុន្តែ HFEA ធ្វើការកំណត់លើការជោគជ័យដោយពឹងទៅលើចំនួនអំប្រ៊ីយ៉ុងដែលអាចបង្កកំណើតជាទារកនិងរស់រានមានជីវិត។ ប្រសិនជាកំណត់ភាពជោគជ័យតាម HFEA ក្នុងឆ្នាំ២០១៧ អត្រាជោគជ័យមានរហូតដល់ ១៩% នៃការធ្វើការបង្កកំណើតនៅមន្ទីរពិសោធន៍ ដោយប្រើប្រាស់ពងរបស់ខ្លួនផ្ទាល់។
ទិន្នន័យ HFEA ផ្តោតទៅលើអត្រាកំណើតគិតចាប់ពីអំប្រ៊ីយ៉ុងត្រូវបញ្ចូលទៅក្នុងស្បួនតែប៉ុណ្ណោះ។ នេះបង្ហាញថាអត្រាជោគជ័យរបស់ HFEA អាចនឹងទាបជាងនេះទៀត ប្រសិនជារាប់បញ្ចូលទាំងស្ត្រីដែលធ្វើ IVF មិនបានជោគជ័យមុនពេលដែលអំប្រ៊ីយ៉ុងត្រូវបានបញ្ចូនទៅក្នុងស្បូន។

វេជ្ជបណ្ឌិត Sarah Martins Da Silva ឯកទេសខាងរោគស្ត្រីនៅសេវាកម្មសុខភាពជាតិ (National Health Services – NHS) និងជាសាស្ត្រាចារ្យផ្នែកបន្តពូជនៅសាកលវិទ្យាល័យ Dundee បានលើកឡើងថា អំឡុងពេលធ្វើ IVF ពងអាចមានការខូចខាតនៅគ្រប់ដំណាក់កាលចាប់ពីដំណាក់កាលដំបូងមក ហើយមិនមែនគ្រប់ពងសុទ្ធតែអាចបង្កកំណើតបានទេ ហើយពងដែលបង្កកំណើតបានមិនប្រាកដថាអាចបង្កជាទារកហើយមានជីវិតទេ។
ម៉្យាងទៀត ឱកាសនៃការពពោះ គឺផ្អែកសំខាន់ទៅលើអាយុនៅពេលដែលយកពងមកបង្កករួមទាំងស្ថានភាពសុខភាពរបស់អ្នកពពោះផងដែរ។ យោងតាមទិន្នន័យ HFEA ស្ត្រីដែលមានអាយុក្រោម៣៥ឆ្នាំនៅពេលដែលពងត្រូវយកទៅបង្កកអាចមានឱកាសខ្ពស់ក្នុងការធ្វើ IVF បានជោគជ័យ និងស្ត្រីដែលមានសុខភាពល្អក៏អាចមានឱកាសជោគជ័យរហូតដល់ ១៩%៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ប្រយ័ត្ន! ក្រោយជាពីកូវីដ បុរសអាចជួបបញ្ហាខ្សោយផ្លូវភេទ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១០ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១៩ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ