សុខភាព
លំហាត់ប្រាណ ៣ប្រភេទនេះអាចបង្ការជំងឺខ្សោយបេះដូង កុំភ្លេចសាកល្បង
ជំងឺខ្សោយបេះដូងកើតឡើងដោយសារបេះដូងចុះខ្សោយដែលបណ្តាលឱ្យសាច់ដុំបេះដូងមិនអាចច្របាច់ឈាមដែលផ្ទុកទៅដោយអុកស៊ីសែន និងសារធាតុចិញ្ចឹមគ្រប់គ្រាន់ទៅចិញ្ចឹមរាងកាយទាំងមូលបានទេ។ ជំងឺនេះអាចកើតឡើងគ្រប់វ័យ ប៉ុន្តែវាកើតឡើងញឹកញាប់លើមនុស្សចាស់។ ប្រសិនបើមានជំងឺខ្សោយបេះដូងធ្ងន់ធ្ងរ អ្នកជំងឺត្រូវការដូរបេះដូង ឬត្រូវដាក់ឧបរកណ៍ជំនួយបេះដូង។ ការពារប្រសើរជាងព្យាបាល ការហាត់ប្រាណអាចរួមចំណែកក្នុងការបង្ការជំងឺខ្យោយបេះដូងដែរ។

យោងតាមវិបសាយផ្លូវការរបស់មន្ទីរពេទ្យកាល់ម៉ែត ជំងឺខ្សោយបេះដូងអាចស្តែងចេញជារោគសញ្ញា ដូចជាអស់កំលាំង ល្ហិតល្ហៃ ពិបាកដង្ហើម ហត់ដង្ហក់ ក្អកញឹកញាប់ ជួនមានស្លេស្មពណ៌ស ឬក្រហមលាយឈាម ហើមជើង ឡើងទម្ងន់លឿន ញរ័ទ្រូង ពិបាកគេង ជាដើម។ វេជ្ជបណ្ឌិត Kerry J. Stewart ជាសាស្ត្រាចារ្យវេជ្ជសាស្ត្រនៅសាលាវេជ្ជសាស្ត្រ Johns Hopkins និង ជានាយកផ្នែកស្រាវជ្រាវលំហាត់រាងកាយបានលើកឡើងថា លំហាត់ប្រាណ ៣ ប្រភេទ ខាងក្រោម នេះអាចបង្ការជំងឺខ្យោយបេះដូងបាន៖
១. លំហាត់ប្រាណបែបអ៊ែរ៉ូប៊ីក៖ លំហាត់ប្រាណបែបអ៊ែរ៉ូប៊ីកដូចជា ការដើរលឿន (១០០ ជំហានក្នុង ១ នាទី) ការរត់ ការហែលទឹក ការជិះកង់ ការវាយតឺនីស និងការលោតអន្ទាក់ ជាដើមអាចជួយ សម្រួលចរន្តឈាម។ លំហាត់ប្រាណទាំងនេះមិនត្រឹមតែបន្ថយសម្ពាធឈាម និងចង្វាក់បេះដូងទេ ពួកវាក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ ដែរ។ រយៈពេលនៃការហាត់គឺ ៣០ នាទីក្នុង ១ ថ្ងៃ និងយ៉ាងហោចណាស់ ៥ ថ្ងៃក្នុង ១ សប្តាហ៍។

២. លំហាត់ប្រាណកម្លាំង៖ លំហាត់ប្រាណកម្លាំងដូចជា ការលើកទម្ងន់ អាវ៉ង់ លំហាត់ប្រាណអង្គុយចោងហោងជាដើមមានឥទ្ធិពលលើសមាសភាពក្នុងរាងកាយរបស់យើង (ខ្លាញ់ ឆ្អឹង សាច់ដុំ)។ សម្រាប់អ្នកដែលមានខ្លាញ់ក្នុងរាងកាយច្រើន (រួមទាំងក្បាលពោះធំដែលជាកត្តាហានិភ័យនៃជំងឺបេះដូង) លំហាត់ប្រាណកម្លាំងអាចជួយកាត់បន្ថយជាតិខ្លាញ់ និងបង្កើតម៉ាសសាច់ដុំ។ ការស្រាវជ្រាវបានបង្ហាញថាការរួមបញ្ចូលគ្នារវាងការធ្វើលំហាត់ប្រាណតាមបែបអ៊ែរ៉ូប៊ីក និងលំហាត់ប្រាណកម្លាំងអាចជួយបង្កើនកម្រិតកូឡេស្តេរ៉ុល HDL (ល្អ) និងបន្ថយកូឡេស្តេរ៉ុលអាក្រក់ (LDL) ។ រយៈពេលនៃការហាត់គឺ ២ ថ្ងៃក្នុងមួយសប្តាហ៍។
៣. លំហាត់ប្រាណលាតសន្ធឹង និងបត់បែន៖ លំហាត់ប្រាណបត់បែនដូចជា ការលាតសន្ធឹងមិនមានប្រយោជន៍ដោយផ្ទាល់ដល់សុខភាពបេះដូងទេ ប៉ុន្តែពួកវាល្អចំពោះសុខភាពសាច់ដុំ ឆ្អឹង សន្លាក់ និងសរសៃពួរ ដែលធ្វើឱ្យរាងកាយយើងមានភាពបត់បែន មិនឈឺសន្លាក់ រមួលក្រពើ ឬឈឺសាច់ដុំ។ ការមានភាពបត់បែនគឺសំខាន់ណាស់ក្នុងការធ្វើលំហាត់ប្រាណបែបអ៊ែរ៉ូប៊ីក និងលំហាត់ប្រាណកម្លាំង ព្រោះពួកវាជួយយើងក្នុងការរក្សាលំនឹង និងការពារការដួល។ យើងត្រូវហាត់លំហាត់ប្រាណលាតសន្ធឹង និងបត់បែនមុន និងក្រោយពេលហាត់ប្រាណបែបអ៊ែរ៉ូប៊ីក ឬលំហាត់ប្រាណកម្លាំង។

មនុស្សភាគច្រើនកើតជំងឺខ្សោយបេះដូងដោយសារកត្តាអាយុ ប៉ុន្តែជំងឺខ្សោយបេះដូងក៏បណ្តាលមកពីលក្ខខណ្ឌសុខភាពមួយចំនួនដែរ ដែលបណ្តាលឱ្យខូចបេះដូង ឬធ្វើឱ្យបេះដូងធ្វើការធ្ងន់រហូតដល់ខ្សោយ។ ទន្ទឹមនឹងការហាត់ប្រាណ ទម្លាប់ប្រចាំថ្ងៃមួយចំនួនដូចជា បញ្ឈប់ការជក់បារី ឬការសេពគ្រឿងស្រវឹង កាត់បន្ថយខ្លាញ់ ស្ករ អំបិលជាដើមក៏ចូលរួមចំណែកក្នុងការទប់ស្តាត់ជំងឺខ្សោយបេះដូងដែរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់