Connect with us

សុខភាព

៥ យ៉ាងអាចមិនដឹង ហើយប្រើថ្នាំប៉ារ៉ាសេតាម៉ុលខុស ដែលបណ្ដាលឲ្យគ្រោះថ្នាក់ដល់ជីវិត

បានផុស

នៅ

ប៉ារ៉ាសេតាមុលគឺជាថ្នាំលេបដើម្បីជួយបំបាត់ការឈឺចាប់ កាត់បន្ថយគ្រុនក្ដៅ ចំពោះកុមារនិងមនុស្សពេញវ័យ វាត្រូវបានចាត់ថ្នាក់ថាជាឱសថផ្ទះទូទៅ ដែលងាយស្រួលដល់សាធារណជនគ្រប់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែបើអ្នកប្រើខុស​អាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ជីវិត។

ប៉ារ៉ាសេតាមុលសមស្របសម្រាប់រាងកាយរបស់យើងក្នុង​កម្រិត ១០-១៥ មិល្លីក្រាម​ក្នុង ១ គីឡូក្រាម​នៃ ទម្ងន់​រាងកាយ

ទម្ងន់​រាងកាយ ២២-៣៣ គីឡូក្រាមលេប ៣២៥ មិល្លីក្រាម ។

ទម្ងន់​រាងកាយ ៣៣-៤៤ គីឡូក្រាម​លេបថ្នាំ​ប៉ារ៉ាសេតាម៉ុល ១ គ្រាប់​កន្លះ។

ទម្ងន់​លើសពី ៤៤ គីឡូក្រាម​លេបថ្នាំ​ប៉ារ៉ាសេតាមុល​ចំនួន ២ គ្រាប់ ។

ទម្ងន់​រាងកាយ ៣៤-៥០ គីឡូក្រាមលេបថ្នាំ ៥០០ មិល្លីក្រាម ។

ទំងន់​រាងកាយ ៥០-៦៧ គីឡូក្រាម​លេបថ្នាំប៉ារ៉ាសេតាមុល ១ គ្រាប់​កន្លះ (មិនលើស​ពី ៥ ដងក្នុង​មួយថ្ងៃ) ឬ​លេបថ្នាំប៉ារ៉ាសេតាមុលចំនួន ២ គ្រាប់ (រហូតដល់ ៤ ដងក្នុងមួយថ្ងៃ) ។

សរុបមកកុំទទួលទានលើសពី ៤.០០០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ។

លេបថ្នាំ​ប៉ារ៉ាសេតាមុល​ក្នុង​ពេល​លឿនពេក

ប៉ារ៉ាសេតាមុល​គួរតែត្រូវញុំាដាច់ពីគ្នាពី ៤-៦ ម៉ោង ដូច្នេះប្រសិនបើមានរយៈពេលតែ ២-៣ ម៉ោង​ប៉ុណ្ណោះ​សូម​កុំលេបវាម្តងទៀត ហើយមិនចាំបាច់​ញ៉ាំ​បន្ទាប់ពីញ៉ាំអាហារឡើយ។ នៅ​ពេលមានការ​ឈឺចាប់​អ្នក​អាចញ៉ាំវាបាន។

លេប​ថ្នាំ​ប៉ារ៉ាសេតាមុល​ជាប់​គ្នា​យូរ​ថ្ងៃពេក

មនុស្សជាច្រើនអាចព្យាបាលរោគសញ្ញាគ្រុនផ្តាសាយដោយខ្លួនឯងនៅផ្ទះ។ ដូច្នេះ​ប៉ារ៉ាសេតាមុល​ត្រូវ​បាន​គេយកដើម្បីកាត់បន្ថយការឈឺក្បាល។ ទោះយ៉ាងណា ប៉ារ៉ាសេតាមុល​មិនគួរលេបលើសពី ៥ ថ្ងៃជាប់គ្នាឡើយ។ ប្រសិនបើអ្នកនៅតែមានគ្រុនក្តៅ​ បន្ទាប់ពីថ្នាំនៅតែមាន​ប្រសិទ្ធភាពដដែល ​ជាការប្រសើរជាង​ ដែល​អ្នកត្រូវទៅជួប​គ្រូពេទ្យ​​ ដើម្បី​ធ្វើរោគវិនិច្ឆ័យ​ឲ្យ​បានហ្មត់ចត់។

អ្នកជំងឺដែលមានជំងឺថ្លើម ជំងឺតម្រងនោម គួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតមុនពេលប្រើថ្នាំ​ប៉ារ៉ាសេតាមុល

ថ្វីបើប៉ារ៉ាសេតាមុលគឺជាថ្នាំប្រឆាំងនឹងរោគដែល​មានសុវត្ថិភាពបំផុតក៏ដោយ ប៉ារ៉ាសេតាមុលអាចមានផលប៉ះពាល់ដល់អ្នកជំងឺដែលមានជំងឺថ្លើម ជំងឺតម្រងនោម ការលេបថ្នាំប៉ារ៉ាសេតាមុលអាចបង្កើនឱកាសនៃការពុលថ្លើម និងខ្សោយថ្លើមធ្ងន់ធ្ងរ។ ដូច្នេះអ្នកជំងឺដែលមានជំងឺតម្រងនោមនិងថ្លើមគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិត មុនពេលទទួលទាន ហើយពួកគេអាចពិចារណាពីហានិភ័យឬពិចារណាផ្តល់ថ្នាំបំបាត់ការឈឺចាប់ផ្សេងទៀតជំនួសវិញ។

កុំប្រើប៉ារ៉ាសេតាមុល អន្ទាក់

ប៉ារ៉ាសេតាមុលគឺជាថ្នាំដែលអាចទទួលទាន​បាន លុះត្រាតែមានរោគសញ្ញា។ ប្រសិន​បើមិនមាន​រោគសញ្ញាហើយលេបថ្នាំ​មុនពេលចេញក្រៅ ឬធ្វើ​សកម្មភាពដែលមាន​ហានិភ័យ ​នោះ​គឺជា​ការ​ធ្វើខុស ​ព្រោះ​វាអាចបង្កើនហានិភ័យ​នៃ​ការស៊ាំនឹងថ្នាំ។

ប្រុងប្រយ័ត្ន​ចំពោះ​ការ​ប្រើប្រាស់​ថ្នាំ​ប៉ារ៉ាសេតាមុល

ប្រសិន​បើ​គ្រុន​ក្ដៅ​មិន​ថយចុះក្នុងរយៈពេល ៣ ថ្ងៃទេ​ ទាំងចំពោះកុមារនិងមនុស្សធំ​ ឬការ​ឈឺចាប់ចំពោះកុមារ​មិនធូរស្បើយក្នុងរយៈពេល ៥ ថ្ងៃ ឬការឈឺចាប់ចំពោះមនុស្សពេញវ័យ​មិនធូរ​​ស្រាល​ក្នុង​រយៈ​ពេល ១០ ថ្ងៃ សូមទៅជួបគ្រូពេទ្យ​ដើម្បី​ពិនិត្យរោគសញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ។

សូមប្រយ័ត្ននៅពេល​ប្រើប៉ារ៉ាសេតាមុល រួមផ្សំជាមួយថ្នាំដទៃទៀត​ដូចជា ថ្នាំបន្ធូរសាច់ដុំ ​និង​អ័រហ្វេនណាដិន។ រក្សាទុកឱសថនៅកន្លែងស្ងួត ឆ្ងាយពីពន្លឺព្រះអាទិត្យ និងទុកថ្នាំ​ឲ្យ​ឆ្ងាយពីកុមារ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ឈប់យល់ច្រឡំ! ថ្នាំទាំងនេះមិនអាចព្យាបាលកូវីដឲ្យជាសះស្បើយបាន ១០០ ភាគរយឡើយ

ចុចអាន៖សង្កេតមើលខ្លួនឯងឲ្យមែនទែន! ច្បាស់ៗពីអាការឈឺក្បាលបែបណា ដែលចាត់ទុកថាឆ្លង​ Delta

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១០ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៨ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៥ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម