Connect with us

សុខភាព

មូលហេតុ និងហេតុផលមួយចំនួនដែលបណ្ដាលឲ្យគេងមិនលក់

បានផុស

នៅ

១) អ្វី​ទៅជា​ការ​គេង​មិន​លក់​?

ការគេងមិនលក់ គឺជាស្ថានភាពដែលយើងពិបាកគេង បើទោះជាយើងមានពេលវេលាគ្រប់គ្រាន់សម្រាប់គេងក៏ដោយ។ ការ​គេង​មិន​លក់​អាចជា​ការ​គេង​ក្រលក់ ការ​ភ្ញាក់​ច្រើនដង ឬ​ការ​ឆាប់​ភ្ញាក់​ហើយ​គេង​ទៅវិញ​មិន​លក់ ជាដើម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២) អ្វីខ្លះ​ជា​ផលវិបាក​នៃ​ការ​គេង​មិន​លក់​?

​ផលប៉ះពាល់​ខ្លះៗ​នៃ​ការ​គេង​មិន​គ្រប់គ្រាន់​រួមមាន​៖

– ងងុយគេង​នៅពេល​ថ្ងៃ​

– អស់កម្លាំង​

– អារម្មណ៍​មិន​មូល​

– ការចងចាំ​ចុះ​អន់ថយ​

– ពិបាក​សម្រេចចិត្ត​

– ឆាប់​ខឹង​មួម៉ៅ​

– អន្ទះអន្ទែង ងាយ​មាន​គ្រោះថ្នាក់​ផ្សេងៗ ជាដើម​។

៣) អ្វីខ្លះ​ដែល​អាច​នាំ​ឲ្យ​គេង​មិន​លក់​?

​ការ​គេង​មិន​លក់​អាច​បណ្ដាលមកពី​មូលហេតុ​ច្រើនយ៉ាង ដូចជា​៖

– មូលហេតុ​ផ្លូវកាយ​: ក្រពះ​មិន​រំលាយ​អាហារ ការឈឺចាប់​លើ​រាងកាយ ជំងឺ​បេះដូង ជំងឺហឺត​រលាក​ឆ្អឹង​ប្រហោង​មុខ ជាដើម​។​

– មូលហេតុ​ផ្លូវចិត្ត​: មាន​អារម្មណ៍​តានតឹង ព្រួយបារម្ភ​ច្រើន មាន​អារម្មណ៍​ជ្រួលច្របល់ ខឹងសម្បារ មាន​អារម្មណ៍​សោកសៅ ជាដើម​។​

– មូលហេតុ​ទាក់ទង​នឹង​របៀបរបប​រស់នៅ​: ផឹក​កាហ្វេ ឬ​តែ​ច្រើន ផឹកស្រា​នៅពេល​យប់ ហូប​អាហារ​ច្រើនពេក​មុន​ចូល​គេង ជក់បារី​ច្រើន ធ្វើការ​ខ្លាំង​មុន​ចូល​គេង មិនសូវ​បាន​ហាត់ប្រាណ​គេង​ថ្ងៃ​ច្រើន គេង​មិន​ទៀងពេល ជាដើម​។​

– មូលហេតុ​ទាក់ទង​នឹង​បរិស្ថាន​: កន្លែង​គេង​មាន​សំឡេង​រំខាន បរិយាកាស​អាប់អួ កន្លែង​គេង​មាន​ពន្លឺ​ខ្លាំងពេក រស់នៅ​គ្នាច្រើន ជាដើម​។​

Diagnosed with insomnia? Here's how I get more sleep

៤) ការព្យាបាល​ការ​គេង​មិន​លក់​

​ថ្វីបើ​ការ​គេង​មិន​លក់​ម្ដងម្កាល និង​ក្នុង​រយៈពេល​មួយ​ទៅ​ពីរ​ថ្ងៃ​អាចជា​រឿង​ធម្មតា ដែល​មនុស្ស​គ្រប់គ្នា​អាច​ជួបប្រទះ​ក៏ដោយ​ក្ដី ក៏​ការ​គេង​មិន​លក់​ញឹកញាប់ និង​ក្នុង​រយៈពេល​យូរ ទាមទារ​ឲ្យ​មានការ​ពិគ្រោះ និង​វាយតម្លៃ​ឲ្យ​បាន​ដិតដល់ ដើម្បី​ព្យាបាល​ទៅតាម​មូលហេតុ​ដែល​នាំ​ឲ្យ​គេង​មិន​លក់​។ ការប្រើប្រាស់​ថ្នាំ​ងងុយគេង​ដោយ​ចិត្ត​ឯង មិនមែនជា​ជម្រើស​ល្អ​ទេ ព្រោះ​ការប្រើ​វា​យូរៗ​ទៅ​អាច​បណ្ដាល​ឲ្យ​ប្រើ​លែង​ត្រូវ និង​ត្រូវ​ការប្រើ​ថ្នាំ​កាន់តែច្រើន​ទៅៗ​។​

​ប្រសិនបើ​លោកអ្នក​មានការ​រំខាន​ដោយ​បញ្ហា​គេង​មិន​លក់​យូរ សូម​មក​ទទួល​សេវា​ពិគ្រោះ និង​ព្យាបាល​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ជា​គុណប្រយោជន៍​ដល់​សុខភាព​៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

សន្តិសុខសង្គម១១ នាទីutes មុន

ជនសង្ស័យ ២ នាក់ ឆក់កាបូបពីនារីម្នាក់បានសម្រេច នៅខណ្ឌសែនសុខ

ព័ត៌មានជាតិ១២ នាទីutes មុន

ផ្លូវ​ទៅ​អន្លង់ផ្សោតកាំពី និង​វត្ត​សសរ ១០០ ក្រាល​កៅស៊ូ​បញ្ចប់​ ១០០% ធ្វើ​ដំណើរ​​​​ទៅ​មក​កាន់តែ​ងាយ​ស្រួល

ព័ត៌មានជាតិ១៦ នាទីutes មុន

វេទិកាស្តីពីបញ្ញាសិប្បនិម្មិតសម្រាប់ទាំងអស់គ្នា (AI for All) ជាប្រធាបទធំនៃទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៣ ​

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ត្រាំ ប្រកាសពន្ធ ២៥ ភាគរយ លើរថយន្តនាំចូល​សហរដ្ឋអាមេរិក​

Sokha Hotels

ព័ត៌មានពេញនិយម