Connect with us

សុខភាព

កែទម្លាប់បាញ់អាល់កុលសម្លាប់មេរោគលើខ្លួនចេញភ្លាម ប្រយ័ត្នសម្លាប់ទាំងមនុស្ស

បានផុស

នៅ

តាំង​ពី​មាន​ការ​រាតត្បាត​ជំងឺ​ឆ្លង​កូវីដ-១៩​ជា​សកល​មក មិន​ថា​ទៅ​ណា​មក​ណា​ឡើយ​ គឺ​យើង​តែង​តែ​មាន​ដប​ជែល ឬ​អាល់កុល​សម្រាប់​លាង​ដៃ​ជាប់​ខ្លួន​ជានិច្ច ដើម្បី​សម្លាប់​មេរោគ។ ទន្ទឹម​នឹង​នេះ មាន​គ្នា​យើង​ខ្លះ ឬ​តាម​ទី​កន្លែង​មួយ​ចំនួន មុន​នឹង​ឲ្យ​ចូល​ផ្ទះ ឬ​ខាង​ក្នុង​ហាង ត្រូវ​បាញ់​អាល់កុល​នៅ​ពី​ក្បាល​ដល់​ចុង​ជើង ព្រោះ​ខ្លាច​មាន​នាំ​មេរោគ​ចូល​តាម ប៉ុន្តែ​នេះ​មិន​មែន​ជា​សកម្មភាព​ត្រឹម​ត្រូវ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ឲ្យ​ដឹង​ពី​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ និង​រោគ​កុមារ បាន​ឲ្យ​ដឹង​ថា អាល់កុល​ប្រើ​សម្រាប់​សម្លាប់​មេរោគ គឺ​ប្រើ​សម្រាប់​តែ​លាង​ដៃ​ប៉ុណ្ណោះ មិន​មែន​បាញ់​ទាំង​លើ​រាងកាយ​យើង​ទេ។ ការ​ធ្វើ​បែប​នេះ​មិន​មែន​សម្លាប់​មេរោគ​ទេ វា​ប្រៀប​ដូច​ជា សម្លាប់​មនុស្ស​ទៅ​វិញ ហើយ​ណា​មួយ​វា​ខាត​លុយ​ទៀត ព្រោះ​អាល់កុល​ថ្លៃ។

” វា​កាន់​តែ​ប៉ះពាល់​ដល់​យើង ប្រសិន​បើ​អាល់កុល​នោះ​មាន​ជាតិ​មេតាណុល និង​អាច​ផ្ដល់​គ្រោះ​ថ្នាក់​ខ្លាំង បើ​អាល់កុល​នោះ​ចូល​ភ្នែក ច្រមុះ មាត់​ញឹក​ញាប់។”

បន្ថែម​ពី​លើ​នេះ អគ្គ​នាយកដ្ឋាន​ការពារ​អ្នក​ប្រើ​ប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ បាន​ពន្យល់​ថា សារធាតុ​គីមី​មេតាណុល ​គឺ​ជា​សារធាតុ​ពុល ដែល​គេ​ច្រើន​ប្រើ​ធ្វើ​ជា​សារធាតុ​សម្រាប់​រំលាយ។ ការ​ប្រើប្រាស់​មេតាណុល​ធ្វើ​ជា​សារធាតុ​សម្លាប់​មេរោគ មិន​ត្រឹម​តែ​មិន​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​សម្លាប់​មេរោគ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នកប្រើ​ដូចជា៖

បណ្ដាល​ឲ្យ​រលាក​ស្បែក

រលាក​ភ្នែក

ឈឺក្បាល

វិលមុខ

ស្រវាំងភ្នែក

ងងុយដេក

បាត់បង់​ស្មារតី

ក្អួតចង្អោរ

រំខាន​ដល់​ការ​រំលាយ​អាហារ

​អាច​បណ្ដាល​ឲ្យ​ស្លាប់ បើ​យក​ទៅ​លាយ​ជាមួយ​ស្រា ហើយ​បរិភោគ​លើស​កម្រិត៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖រដ្ឋបាលចំណីអាហារនិងឱសថ ថៃ ព្រមានពីការប្រើឧបករណ៍បាញ់អាល់កុលមួយនេះ អាច​រលាកផ្លូវដង្ហើម

ចុចអាន៖រដ្ឋបាលចំណីអាហារនិងឱសថរបស់ ថៃ ប្រាប់តិចនិកទិញអាកុលឬជែលមានគុណភាពខ្ពស់ មិនប៉ះក្លែងក្លាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៩ នាទីutes មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ព័ត៌មានជាតិ៥៤ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល៖ជាពេទ្យ ត្រូវដណ្ដើមជីវិតអ្នកជំងឺពីមាត់មច្ចុរាជឱ្យបាន មិនថាថ្ងៃឬយប់ ថ្ងៃសម្រាក ឬវេលាណាទេ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រសួងព័ត៌មាន និងសមាគមទីភ្នាក់ងារផ្សាយពាណិជ្ជកម្មកម្ពុជា (CAMAA) ចុះអនុស្សរណៈនៃការយោគយល់ដើម្បីពង្រឹងវិស័យផ្សាយពាណិជ្ជកម្មនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ប្រជាជនថៃជាង៨៤% នៅតែមានការព្រួយបារម្ភអំពីការរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​នាយករដ្ឋមន្ត្រី​ទទួលស្គាល់ថា​ថៃ​​​ជួប​ហេតុការណ៍​នឹកស្មាន​មិន​ដល់ច្រើន​

ចងការប្រាក់
សន្តិសុខសង្គម១១ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១០ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម