សុខភាព
ជំងឺ៥ មុខនេះ ងាយកើតលើកូនៗជាងគេក្នុងខែភ្លៀង
ដ្បិតតែក្នុងខែភ្លៀងអាកាសធាតុត្រជាក់ក៏ពិតមែន ប៉ុន្តែវាធ្វើឲ្យមានទឹកដក់ អាចបង្កជាជំងឺផ្សេងៗបាន ពិសេសងាយឆ្លងទៅកូនតូចៗ ព្រោះអាអូនមានប្រព័ន្ធភាពស៊ាំខ្ចីនៅឡើយ។ តាមវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានឲ្យដឹងថា ពេលអាកាសធាតុមានភ្លៀងធ្លាក់ ក្មេងតូចៗភាគច្រើនតែងប្រឈមនឹងកើតជំងឺរដូវភ្លៀងដូចជា៖
១. ជំងឺគ្រុនចាញ់ – គ្រុនចាញ់បង្កឡើងដោយមូសដែកគោលញីខាំពីមនុស្សឈឺ រួចបន្តទៅខាំមនុស្សជា។ មូសដែកគោលញីភាគច្រើនរស់នៅតំបន់ព្រៃភ្នំ។ រោគសញ្ញាជំងឺគ្រុនចាញ់មាន គ្រុន រងាញាក់ បែកញើស ក្អួតចង្អោរ ដំណាក់កាលធ្ងន់ធ្ងរ អាចវង្វេងវង្វាន់ ឬសន្លប់។

២. ជំងឺគ្រុនឈាម – គ្រុនឈាមកើតឡើងលើមនុស្សទាំងក្មេងទាំងចាស់។ ភ្នាក់ងារចម្លងជំងឺរដូវភ្លៀងនេះគឺមូសខ្លាញី ដែលខាំនៅពេលថ្ងៃ។ រោគសញ្ញាជំងឺគ្រុនឈាមមានក្ដៅខ្លួន ឈឺក្បាល ឈឺសន្លាក់ ឈឺសាច់ដុំ ឈឺក្នុងភ្នែក ល្ហិតល្ហៃ ចេញកន្ទួលក្រហមលើស្បែក ក្អួត រាក ក្អក ។ ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺអាចឈឺពោះខ្លាំង ចេញជាំកន្ទួលលើស្បែក ក្អួត ឬបត់ជើងធំមានឈាម ឈាមច្រមុះ និងប្រកាច់។
៣. ជំងឺគ្រុនឈីក – ដូចគ្នានឹងជំងឺគ្រុនឈាមដែរ គ្រុនឈីកកើតលើមនុស្សគ្រប់វ័យ និងបង្កឡើងដោយមូសខ្លាញីខាំ ពិសេសនៅពេលថ្ងៃ។ រោគសញ្ញាមានដូចជា គ្រុនក្ដៅ ឈឺសន្លាក់ឆ្អឹង មានស្នាមកន្ទួលក្រហមលើស្បែក។
៤. អាសន្នរោគ – ទោះបីមិនមែនជាជំងឺបង្កឡើងដោយមូសក៏ដោយតែវាអាចបណ្ដាលអ្នកឈឺស្លាប់បាន ហើយជាធម្មតាវាឆ្លងទៅលើមនុស្សដែលចូលចិត្តញ៉ាំអាហារខាងក្រៅ ឬអាហារគ្មានអនាម័យក្នុងរដូវភ្លៀង។ ជំងឺរដូវភ្លៀងមួយនេះ មានរោគសញ្ញាដូចជារាករូសញឹកញាប់ និងខ្សោះជាតិទឹកក្នុងរាងកាយ។

៥. ជំងឺគ្រុនពោះវៀន – ជំងឺគ្រុនពោះវៀន ជាជំងឺឆ្លងតាមរយៈបាក់តេរី ហើយភាគច្រើនកើតមាននៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍ ឬប្រទេសដែលមានអនាម័យមិនល្អ។ ចំពោះជំងឺនេះ ប្រសិនបើកើតលើក្មេង វាអាចមានសភាពធ្ងន់ ឬអាចបណ្ដាលឲ្យអាអូនស្លាប់បាន បើមិនព្យាបាលត្រឹមត្រូវ៕
ចុចអាន៖ខែសម្បូរភ្លៀង មកដឹងពីចំណុចគួរចៀសវាង និង គួរធ្វើពេលមានផ្លេកបន្ទោរ ផ្គរ រន្ទះ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?