សុខភាព
វ៉ាក់សាំង២ដូស ជួយកាត់បន្ថយរោគសញ្ញាកូវីដរយៈពេលវែង បានពាក់កណ្តាល
ការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា មនុស្សពេញវ័យដែលចាក់វ៉ាក់សាំងគ្រប់ដូសរួច ទំនងជាជួបប្រទះរោគសញ្ញាកូវីដរយៈពេលវែងតិចជាង ៤៧ភាគរយ បើសិនជាពួកគេឆ្លងរោគ។

ក្រុមនៅសាកលវិទ្យាល័យ King’s College London បានវិភាគទិន្នន័យពីមនុស្សជាងពីរលាននាក់ ដែលបានកត់ត្រារោគសញ្ញា ការធ្វើតេស្តនិងស្ថានភាពវ៉ាក់សាំងរបស់ពួកគេនៅលើកម្មវិធីសិក្សារោគសញ្ញាកូវីដ ZOE ចន្លោះថ្ងៃទី៨ខែធ្នូឆ្នាំ២០២០ ដល់ថ្ងៃទី៤ខែកក្កដាឆ្នាំ២០២១។
អ្នកប្រើប្រាស់កម្មវិធីចំនួន៦,០៣០នាក់ បានរាយការណ៍ថា បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ យ៉ាងហោចណាស់១៤ថ្ងៃបន្ទាប់ពីចាក់វ៉ាក់សាំងដូសទី១ ខណៈ ២,៣៧០នាក់ បានធ្វើតេស្តវិជ្ជមានយ៉ាងហោចណាស់៧ថ្ងៃ បន្ទាប់ពីការចាក់លើកទី២។

ការស្រាវជ្រាវដែលបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី The Lancet បានបង្ហាញថា “ឱកាសនៃការមានរោគសញ្ញារយៈពេល២៨ថ្ងៃឬច្រើនជាងនេះ បន្ទាប់ពីឆ្លងមេរោគក្រោយចាក់វ៉ាក់សាំង ត្រូវបានកាត់បន្ថយប្រហែលពាក់កណ្តាល ដោយការចាក់វ៉ាក់សាំងពីរដូស”។
លទ្ធផលនេះបង្ហាញថា ហានិភ័យនៃរោគសញ្ញាកូវីដរយៈពេលវែង ត្រូវបានកាត់បន្ថយចំពោះបុគ្គលដែលបានទទួលការចាក់វ៉ាក់សាំង២ដូស ហើយបើចាក់៣ដូស នឹងបន្ថយហានិភ័យនៃការឆ្លងមេរោគទាំងមូល។

រោគសញ្ញាស្ទើរតែទាំងអស់នៃជំងឺកូវីដ-១៩ គឺមិនសូវកើតមានចំពោះអ្នកចាក់វ៉ាក់សាំងទេ បើប្រៀបធៀបទៅនឹងអ្នក ដែលមិនបានចាក់វ៉ាក់សាំង។
សាស្រ្តាចារ្យ Tim Spector មកពី King’s College និងជាអ្នកស៊ើបអង្កេតនាំមុខរបស់កម្មវិធី ZOE បាននិយាយថា “ការចាក់វ៉ាក់សាំង កំពុងកាត់បន្ថយយ៉ាងខ្លាំងនូវឱកាសរបស់មនុស្ស ដែលមានរោគសញ្ញាកូវីដរយៈពេលវែងតាមវិធីពីរយ៉ាង។

ទីមួយ កាត់បន្ថយហានិភ័យនៃរោគសញ្ញាណាមួយពី៨ទៅ១០ដង ហើយទីពីរ កាត់បន្ថយបានពាក់កណ្តាលនៃការឆ្លងណាមួយដែលអាចក្លាយជាកូវីដរយៈពេលវែង ប្រសិនបើកើតឡើង។
ទោះរោគសញ្ញាមានរយៈពេលប៉ុនណាក៏ដោយ យើងកំពុងមើលឃើញថា ការឆ្លងមេរោគបន្ទាប់ពីចាក់វ៉ាក់សាំងពីរដូសក៏ស្រាលជាងឆ្ងាយដែរ ដូច្នេះវ៉ាក់សាំងពិតជាផ្លាស់ប្តូរជំងឺនិងធ្វើឲ្យយើងកាន់តែប្រសើរឡើង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល