សុខភាព
ក្រៅពីធ្វើឲ្យខូចសួត កូវីដ-១៩ អាចនាំឲ្យកើតអាការគាំងបេះដូង
គ្នាយើងតែងគិតថាជំងឺកូវីដ-១៩ ជាជំងឺដែលពាក់ព័ន្ធនឹងសួត ដោយសារតែអ្នកជំងឺភាគច្រើនតែងតែប្រឈមនឹងអាការដកដង្ហើមខ្លីៗ ឬពិបាកដកដង្ហើម ប៉ុន្តែយោងតាមការសិក្សាជាបន្តបន្ទាប់បានបង្ហាញថា ជំងឺកូវីដ-១៩ក៏អាចវាយប្រហារដល់បេះដូងរបស់យើងដូចគ្នា។
ជំងឺកូវីដ-១៩ប៉ះពាល់ដល់បេះដូងដោយរបៀបណា?

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា អ្នកជំងឺជាច្រើនដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ប្រឈមនឹងការខូចខាតបេះដូង ដែលបង្កឡើងដោយវីរុស ដោយសារតែការរលាក ទោះជាអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល។ យោងតាមការសិក្សាមួយរបស់ប្រទេសអាល្លឺម៉ង់ បានបង្ហាញថា មនុស្សចំនួន៧៦% ដែលកើតជំងឺកូវីដ-១៩ ត្រូវបានរងការខូចខាតបេះដូងដែលស្រដៀងទៅនឹងការខូចខាតដោយការគាំងបេះដូងដូចគ្នា។
ជាក់ស្ដែង ជំងឺកូវីដ-១៩ អាចបង្កឲ្យមានការរលាកសាច់ដុំបេះដូងជាបន្តបន្ទាប់ចំពោះមនុស្សចំនួន៦០%ដែលបានជាសះស្បើយពីជំងឺ។ ចំណែកឯការស្រាវជ្រាវផ្សេងទៀតបានបង្ហាញថា ជំងឺកូវីដ-១៩ អាចបង្កើនហានិភ័យមានដុំកំណកឈាម ដែលអាចបំផ្លាញបេះដូង ឬបង្កជាអាការគាំងបេះដូងចំពោះមនុស្សមួយចំនួន។
ក្រុមមនុស្សបែបណាមានហានិភ័យខ្ពស់?

អ្នកដែលមានអាយុចាប់ពី៦៥ឆ្នាំ ឬលើសពីនេះ ឬអ្នកដែលមានបញ្ហាសុខភាពរ៉ាំរ៉ៃអាចប្រឈមនឹងហានិភ័យខ្ពស់នៃជំងឺបេះដូងដោយសារតែវីរុសកូវីដ-១៩។ យ៉ាងណាមិញ មនុស្សវ័យក្មេង និងអ្នកដែលមានសុខភាពល្អក៏អាចរងផលប៉ះពាល់ដូចគ្នា។
រោគសញ្ញានៃអាការៈគាំងបេះដូង
រោគសញ្ញាទូទៅនៃអាការគាំងបេះដូងមានដូចខាងក្រោម៖
- ឈឺចាប់ ឬមានសម្ពាធនៅក្នុងទ្រូងរយៈពេលពីរបីនាទី
- ឈឺចាប់នៅខ្នង ក ថ្គាម ឬដៃម្ខាង ឬទាំងសងខាង
- ដកដង្ហើមខ្លីៗ
- បែកញើស
- វិលមុខ
- ចង្អោរ
រាល់អ្នកជំងឺដែលកើតមានអាការគាំងបេះដូងតែងប្រឈមនឹងរោគសញ្ញាខាងលើ។ ប៉ុន្តែ រោគសញ្ញាដែលច្រើនតែកើតលើអ្នកជំងឺវ័យចំណាស់ និងស្ត្រី រួមមាន៖
- ដកដង្ហើមខ្លីៗ
- ចង្អោរ និងក្អួត
- អស់កម្លាំងធ្ងន់ធ្ងរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ក្រៅពីសួត នេះជាផលប៉ះពាល់ខួរក្បាលមួយចំនួនបណ្ដាលមកពីវីរុសកូវីដ-១៩
ចុចអាន៖ ប្រយ័ត្ន បើធ្វើរឿងទាំងនេះ ធ្វើឲ្យខួរក្បាលស្ពឹក និងងាប់កោសិកា

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល