សុខភាព
ញ៉ាំអាហារទាំងនេះ មុនពេលហាត់ប្រាណ នាំទុក្ខដាក់ខ្លួនហើយ!
ហាត់ប្រាណរាល់ថ្ងៃ ក្រៅពីធ្វើឲ្យសុខភាពល្អហើយ នៅជួយឲ្យមានរាងស្អាត មិនថាប្រុស ស្រី។ ការហាត់ប្រាណត្រឹមត្រូវ ទាមទារឲ្យមានរបៀបហាត់ និងរបបអាហារត្រឹមត្រូវ ទើបមានប្រសិទ្ធភាព។ អត្ថបទនេះនឹងលើកយកអាហារខ្លះៗដែលគួរចៀសវាងញ៉ាំមុនហាត់ប្រាណ ដែលជាហេតុផលចម្បងរំខានដល់ការហាត់ប្រាណ៖
១- សាឡាដ

គ្នាយើងខ្លះគិតថា សាឡាដ ជាអាហារពោរពេញដោយវីតាមីន ប៉ុន្តែមិនត្រូវទាំងអស់ទេ ព្រោះទោះសាឡាដ ជាអាហារសុខភាព នៅតែមិនមែនជាជម្រើសល្អបំផុត ញ៉ាំមុនពេលហាត់ប្រាណឡើយ។
បន្លែបន្ទាប់សន្សំក្នុងសឡាដ ដូចជា ផ្កាខាត់ណា ប្រូកូលី និងម្រេច មានផ្ទុកជាតិសរសៃ ធ្វើឲ្យដំណើរការប្រព័ន្ធរំលាយអាហារថយចុះ នាំឲ្យយើងហើមពោះ និងមានឧស្ម័ន (ផោម) អំឡុងពេលហាត់ប្រាណ។ យល់ល្អញ៉ាំសាឡាដចន្លោះ ៤-៥ ម៉ោង មុន ឬក្រោយពេលហាត់ប្រាណ។
២- គ្រាប់ល្ង
គ្រាប់ល្ងជាអាហារពិសេស ប៉ុន្តែគ្មានបានជួយអ្វីទាល់តែសោះ បើយើងញ៉ាំមុនពេលហាត់ប្រាណ។ ហេតុផលតែមួយគត់ គ្រាប់ល្ងអាចល្អបំផុតសម្រាប់យើង តែអាក្រក់បំផុតសម្រាប់ការហាត់ប្រាណ ព្រោះ ល្ង សម្បូរជាតិសរសៃ បង្កឲ្យមានហ្គាស និងហើមពោះជាដើម។
ចៀសវាងញ៉ាំគ្រាប់ល្ង ជាមួយពពួកជាតិសរសៃ (ចំណីយកគ្រាប់ធញ្ញជាតិមកកិនបញ្ចូលគ្នា និងនំបុ័ងមានជាតិសរសៃខ្ពស់) ដោយងាកមកជ្រើសរើសល្បាយមានប្រូតេអ៊ីន និងកាបូអីដ្រាតជំនួសវិញ មុនពេលហាត់ប្រាណ។
៣- គ្រាប់ធញ្ញជាតិលីង

គ្រាប់ធញ្ញជាតិ ជាអាហារសម្រន់ល្អពិសេស (ជួយសម្រកគីឡូ) តែភាគច្រើននៃធញ្ញជាតិរំលីង សម្បូរអំបិល។ អាហារប្រៃអាចរំខានខ្លាំងបំផុតទៅលើតុល្យភាពសារធាតុរាវក្នុងរាងកាយដែលជាតម្រូវការអំឡុងពេលហាត់ប្រាណ។ យកល្អ ចៀសវាងញ៉ាំធញ្ញជាតិលីងជាមួយសាច់គោងៀត អាហារថ្ងៃត្រង់ជាមួយសាច់ និងអាហារសម្រន់ ដូចជា ដំឡូងបំពង។
៤- ចេកមិនទាន់ទុំល្អ
ចេក ជាអាហារសម្រន់ប្រសើរបំផុត មុនពេលហាត់ប្រាណ មានផ្ទុកជាតិប៉ូតាស្យូមខ្ពស់។ ជាមធ្យម ញ៉ាំចេកមុនពេលហាត់ប្រាណ អាចជួយរក្សាសារធាតុចិញ្ចឹមឲ្យនៅកម្រិតខ្ពស់។ តែសូមប្រាកដថា គ្នាយើងបានជ្រើសចេកត្រឹមត្រូវ។ ចំណុចអុជៗពណ៌ត្នោតបញ្ជាក់ថា ជាដំណាក់កាលទុំល្អបំផុត ជាដំណាក់កាលពេញទៅដោយជាតិស្ករ ស្រួលស្រូបយកជាងចេក មិនទាន់ទុំល្អ និងនៅមានជាតិម្សៅ ពិបាកដល់ការរំលាយអាហារ។
ផ្លែឈើមិនទាន់ទុំមិនមែនជាជម្រើសល្អមុនពេលហាត់ប្រាណទេ វាអាចបញ្ចេញផោមផ្តេសផ្តាស និងហើមពោះ។
៥- ស៊ុតស្ងោរឆ្អិន

ស៊ុតស្ងោរឆ្អិន ជាប្រភពអាហារមានប្រូតេអ៊ីនគ្មានខ្លាញ់ ប៉ុន្តែវាមិនបានផ្តល់ជាតិកាបូអ៊ីដ្រាត បំពេញថាមពលទេ។ ផ្ទុយទៅវិញ ប្រូតេអ៊ីនចូលក្នុងក្រពះយើង ត្រូវការពេលវែងសម្រាប់រំលាយ ធ្វើឲ្យយើងខ្សោយ ពេលហាត់ប្រាណ។
៦- Protein bars
រឿងនេះកុំចាញ់បោកគេទៀត Protein bars លក់នៅលើទីផ្សារសព្វថ្ងៃ គ្មានមួយណាល្អជាង Candy bars ទេ។ បើគ្នាយើងចង់ញ៉ាំ Protein bars មុនពេលហាត់ប្រាណ គួរជ្រើសរើសប្រភេទណាមានកាបូអីដ្រាតខ្ពស់។ ប្រូតេអ៊ីន ដុតយឺតជាងកាបូអ៊ីដ្រាតក្នុងខ្លួនយើង។ ដូច្នេះ ចាំបាច់ការរួមបញ្ចូលគ្នារវាងសារធាតុទាំងពីរជាជំនួយសំខាន់បំផុត។
បើ bar របស់យើងតិចជាង ១០ ក្រាមនៃប្រូតេអ៊ីន នឹងបង្កឲ្យសម្ពាធឈាមធ្លាក់ចុះ នាំឲ្យមានអារម្មណ៍ហត់នឿយ ពេលហាត់ប្រាណ។ ដើម្បីរក្សាកម្លាំង គួរស្វែងរក bar ណា មានប្រូតេអ៊ីន សមាមាត្រជាមួយស្ករ ១:១ (មានកាឡូរីតិចជាង ២០០)។
៧- អាហារហឹរ
/cdn.vox-cdn.com/uploads/chorus_image/image/63043931/17634718_1409008619174562_7886925812398529521_n.0.jpg)
អាហារហឹរអាចជួយដុតកាឡូរី ប៉ុន្តែវាមិនបានជួយយើងថែមទៀតទេ បើញ៉ាំមុនពេលហាត់ប្រាណ។ ទោះជាអាហារសុខភាពក៏ពិតមែន តែអាហារហឹរ អាចបណ្តាលឲ្យគ្នាយើងមានអាការៈចុកទ្រូង។
៨- អាហារមានខ្លាញ់ច្រើន
ខ្លាញ់បំប្លែងទៅជាថាមពល មានកម្រិតយឺតជាងជាតិស្ករ និងប្រូតេអ៊ីន។ ដូចនេះ គ្មានថាមពលគ្រាប់គ្រាន់ ដើម្បីរត់លើម៉ាស៊ីនហាត់ប្រាណទេ បើគ្នាយើងទើបញ៉ាំបានតែត្រឹម ២ ម៉ោងនោះ។ គួរនៅឆ្ងាយពីអាហារមានជាតិខ្លាញ់ខ្ពស់ ដូចជា Hamburgers, Cheesecake និងអាហារផ្សេងៗច្រើនទៀត។ អ្វីគួរឲ្យចាប់អារម្មណ៍នោះ គឺផ្លែប៊ើរ ជាផ្លែឈើមានជាតិខ្លាញ់ខ្ពស់។ គួរចៀសវាងដូចគ្នា ទោះបីវាត្រូវគេស្គាល់ថាបានជួយសម្រកគីឡូក៏ដោយ ព្រោះវាមានផ្ទុកសារជាតិសរសៃនៅក្នុងនោះ។
៩- ផលិតផលទឹកដោះគោ

ទោះអាហារផលិតពីទឹកដោះគោមានជាតិខ្លាញ់ទាប ជាផ្នែកមួយនៃអាហារសុខភាព ប៉ុន្តែញ៉ាំវាមុនពេលហាត់ប្រាណ ក៏ធ្វើឲ្យប៉ះពាល់ដូចគ្នា។ ជាក់ស្តែង តាមការអះអាងរបស់លោក Metsovas អ្នកឯកទេសផ្នែកអាហារូបត្ថម្ភ ក្នុងរដ្ឋកាលីហ្វ័រញ៉ា ថា អត្តពលិកជាច្រើនតែងជួបបញ្ហា ដោយសារញ៉ាំអាហារធ្វើពីទឹកដោះគោ ២ ម៉ោងមុន ឬក្រោយពេលហាត់ប្រាណ។
លោកណែនាំឲ្យកំណត់អាហារមានជាតិទឹកដោះគោនេះឲ្យបានច្បាស់ បើយើងមានអារម្មណ៍មានអាលែកហ្ស៊ីអាស៊ីដ ឬធ្លាប់មានបទពិសោធភើហួសប្រមាណ។
១០- ភេសជ្ជៈមានរសជាតិផ្សេងៗ
ទោះភេសជ្ជៈរសជាតិផ្សេងៗ ត្រូវគេផ្សព្វផ្សាយជាភេសជ្ជៈបំប៉នសម្រាប់កាយសម្បទាក៏ដោយ ក៏ភាគច្រើនវាសម្បូរជាតិស្ករ ឬអាក្រក់ជាងនេះទៅទៀត ជាតិផ្អែមសិប្បនិមិ្មត នឹងបង្អាក់ការហាត់ប្រាណរបស់យើង។
១១- ភេសជ្ជៈប៉ូវកម្លាំង

ភេសជ្ជៈប៉ូវកម្លាំងភាគច្រើនសម្បូរកាបូនកាបូណាត និងជាតិស្ករ ឬជាតិស្ករសិប្បនិមិ្មត បង្កឲ្យមានឧស្ម័ន ហើមពោះ និងអស់កម្លាំង។ សារជាតិកាហ្វេអ៊ីនក្នុងភេសជ្ជៈប៉ូវកម្លាំង អាចជួយបាន សម្រាប់ការហាត់ប្រាណឲ្យខ្លាំងក្លា ប៉ុន្តែភេសជ្ជៈទាំងនេះក៏បាននាំមកនូវជាតិស្ករច្រើនលើសលុប អាចបង្កឲ្យការហាត់ប្រាណបរាជ័យ។
មិនត្រឹមតែមិនល្អសម្រាប់យើងប៉ុណ្ណោះទេ ក៏មិនល្អសម្រាប់ការផ្ទុកជាតិទឹក ជាគន្លឹះសំខាន់បំផុតអំឡុងពេលហាត់ប្រាណដូចគ្នា។ ជម្រើសល្អ គួរញ៉ាំតែបៃតង មានអង់ទីអុកស៊ីដង់ខ្ពស់ តែខ្មៅ ឡាតេគ្មានជាតិខ្លាញ់ វាអាចជួយបង្កើនថាមពលដូចគ្នា៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ដាច់ខាត! រឿង៣យ៉ាង កុំបំពានមុនពេលហាត់ប្រាណឱ្យសោះ ប្រយ័ត្ននាំគ្រោះថ្នាក់
ចុចអាន៖ ភេសជ្ជៈប៉ុន្មានមុខនេះល្អសម្រាប់ផឹក ក្រោយពេលហាត់ប្រាណរួច

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ