Connect with us

សុខភាព

ហេតុអ្វីបានជាស្ត្រីមានផ្ទៃពោះខ្លះ បែរជាកើតកូនបញ្ច្រាសជើង?

បានផុស

នៅ

យើងគ្រប់គ្នាតែងរំពឹងប្រាថ្នាបុត្រធីតាមានសុខភាពល្អ ដោយបានឆ្លងកាត់ការសម្រាលកូន ដែលប្រកបដោយសុវត្ថិភាពទាំង​ម្តាយ និង​កូន​។ ម្តាយតែងតែមានការបារម្ភ នៅពេលដែលគាត់ត្រៀមខ្លួនជិតដល់ពេលសម្រាល ជាពិសេសអ្នកដែលមានកូនទម្រង់បញ្ច្រាស និងមានចម្ងល់ជាច្រើនទាក់ទងនឹងបញ្ហានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) តើ​អ្វី​ទៅជា​ការ​សម្រាលកូន​ទម្រង់​បញ្ច្រាស​?

​ការ​សម្រាលកូន​ទម្រង់​បញ្ច្រាស ជាការ​សម្រាលកូន​ដោយ​ផ្នែក ដែល​កើត​ចេញមក​មុនគេ​ គឺជា​ទម្រង់​គូទ ឬ​ជើង ហើយ​ផ្នែក​ក្បាល​ចេញ​មក​ក្រោយ​ទៅវិញ​។ ទម្រង់​នេះ​មាន​ពី ៣% ទៅ ៤% នៃ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់​។​

​ខ​) តើ​មូល​ហេតុអ្វី​បានជា​កូន​មាន​ទម្រង់​បញ្ច្រាស​?

​មូលហេតុ​ទាំងនោះ​មានដូចជា​៖

– កូន​មិន​គ្រប់​ខែ​

– កូនភ្លោះ​

– កូន​មិន​គ្រប់លក្ខណៈ

– ទឹកភ្លោះ​មាន​ច្រើន​លើសលប់ ឬ​តិចតួច​

– សុក​ពាំង​មាត់ស្បូន​

– ទងសុក​ខ្លី ឬ​ទងសុក​រុំ ក​

– ម្តាយ​មាន​ដុំ​ស្បូន ឬ​ដុំដៃ​ស្បូន​

– ម្តាយ​ធ្លាប់​មានកូន​ច្រើនដង​រួចហើយ

– ម្តាយ​មាន​ឆ្អឹងត្រគាក​មិន​ប្រក្រតី

– ករណីខ្លះ​គ្មាន​មូលហេតុ​។​

Researchers Learn that Pregnant Women Pass Along Protective COVID  Antibodies to their Babies | Newsroom | Weill Cornell Medicine

​គ​) តើ​ធ្វើ​ដូចម្តេច​ទើប​ដឹងថា​កូន​នៅ​ទម្រង់​បញ្ច្រាស​?

​យើង​អាច​ដឹងបាន​តាមរយៈ​៖

– ការ​ស្ទាប​ពោះ​ម្តាយ​

– ការ​ស្តាប់​បេះដូង​កូន​ដែល​ស្ថិតនៅ​ផ្នែក​លើ​នៃ​ផ្ចិត​ម្តាយ​

– ការពិនិត្យ​អេកូ​សាស្ត្រ​

– ការ​លូក​មើល​តាម​មាត់ស្បូន​ម្តាយ ដែល​អាច​ធ្វើឡើង​នៅពេលដែល​មាត់ស្បូន​បើក​បាន​ធំ​បន្តិច​ហើយ​

​ឃ​) តើ​ស្ត្រី​ដែលមាន​ទម្រង់​កូន​បញ្ច្រាស​គួរ​ធ្វើការ​វះកាត់ ឬ​អាច​សម្រាល​តាម​ធម្មជាតិ​បាន​?

​ស្ត្រី​ទាំងឡាយ​អាច​ធ្វើការ​សម្រាល​តាម​ធម្ម​ជាតិ​បាន​ចំពោះ​ទម្រង់​កូន​បញ្ច្រាស​លុះត្រាតែ​៖

– ម្តាយ​មាន​អាង​ត្រគាក​ទូលាយ​ល្អ និង​មិន​ធាត់​ខ្លាំង​

– ម្តាយ​មិន​ធ្លាប់ធ្វើ​ការវះកាត់​យក​កូ​ន​ពីមុន​

– ម្តាយ​គ្មាន​ជំងឺ​ផ្ទាល់ខ្លួន ដែល​អាច​ប្រឹង​ក្នុងការ​សម្រាលកូន​បាន​

– គ្មាន​សុក​ពាំង​មាត់ស្បូន​

– ម្តាយ​គ្មាន​បញ្ហា​ក្នុងការ​សម្រាលកូន​មុនៗ

– កូន​មាន​ទម្ងន់​ចន្លោះ 2500g ទៅ 3800g

– ក្បាល​កូន​មិនមាន​ទំហំ​ធំ​ខ្លាំង និង​មិន​ងើយ

– កូន​នៅក្នុង​ពោះ​មិនមាន​សញ្ញា​ថា​ខ្សោយ

– កូន​មិនមែន​មិន​គ្រប់​ខែ​ខ្លាំង​

– មិនមាន​ការ​បែក​ទឹកភ្លោះ​មុន​ឈឺពោះ​សម្រាល​រយៈពេល​យូរ​

– មានការ​យល់ព្រម​អំពី​ម្តាយ និង​ក្រុមគ្រួសារ​ក្នុងការ​សម្រាលកូន​បញ្ច្រាស​តាមបែប​ធម្មជាតិ​

​ក្រុមការងារ​ឯកទេស​ជំនាញ​ផ្នែក​សម្ភព និង​ថែទាំ​ទារក​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ស្វាគមន៍​និង​ត្រៀម​រួចជាស្រេច ផ្តល់ជូន​បន្ថែម​អំពី​ព័ត៌មាន​លំអិត​អំពី​បញ្ហា​ទាំងនេះ ជូន​ដល់​មាតា​គ្រប់រូប នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ដោយផ្ទាល់​។ ​ព្រោះ​ការពិនិត្យ​ផ្ទៃពោះ​ឲ្យ​បាន​ទៀត​ទាត់ និង​ត្រឹមត្រូវ គឺជា​កត្តា​ចម្បង​ដែល​នាំមក​នូវ​សុខភាព​ល្អ​ដល់​ម្តាយ និង​ទារក​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម