Connect with us

សុខភាព

ជំងឺមហារីកឆ្អឹង ច្រើនកើតលើទីតាំង ៣នេះ លើរាងកាយ

បានផុស

នៅ

ជំងឺ​មហារីក​ឆ្អឹង​ អាច​កើត​លើ​ឆ្អឹង​គ្រប់​កន្លែង​នៃ​រាង​កាយ ប៉ុន្តែ​ជំងឺ​នេះ​ជាទូទៅ​ច្រើន​កើត​នៅ​ត្រង់​ត្រគាក ឬ​ឆ្អឹង​វែង​នៅ​ដៃ ឬ​ជើង​។ ជំងឺ​មហារីក​ឆ្អឹង ជា​ជំងឺ​កម្រ មាន​ប្រហែល​ជា​មួយ​ភាគរយ​នៃ​ជំងឺ​មហារីក​ទាំ​ង​អស់​។ ជាក់ស្ដែង​ ដុំ​មិនមែន​មហារីក​នៅ​ឆ្អឹង កើត​មាន​ច្រើន​ និង​ញឹក​ញាប់​នៅ​ឆ្អឹង​​ជាង​ដុំ​មហារីក​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យ​ថា​មហារីក​ឆ្អឹង មិន​សំ​ដៅ​ដល់​​មហារីក​ដែល​រាល​ដាល​ពី​កន្លែង​ផ្សេង​មក​ដល់​ឆ្អឹង​នោះ​ទេ​។ ជំងឺ​មហារីក​រាល​ដាល​ទាំង​នោះ​ត្រូវ​គេ​ឲ្យ​ឈ្មោះ​ទៅ​តាម​ទីតាំង​ដែល​វា​បាន​កើត​។

ប្រភេទ​មហារីក​ឆ្អឹង​ខ្លះ​ច្រើន​កើត​​នៅ​លើ​ក្មេងៗ និង​ខ្លះ​ទៀត​ច្រើន​កើត​លើ​មនុស្ស​ពេញ​វ័យ​។ ការ​វះ​កាត់​យក​ដុំ​មហារីក​ចេញ ជា​វិធី​ព្យាបាល​ជា​ទូទៅ​មួយ ប៉ុន្តែ​ការ​ព្យាបាល​ដោយ​គីមី និង​វិទ្យុសកម្ម ក៏​អា​ច​ត្រូវ​ប្រើ​ដែរ​ ដោយ​ផ្អែក​តាម​ការ​វាយ​តម្លៃ​របស់​គ្រូពេទ្យ​។​

១. រោគ​សញ្ញា​ជំងឺ​មហារីក​ឆ្អឹង​

រោគ​សញ្ញា​មហារីក​ឆ្អឹង​មាន​ដូច​ជា​៖

គ្នា​យើង​គួរ​តែ​គួរ​ទៅ​ជួប​ពេទ្យ ឬ​នាំ​កូន​ទៅ​ជួប​ពេទ្យ​បើ​មាន​ចេញ​រោគ​សញ្ញា​ឈឺចាប់​នៅ​ឆ្អឹង​ដូច​ជា៖

  • ឈឺ​បាត់​ៗ​
  • ឈឺ​កាន់​តែ​ខ្លាំង​នៅ​ពេល​យប់​
  • លេប​ថ្នាំ​បំបាត់​ការ​ឈឺចាប់​មិន​មាន​ប្រសិទ្ធ​ភាព

២. មូល​ហេតុ​បង្ក​​

មូលហេតុ​បង្ក​ជំងឺ​មហារីក​ឆ្អឹង​ភាគ​ច្រើន​មិន​ដឹង​មូល​ហេតុ​នោះ​ទេ​។ ជំងឺ​មហារីក​ឆ្អឹង​មួយ​ភាគ​តូច​មាន​ទំនាក់​ទំនង​ទៅ​នឹង​តំណ​ពូជ និង​ខ្លះ​ទៀត​ទាក់​ទង​ទៅ​នឹង​ប្រវត្តិ​ប៉ះពាល់​នឹង​វិទ្យុ​សកម្ម​។

ជំងឺ​មហារីក​ឆ្អឹងosteosarcoma ជា​មហារីក​​ច្រើន​កើ​លើ​កុមារ និង​មនុស្ស​ពេញ​វ័យ​អាយុ​ក្រោម​២០​ឆ្នាំ​។ ចំណែក​ជំងឺ មហារីក​ឆ្អឹង​ប្រភេទ Ewing sarcoma ច្រើន​កើត​លើ​មនុស្ស​វ័យ​​ចន្លោះ​ពី​១០​ទៅ​២០​ឆ្នាំ​និង​​មហារីក​ឆ្អឹង​ប្រភេទchondrosarcoma វិញ​ច្រើន​កើត​លើ​មនុស្ស​មាន​វ័យ​លើស​ពី​៤០​ឆ្នាំ​។​

មនុស្ស​ក្មេង​​អាច​កើត​ជំងឺ​មហារីក​ឆ្អឹង​ ព្រោះ​តែ​ជា​វ័យ​កំពុង​លូត​លាស់​ខ្លាំង ពិសេស​ពេល​ដំណាក់​កាល​វ័យ​គ្រប់​ការ ដែល​អាច​ធ្វើ​ឲ្យ​មាន​ដុំ​លូត​លាស់​នៅ​ឆ្អឹង​។ ជំងឺ​មហារីក​ទាំង​បី​ខាង​លើ មាន​ផល​ប៉ះពាល់​លើ​កោសិកា​ផ្សេងៗ​គ្នា ហើយ​ការ​ព្យាបាល​នឹង​អាស្រ័យ​លើ​ប្រភេទ​នៃ​ជំងឺ​មហារីក​ឆ្អឹង​ដែល​អ្នក​ជំងឺ​កើត​មាន​៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖គ្រូពេទ្យ ៖ ព្យាបាលទាស់ពេលកូនខ្ចី អ្នកម្ដាយដាច់ខាត កុំប្រើថ្នាំខ្មែរផ្សំពីសត្វព្រៃ

ចុចអាន៖រដូវភ្លៀងតែងឈឺគ្រុនផ្ដាសាយ ការពារខ្លួនតាមតិចនិកនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១២ នាទីutes មុន

សហព័ន្ធ​បាល់ទះ​ចាប់​ផ្តើម​ពង្រឹង​ជម្រើស​ជាតិ​ត្រៀម​ពាន​អន្តរជាតិ​៤​ឆ្នាំនេះ

ព័ត៌មានជាតិ២១ នាទីutes មុន

ក្រុមហ៊ុន LYNK & CO Automotive ចុះកិច្ចព្រមព្រៀងនាំចូលរថយន្តម៉ាក LYNK & CO មកទីផ្សារកម្ពុជាដើម្បីជំរុញវិស័យដឹកជញ្ជូន

ព័ត៌មានជាតិ៣៤ នាទីutes មុន

បណ្តាញ​ព័ត៌មាន និង​ស្ថាប័ន​ហិរញ្ញវត្ថុ រួមគ្នា​​ផ្សព្វផ្សាយ​ព័ត៌មានឥណទាន​​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​

កីឡា៣៨ នាទីutes មុន

Madura United នាំ​កីឡាករបរទេស៨​នាក់ ប៉ះ​ព្រះ​ខ័ន​រាជ​ស្វាយរៀង ថ្ងៃ​ព្រហស្បតិ៍នេះ

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៤៣ នាទីutes មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៤៣ នាទីutes មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ខេត្តថៃចំនួន២ នៅភាគខាងជើង កើតរញ្ជួយដីកម្រិតស្រាលជាង ២០លើក ត្រឹមមួយព្រឹក

សេចក្ដីជូនដំណឹង១៦ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពី ការងារសាងសង់ផ្លូវភូមិប្រភេទបេតុងអាម៉េ

Sokha Hotels

ព័ត៌មានពេញនិយម