សុខភាព
លាងច្រមុះកាត់បន្ថយអាការតឹងច្រមុះពេលកូនផ្ដាសាយ ល្អជាងការឆ្ពង់សេរ៉ូមប្រៃ?
ផ្ដាសាយ ជាជំងឺមួយក្មេងៗកើតញឹកញាប់ណាស់ ជាពិសេសនោះគឺនៅក្នុងខែភ្លៀង មានអាកាសធាតុត្រជាក់នឹងតែម្ដង។ ពេលកូនផ្ដាសាយជាធម្មតានឹងមានអាការៈតឹងច្រមុះ ហៀរសម្បោរមកជាមួយ ធ្វើឲ្យអាអូនពិបាកដកដង្ហើម ហើយបើតាមអ្នកជំនាញ ការលាងច្រមុះជួយអាអូនដកដង្ហើមបានស្រួលជាងការឆ្ពង់សេរ៉ូមប្រៃ។

ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារកនៅទីនេះ
លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ សញ្ញាប័ត្រពីប្រទេសបារាំង បានឲ្យដឹងថា តាមរយៈការស្ទង់មតិ និងបទពិសោធន៍ផ្ទាល់បានបង្ហាញថា ការលាងច្រមុះគឺមានប្រសិទ្ធភាពសម្រាប់បន្ធូរអាការៈតឹងច្រមុះបានល្អជាងការឆ្ពង់ពេលកូនផ្ដាសាយ។
– ចំពោះទារកក្រោម ៦ខែ គួរប្រើ spray សេរ៉ូមប្រៃបើកូនផ្ដាសាយតឹងច្រមុះ ព្រោះវាមានភាពងាយស្រួល និងសុវត្ថិភាព។
– ចំពោះកុមារចេះអង្គុយ យើងអាចប្រើសឺរ៉ាំង និងក្បាលបាញ់ជាមួយសេរ៉ូមប្រៃសម្រាប់លាងច្រមុះពេលកូនផ្ដាសាយបាន។
ដូចគ្នានេះដែរ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា បានឲ្យដឹងដែរ ការលាងដោយប្រើសេរ៉ូមប្រៃបាញ់ពីច្រមុះម្ខាង ឲ្យស្លេស្ម ឬសម្បោរចេញមកម្ខាងទៀតមានប្រសិទ្ធភាពក៏ពិតមែន ប៉ុន្តែវិធីនេះម៉ាក់ប៉ាត្រូវចេះឲ្យស្ទាត់ជាមុនសិន ចៀសវាងអាចបង្កគ្រោះថ្នាក់ធ្ងន់ទៅវិញ ប្រសិនបើបាញ់ខុសបច្ចេកទេស។
បន្ថែមពីលើនេះ ក្រៅពីវិធីលាងច្រមុះជួយកូនឲ្យដកដង្ហើមបានស្រួលពេលកូនផ្ដាសាយតឹងច្រមុះ ហៀរសម្បោរ ម៉ាក់ប៉ាក៏អាចជួយដោះស្រាយបញ្ហាតឹងច្រមុះលើកូនបានជាមួយតិចនិកខាងក្រោមដូចជា៖
- ប្រើឧបករណ៍បឺតសម្បោរ
- ឲ្យកូនញ៉ាំទឹកឲ្យបានច្រើន (ទឹកក្តៅឧណ្ហៗ) តែកូនអាយុក្រោម ៦ខែ ត្រូវបំបៅដោះកូនឲ្យបានញឹកញាប់
- បើសិនជាកូនជាគ្រុនក្តៅ ឈឺចាប់ ឬមិនស្រណុកក្នុងខ្លួន ត្រូវផ្តល់ថ្នាំបញ្ចុះកម្តៅ (ប៉ារ៉ាសេតាម៉ុល)
- ឲ្យកូនងូតទឹកក្តៅឧណ្ហៗ។

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច