សុខភាព
ការបំបៅកូនកាន់តែច្រើនដង ទឹកដោះនឹងកាន់តែឆាប់ចេញ
ចាប់ពីថ្ងៃដំបូងអរម៉ូនមួយចំនួន ជួយជំរុញឲ្យបញ្ចេញទឹកដោះដំបូង (Colostrum)។ Colostrum មានពណ៌លឿងទឹកក្រូចផ្ទុកទៅដោយវីតាមីនជាច្រើន និងជាតិរ៉ែ ព្រមទាំង អង់ទីករ(Anticorps) ការពារកូនលោកអ្នកពីការឆ្លងរោគ។

ក)សញ្ញាដែលបញ្ជាក់ថាកូនឃ្លាន៖
លោកអ្នកត្រូវដាក់ឲ្យកូនបៅក្នុងមួយម៉ោងដំបូងនៃកំណើតកូន។ ទារកមួយចំនួនធំ អាចបឺតជញ្ជក់ដោះម្តាយបានដោយខ្លួនឯង។ ការបឺតជញ្ជក់ដោះម្តាយជំរុញឲ្យក្រពេញដោះឆាប់បញ្ចេញទឹកដោះ។ ទោះជាពេលនេះទារកខ្លះមិនទាន់ចេះបៅក៏ដោយ លោកអ្នកគួរព្យាយាមដាក់ទារកលេងទ្រូងម្តាយដោយស្បែកប៉ះស្បែករួចសាកល្បងឲ្យជញ្ជក់ម្តងទៀត។ មិនត្រូវកំណត់ម៉ោងបំបៅកូនទេ។ ការដាក់ឲ្យកូនបៅត្រូវធ្វើឡើងនៅពេលកូនភ្ញាក់ពីដំណេកត្រឹមត្រូវ ( ភ្នែករបស់កូនបើកហើយមានចលនា ដៃជើងកម្រើក) ។
– ប្រែប្រួលការដកដង្ហើម ធ្វើចលនាភ្នែក មាត់ និងមុខ
– កម្រើកដៃជើង ជញ្ជក់ដៃ
– ជញ្ជក់មាត់
លោកអ្នកពុំគួរណាទុកកូនឲ្យឃ្លានខ្លាំងដល់ខឹង ជាហេតុនាំឲ្យពិបាកក្នុងការបំបៅឡើយ។
ខ)ការបំបៅកូនដោយត្រឹមត្រូវ៖
១-មាត់កូនហាធំ ថ្ពាល់កូនប៉ោង
២-ចង្កាកូនប៉ះទ្រូងម្តាយ
៣-បបូរមាត់ក្រោមពន្លាត់ចេញក្រៅ
៤-សណ្តង់ដោះខាងលើឃើញច្រើនជាងខាងក្រោម
៥-ដងខ្លួនកូនដាក់ឲ្យត្រង់ ហើយផ្អៀងមកលើពោះម្តាយ

គ)ចំណុចគួរចងចាំ៖
-ការដាក់កូនបៅកាន់តែច្រើនដង ទឹកដោះនឹងកាន់តែឆាប់ចេញ
– សូមលោកអ្នកកុំបារម្ភចំពោះការថយទម្ងន់របស់កូននៅ៣ថ្ងៃដំបូង នេះមិនមែនមកពីការបៅមិនគ្រប់គ្រាន់នោះទេ យើងគួរទុកពេលឲ្យពួកគាត់សម្របខ្លួននឹងពិភពលោកដែលគាត់ទើបនឹងបានស្គាល់ នោះទម្ងន់គាត់នឹងឡើងមកវិញនៅថ្ងៃទី៤ ឬទី៥
– ស្ត្រីគួរគប្បីដាក់កូនបៅឲ្យអស់ដោះ១ចំហៀង ចាំដាក់ឲ្យបៅមួយចំហៀងទៀត
– ក្រោយពេលបំបៅកូនហើយ គួរសាកល្បងធ្វើឲ្យកូនភើដោយអង្អែលថ្នមៗលើខ្នងគាត់ ឬឲ្យគាត់អង្គុយលើជង្គង់ដោយដៃកាន់ចង្កាកូន ហើយដៃ១ចំហៀងទៀតអង្អែលខ្នងកូន។

ឃ)ទំហំក្រពះកូន៖
– ថ្ងៃទី១ក្រោយកើត ក្រពះកូនមានទំហំប្រហែលជា ៥-៧មល ឯម្តាយអាចបង្កើតទឹកដោះដំបូងបានប្រហែលពី ១០-១០០មល
– ថ្ងៃទី២ ក្រពះកូនមានទំហំប្រហែលជា ១០-១៣មល ឯទឹកដោះដំបូងបានប្រហែល ១០-១០០មល
– ថ្ងៃទី៣ ក្រពះកូនមានទំហំប្រហែល ២២-២៧មល ឯទឹកដោះម្តាយមានប្រហែល២០០មល
– ថ្ងៃទី៤ ក្រពះកូនមានទំហំប្រហែល ៣៦-៤៦មល ឯទឹកដោះម្តាយមានប្រហែល៤០០មល
– ថ្ងៃទី៥ ក្រពះកូនមានទំហំប្រហែល ៤៧-៥៧មល ឯទឹកដោះម្តាយមានប្រហែល៦០០មល

ទឹកដោះម្តាយមានអត្ថប្រយោជន៍ដ៏វិសេសវិសាលដែលមិនអាចកាត់ថ្លៃបានសម្រាប់សុខភាព និងការលូតលាស់របស់ទារក។ ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត សូមឲ្យមាតាគ្រប់រូបគប្បីបំបៅដោះកូនដោយទឹកដោះម្តាយបន្ទាប់ពីសម្រាលបុត្រធីតារបស់អ្នក៕
អត្ថបទ៖ រស្មី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ