Connect with us

សុខភាព

គួរអនុវត្តវិធីសាស្ត្រទាំងនេះ ដើម្បី​បង្ការ និងព្យាបាលជំងឺគ្រុនផ្តាសាយ

បានផុស

នៅ

១) អ្វី​ទៅជា​ជំងឺ​គ្រុនផ្តាសាយ ?

​ជា​ជំងឺ​ដែល​បង្កឡើង​ដោយ វីរុស​(Virus) ឬ​Allegie​។ ភាគច្រើន​ជំងឺ​នេះ​ច្រើន​កើតឡើង​នៅ​រដូវវស្សា និង​រដូវ​លំហើយ​។​

Influenza. Influenza (flu) is a respiratory tract… | by Sickweather | Medium
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២) ការចម្លង​មេរោគ​÷

​ជំងឺ​ផ្តាសាយ​ឆ្លង​តាមរយៈ​

– ការ​ក្អក​

– កណ្តាស់​

– សំបោរ ស្លេស

– នៅក្បែរ​អ្នកជំងឺ​ផ្តាសាយ ឬ​ប៉ះ​វត្ថុ​ដែលមាន​មេរោគ​

Influenza (Flu) in Children | INTEGRIS Health

៣) រោគសញ្ញា​÷

​អាកា​រៈទូ​ទៅ​នៃ​ជំងឺ​គ្រុនផ្តាសាយ​មាន​:

– ចាប់ផ្តើម​ឈឺ​គ្រុនក្តៅ​ភ្លាមៗ​

– អស់កម្លាំង ខ្សោយ ល្ហិតល្ហៃ​

– ឈឺខ្លួន ឈឺ​ក ឈឺក្បាល រងា ញាក់​

– ក្អក​ហៀ​សំបោរ ។​ល​។​

Kids are more vulnerable to the flu – here's what to look out for this  winter

៤) វិធី​បង្ការ​÷

​ដើម្បី​បង្ការ​កុំ​ឲ្យ​ឆ្លង​ជំងឺ​គ្រុនផ្តាសាយ​យើង​ត្រូវអនុវត្តៈ​

– ចាក់​ថ្នាំ​បង្ការ​ជំងឺ​គ្រុនផ្តាសាយ​រៀងរាល់​១​ឆ្នាំ​ម្តង​។​

Myths and Truths about Seasonal Influenza and the Flu Vaccine

– ខ្ទប់មាត់​របស់​អ្នក​ដោយ​ប្រើ​ម៉ាស់​ឬ​ក្រដាស ឬ​កន្សែង​នៅពេល​ក្អក ឬ​កណ្តាស់ ឬ​ខ្ទប់មាត់​ដោយ​ដៃ​របស់​អ្នក​

– លាងដៃ​ឲ្យ​បាន​ស្អាត​

– សម្អាត​សម្ភារៈប្រើប្រាស់​ឲ្យ​បាន​ស្អាត​

– ពាក់​ម៉ាស​ឲ្យ​បាន​ត្រឹមត្រូវ ។​

៥) វិធីសាស្ត្រ​បឋម​ដើម្បី​ព្យាបាល​ជំងឺ​គ្រុនផ្តាសាយ​មាន​៖

​ក​. វិធី​ព្យាបាល​តាមបែប​ធម្មជាតិ​:

– សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ និង​មាន​ខ្យល់អាកាស​បរិសុទ្ធ​

– ផឹកទឹក​ឲ្យ​បាន​ច្រើន​

– វិធី​ទី ១ ហាន់​ខ្ញី​ជា​ចំណិតៗ​តូចៗ​ហើយ​លាយ​ជាមួយ​ទឹក​ក្តៅ​ផឹក​រាល់ថ្ងៃ​។​

– វិធី​ទី ២ លាយ​ទឹកឃ្មុំ ២​ស្លាបព្រា​កាហ្វេ និង​ទឹក​ក្រូចឆ្មា​១​ស្លាបព្រា​កាហ្វេ រួច​យកទៅ​លាយ​ជាមួយ​ទឹក​ក្តៅ​មួយ​កែវ​តូច​ល្មម​ដើម្បី​ផឹក​រាល់ថ្ងៃ​។​

​ខ​. វិធី​ព្យាបាល​ដោយ​ប្រើប្រាស់​ឱសថ​ដែល​អាច​ប្រើប្រាស់​បាន​នៅក្នុង​គេហដ្ឋាន​:

– បើ​មាន​អា​ការៈឈឺ​ក្បាល ឬ​គ្រុនក្តៅ​៖ ប្រើ​ឱសថ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល មិនឲ្យ​លើសពី ៣​ក្រាម​ក្នុង​មួយថ្ងៃ (​ចំពោះ​មនុស្ស​ធំ​) ឬ​មិនឲ្យ​លើសពី ៦០​មី​លី​ក្រាម​ក្នុង ១​គីឡូ (​ចំពោះ​ក្មេង​)​។​

Influenza (Flu): Treatment, Prevention, Symptoms vs Cold

– ករណី​មាន​អាកា​រៈ ផ្តាសាយ​ហៀ​សំបោរ​បន្ថែម​៖ គួរប្រើ​ឱសថ ប្រូ​មេ​តា​ស៊ីន​បន្ថែម ២ ទៅ​៤​ដង​ក្នុង​១​ថ្ងៃ មិនឲ្យ​លើសពី ១៥០​មី​លី​ក្រាម​ក្នុង​១​ថ្ងៃ (​ចំពោះ​មនុស្ស​ធំ​) ឬ​Tamiflu ចំនួន​៧៥​មី​លី​ក្រាម ២​ដង​ក្នុង​មួយថ្ងៃ (​រយៈពេល​៥​ថ្ងៃ​)​។

The Flu - HealthyChildren.org

«​បើ​មាន​រោគសញ្ញា​ណាមួយ​កើតឡើង​ដូចជា ឈឺបំពង់ក ឈឺច្រមុះ និង​ក្តៅខ្លួន​ខ្លាំង​លើសពី​៣៨​អង្សា​សេ លោកអ្នក​គួរ​ស្វែងរក​សេវា​ពិនិត្យ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​ដើម្បី​ទទួលបាន​ការពិនិត្យ និង​ព្យាបាល​ត្រឹមត្រូវ និង​ជៀសវាង​ការ​ផ្សំ​ថ្នាំលេប​ដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​ដែល​អាច​នាំឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​ក្រុមគ្រួសារ​»៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

UPDATE ៖ មុន​ប្លុង​សាកសព​ស្ត្រីវ័យជាង៣០ឆ្នាំ​ ជនសង្ស័យ​អាច​វាយ​ក្បាល​ ហើយ​ខ្ទប់​ដង្ហើម

សន្តិសុខសង្គម៨ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ៩ ម៉ោង មុន

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ១២ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

សន្តិសុខសង្គម៨ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

គ្រឿងញៀន
សន្តិសុខសង្គម២៣ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ១២ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម