សុខភាព
វ៉ាក់សាំងកូវីដដូសទី៣ គ្មានប្រសិទ្ធភាពឡើយចំពោះមនុស្ស ៣ប្រភេទនេះ
ស្របពេលដែលវ៉ាក់សាំងដូសជំរុញជិតនឹងបានចាក់ជូនប្រជាពលរដ្ឋទូទៅក្នុងពេលឆាប់ៗខាងមុខ មានមនុស្ស៣ប្រភេទមិនទាន់អនុញ្ញាតឱ្យប្រើប្រាស់ដូសជំរុញនេះនៅឡើយ ព្រោះថាបើប្រើហើយ ក៏វ៉ាក់សាំងគ្មានប្រសិទ្ធភាពចំពោះពួកគេនោះដែរ។

តើនរណាខ្លះដែលមិនទាន់អាចចាក់វ៉ាក់សាំងដូសជំរុញបាន?
១. អ្នកជំងឺទើបជាសះស្បើយពីកូវីដ-១៩
យោងតាមប្រសាសន៍ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ទាំងអស់ ពុំចាំបាច់ក្នុងការចាក់វ៉ាក់សាំងដូសទី៣នោះទេ។ លោកជំទាវវេជ្ជបណ្ឌិតថ្លែងដូច្នេះ ដោយលើកហេតុផលថា សរីរាង្គរបស់អ្នកជំងឺមានប្រព័ន្ធការពារក្នុងខ្លួនគ្រប់គ្រាន់សម្រាប់ទប់ទល់នឹងវីរុសកូវីដ-១៩ ទើបអាចជាសះស្បើយពីជំងឺមួយនេះបាន។ ដូច្នេះវាមិនចាំបាច់ឡើយ ក្នុងការចាក់ដូសជំរុញ ក្រោយជាសះស្បើយភ្លាមៗ។
ទោះយ៉ាងណា លោកស្រីវេជ្ជបណ្ឌិតបានបន្ថែមពាក់ព័ន្ធនឹងការណែនាំរបស់អង្គការសុខភាពពិភពលោកថា សម្រាប់អ្នកជាសះស្បើយពីកូវីដ-១៩ ក្នុងរយៈពេលពី ៦-៨ខែ អាចទទួលចាក់វ៉ាក់សាំងបង្ការកូវីដ-១៩បាន។
២. អ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានក្រោមបួនខែ
កាលពីពេលកន្លងទៅ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន ធ្លាប់បានបញ្ជាក់ថា អ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទើបបាន២ឬ៣ខែ ហើយចង់ចាក់ដូសទី៣ នឹងមិនមានប្រយោជន៍អ្វីឡើយ ម្យ៉ាងវាខុសទៅនឹងគោលការណែដែលបានកំណត់ទៀតផង។
ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសរូបនេះ បន្ថែមថា “មានអ្នកខ្លះចាក់វ៉ាក់សាំងទើបបាន២ខែ បង្ខំចង់ចាក់ដូសទី៣ អាហ្នឹងវាអត់ប្រយោជន៍ទេ។ អ៊ីចឹង! បានជាគេកំណត់ពេលវេលាមួយក្នុងការចាក់ បើវាខុសថ្ងៃគ្នាបន្តិចបន្តួច នឹងមិនមានបញ្ហាអ្វីទេ ហើយយើងក៏មិនត្រូវហ៊ានពេកដែរ”។
លោកស្រីបានបន្តថា វ៉ាក់សាំងបើចាក់ចូលក្នុងខ្លួនយើងហើយ មិនអាចយកចេញមកវិញបានទេ។ ដូចនេះមុននឹងសម្រេចចិត្តចាក់ត្រូវគិតគូរឱ្យបានច្បាស់លាស់ ហើយត្រូវមើលលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ ពោលគឺបើមិនទាន់គ្រប់ ៤-៦ខែ គ្រប់គ្នាគួរពន្យាពេលរង់ចាំសិន។
ដោយឡែក ប្រភពពីអង្គការសុខភាពពិភពលោក(WHO) បានបញ្ជាក់ថា វ៉ាក់សាំងបង្ការកូវីដ-១៩ តម្រូវឱ្យចាក់ជាបន្តបន្ទាប់ ពោលគឺក្នុងរយៈពេលចន្លោះពី ៦ ខែទៅ ១ ឆ្នាំ ត្រូវចាក់ដូសទី៣ ឬទី៤ បន្ថែមទៀត។ ប៉ុន្តែក្នុងករណី អ្នកទើបចាក់បាន២-៣ខែ វ៉ាក់សាំងនឹងគ្មានប្រសិទ្ធភាព សរីរាង្គមិនអាចជួយបណ្តុះអង់ទីគ័រ ឬពង្រឹងប្រព័ន្ធស៊ាំឱ្យមានសមត្ថភាពប្រឆាំងវីរុសបានឡើយ។
៣. អ្នកជំងឺមហារីក
ខណៈវ៉ាក់សាំងដូសទី៣ត្រូវបានលើកទឹកចិត្តឱ្យចាក់ជូនអ្នកមានប្រព័ន្ធភាពស៊ាំខ្សោយ ឬអ្នកមានជំងឺរ៉ាំរ៉ៃ ចំពោះអ្នកជំងឺមហារីក មិនទាន់មានការអនុម័តឱ្យប្រើប្រាស់នៅឡើយ។
យោងតាមប្រភពពីក្រសួងសុខាភិបាលអ៊ីស្រាអែល បានចេញសេចក្ដីជូនដំណឹងចំពោះអ្នកជំងឺមហារីកទាំងអស់ និងព្រមានពួកគេមិនគួរចាក់វ៉ាក់សាំងលើកទី៣នោះទេ។
ក្រសួងសុខាភិបាលអ៊ីស្រាអែល បានបញ្ជាក់ថា មូលហេតុដែលអ្នកជំងឺមហារីកមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំងដូសទី៣ ព្រោះថាវ៉ាក់សាំងអាចបង្កផលប៉ះពាល់ដល់ការព្យាបាលជំងឺមហារីក ក៏ដូចជាពន្យាពេលជាសះស្បើយឱ្យបន្តកាន់តែវែង៕
អត្ថបទ៖ សន្យា
ចុចអាន៖ កាន់តែច្បាស់ លោកស្រី ឱ វណ្ណឌីន បង្ហាញ ៣មូលហេតុ ដែលត្រូវចាក់វ៉ាក់សាំងដូសទី៣
ចុចអាន៖ ជំទាវ ឱ វណ្ណឌីន ពន្យល់មូលហេតុចាក់វ៉ាក់សាំងដូសទី៣ មានប្រតិកម្ម ឬផលរំខានខ្លាំង

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត