Connect with us

សុខភាព

ត្រូវបោកគក់ជាប្រចាំ! កូវីដ-១៩ និងវីរុសបំប្លែងខ្លួនអាចទំជាប់សម្លៀកបំពាក់បាន ៣ថ្ងៃ

បានផុស

នៅ

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ De Montfort បានរកឃើញថា វីរុសកូវីដ-១៩ ក៏ដូចជាវីរុសស្រដៀងគ្នាដទៃទៀតអាចជាប់នៅលើក្រណាត់រយៈពេលច្រើនថ្ងៃ ហើយពួកគេផ្តល់ដំបូន្មានឱ្យធ្វើការបោកគក់សម្លៀកបំពាក់ជាប្រចាំដើម្បីការពារការចម្លង។

The Expensive Clothing Brand Most Women Would Buy If They Were Rich
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លទ្ធផលនៃការសិក្សាស្រាវជ្រាវមួយបង្ហាញថា ទាំងមេរោគ Covid-19 ទាំងប្រភេទវីរុសប្រហាក់ប្រហែលគ្នា អាចមានជីវិតនៅលើសម្លៀកបំពាក់រហូតដល់ ៧២ម៉ោង ព្រមទាំងអាចចម្លងទៅផ្ទៃផ្សេងទៀតបាន ប្រសិនមិនមានការបោកសម្អាតដោយត្រឹមត្រូវនោះទេ។ ត្បិតមិនមានការបញ្ជាក់ចំឈ្មោះចំពោះវីរុសបំប្លែងខ្លួនណាមួយក៏ពិតមែន ប៉ុន្តែត្រង់ណេះអ្នកវិទ្យាសាស្ត្រក៏សំដៅទៅលើកូវីដបំប្លែងខ្លួនថ្មីៗជាច្រើននាពេលបច្ចុប្បន្នផងដែរ។ នេះមានន័យថា មិនត្រឹមតែកូវីដ-១៩ប៉ុណ្ណោះទេដែលជាប់នៅលើសម្លៀកបំពាក់បានយូរម៉ោង សូម្បីវីរុសបំប្លែងខ្លួនផ្សេងទៀត ក៏មានសមត្ថភាពទំជាប់សម្លៀកបំពាក់ និងអាចចម្លងដូចគ្នាដែរ។

ការស្រាវជ្រាវដែលធ្វើឡើងដោយសាកលវិទ្យាល័យ De Montfort (DMU) ក្នុងទីក្រុង Leicester បានតាមដានប្រតិកម្មនៃវីរុសលើប្រភេទក្រណាត់ផ្សេងគ្នាដែលប្រើនៅក្នុងវិស័យថែទាំសុខភាព ហើយជាលទ្ធផល សារធាតុ polyester ដែលបង្កហានិភ័យខ្ពស់បំផុតក្នុងការបញ្ជូនវីរុស នៅតែជាប់លើក្រណាត់បន្ទាប់ពី៣ថ្ងៃ និងអាចផ្ទេរមេរោគទៅផ្ទៃផ្សេងៗថែមទៀតផង។

អ្នកវិទ្យាសាស្ត្រនិយាយថា នៅលើក្រណាត់ធ្វើពីកប្បាស ១០០% វីរុសនៅរស់បានរយៈពេល ២៤ ម៉ោង ខណៈក្រណាត់ធ្វើពីសំឡី វារស់បានតែ ៦ ម៉ោងប៉ុណ្ណោះ។

ការសិក្សាដែលដឹកនាំដោយជីវវិទូ លោកស្រី Katie Laird អ្នកជំនាញជីវសាស្រ្ត លោកស្រី Maitreyi Shivkumar និងអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ លោក Lucy Owen ឱ្យដំបូន្មានដូចៗញគ្នាថា រាល់ឯកសណ្ឋានសុខាភិបាល សម្លៀកបំពាក់អ្នកជំងឺ ឬសម្លៀកបំពាក់អ្នកផ្ទាល់ គួរតែបោកគក់នៅក្នុងមន្ទីរពេទ្យតាមស្តង់ដារបច្ចេកទេស ឬដោយម៉ាស៊ីនបោកគក់ឱ្យត្រឹមត្រូវ និងទៀងទាត់បំផុត។

ដើម្បីការពារការចម្លងបានខ្ពស់ ត្រូវបោកគក់សម្លៀកបំពាក់ជាចាំបាច់ដោយ៖

-កុំ​រលាស់​សម្លៀកបំពាក់​កខ្វក់​ទាំង​នោះ​​មុន​ពេល​បោក​គក់​ចៀសវាង​ការសាយ​ភាយ​នៃ​វីរុស​ក្នុង​ខ្យល់។

What Is Laundry Stripping? How to Strip Towels Cleaning Method

-បោកសម្អាត​ជាមួយ​សាប៊ូ និង​ទឹក​ក្ដៅ​ក្នុង​សីតុណ្ហភាព​សមរម្យ​ចន្លោះ ៦០ទៅ៩០​អង្សាសេ តាមការណែនាំ​របស់​អង្គការសុខភាពពិភពលោក។ តែ​ក៏ត្រូវដឹងដែរសម្លៀក​បំពាក់​ខ្លះ​បើ​ត្រូវ​សីតុណ្ហភាពក្ដៅអាចនាំឲ្យ​ខូច​បាន អ៊ីចឹង​ត្រូវ​មើល​ថាអាវខោ​អាចធន់​នឹង​សីតុណ្ហភាព​ប៉ុន្មាន។​

​-ហាល​សម្លៀកបំពាក់​ឲ្យ​ស្ងួត​ល្អ។

-ពាក់​ស្រោម​ដៃ​ពេល​បោក​គក់ និង​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូក្រោយ​ពី​ដោះ​ស្រោម​ដៃ។

-បើ​យើង​​មិន​ប្រើ​ស្រោម​ដៃត្រូវ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​ភ្លាម​ក្រោយពី​បោកគក់​រួច។

-លាង​សម្អាត​កន្ត្រក​ដាក់​សម្លៀកបំពាក់​ ឬ​អាច​ប្រើ​ថង់​ប្លាស្ទិក​ដាក់​សម្លៀកបំពាក់​កខ្វក់មុន​បោកគក់​ ​រួច​បោះថង់នោះចោលឲ្យបាន​ត្រឹម​ត្រូវ​។

How To Dry Clothes Quickly: The Most Common and The Most Unusual Ways –  HOUZE - The Homeware Superstore

-ក្នុង​ករណី​យក​សម្លៀបំពាក់​ទៅ​បោកគក់​នៅ​កន្លែងមាន​ម៉ាស៊ីន​បោកគក់​សាធារណៈ​ យើង​​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្នដូចគ្នាដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ បើខោអាវជាប់សំណាកអ្នកផ្ទុកកូវីដ-១៩ ហើយយកទៅហាលថ្ងៃ មេរោគងាប់អត់?

ចុចអាន៖ ប្រុងប្រយ័ត្ន ជែលឬអាល់កុលអាចគ្មានប្រសិទ្ធភាពឬហួត ខណៈប្រើក្នុងរយៈពេល ២៨ ថ្ងៃ ក្រោយបើករួច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន
ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

អាមេរិកគ្រោង​ស្នើច្បាប់រឹតត្បឹតការវិនិយោគអាមេរិកនៅចិនឡើងវិញ

Angkor Tiger
កីឡា១៤ នាទីutes មុន

Kodai និង Taiga ជា​កម្លាំង​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់ អង្គរថាយហ្គឺរ

ព័ត៌មានជាតិ១៤ នាទីutes មុន

ក្រសួងអប់រំ ណែនាំផ្សព្វផ្សាយឱ្យបានច្រើនពីអត្ថន័យថ្ងៃ១៤ កុម្ភៈ ដល់សិស្ស ចៀសវាងយល់ច្រឡំធ្វើខុសវប្បធម៌ខ្មែរ

ព័ត៌មានជាតិ១៦ នាទីutes មុន

​លោក ​ Casey Barnett៖ តើផលិតកម្មបន្ទះសូឡារបស់កម្ពុជានឹងដួលរលំមែនទេ? តើរដ្ឋាភិបាលត្រូវចាត់វិធានការបែបណាដើម្បីបញ្ជៀសហានិភ័យនេះ?

ព័ត៌មានជាតិ២១ នាទីutes មុន

សមត្ថកិច្ចខេត្តព្រះវិហារ ចុះកម្ទេចរណ្តៅរ៉ែមាសខុសច្បាប់ ១កន្លែង នៅភ្នំដែក

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

លោក ដូណាល់ ត្រាំ គំរាម​កាត់​ជំនួយ​អេហ្ស៊ីប និង​ហ្ស៊កដានី បើ​ពួកគេ​មិន​ព្រម​ទទួល​យក​ជនជាតិ​ប៉ាឡេស្ទីន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម