សុខភាព
ហានិភ័យខុសគ្នានៃវីរុសបំប្លែងខ្លួន Delta ចំពោះអ្នកចាក់វ៉ាក់សាំង និងអ្នកមិនបានចាក់
វីរុសកូវីដបំប្លែងខ្លួនប្រភេទ ដែលតា (Delta) ត្រូវបានអង្គការសុខភាពពិភពលោកចាត់ទុកជាវីរុសបំប្លែងថ្មី ដែលគួរឱ្យបារម្ភ ត្បិតវីរុសបំប្លែងថ្មីនេះងាយឆ្លងក្នុងកម្រិតមួយខ្ពស់ ជាពិសេសមនុស្សមិនបានចាក់វ៉ាក់សាំង។
បើយោងតាមប្រភពពីវេបសាយ Healthline បានឱ្យដឹងថា កូវីដបំប្លែងខ្លួនប្រភេទ ដែលតា បង្កហានិភ័យខ្លាំងចំពោះសុខភាពមនុស្សគ្រប់គ្នា ប៉ុន្តែហានិភ័យរបស់វាមានភាពខុសគ្នារវាងអ្នកចាក់វ៉ាក់សាំងពេញលេញ និងអ្នកមិនបានចាក់សោះ។
ភាពខុសគ្នានោះគឺ៖
អ្នកចាក់វ៉ាក់សាំង
១. បង្ការការឆ្លងបានខ្ពស់ ប្រមាណពី ៦៦-៩៧ភាគរយ
២. ប្រសិនបើឆ្លង នឹងគ្មានអាការធ្ងន់ធ្ងរ ព្រមទាំងមិនធ្វើទុក្ខខ្លាំង
៣. កម្រនឹងចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយឆាប់ជាសះស្បើយ
៤. បើសិនឆ្លងម្ដងហើយ មិនងាយឆ្លងម្ដងទៀតទេ ឬមិនប្រឈមនឹងវីរុសបំប្លែងខ្លួនដទៃឡើយ
៥. ការពារអាយុជីវិតពីការស្លាប់ដោយសារការឆ្លងវីរុសបំប្លែងខ្លួន ដែលតា។
អ្នកមិនចាក់វ៉ាក់សាំង
១. ប្រឈមនឹងការឆ្លងវីរុសបំប្លែងខ្លួនគ្រប់ប្រភេទក្នុងកម្រិតខ្ពស់បំផុត
២. បើសិនឆ្លង មនុស្ស៩៩% នឹងមានអាការធ្ងន់ធ្ងរ ធ្វើទុក្ខខ្លាំង ឬអាចប្រើអុកស៊ីសែនជំនួយទៀតផង
៣. បង្កើនហានិភ័យទ្វេដងនៃការចូលព្យាបាលនៅមន្ទីរពេទ្យ និងចូលបន្ទប់សង្គ្រោះបន្ទាន់
៤. ទោះបីជាអ្នកជំងឺធ្លាប់ឆ្លងវីរុសបំប្លែងខ្លួន Delta ម្ដងរួចហើយ និងបានជាសះស្បើយទាំងស្រុងក៏ដោយ ក៏ពួកគេនៅតែប្រឈមនឹងការឆ្លងឡើងវិញ ឬអាចឆ្លងវីរុសបំប្លែងខ្លួនដទៃទៀត។
៥. មិនងាយជាសះស្បើយ ឬប្រឈមហានិភ័យស្លាប់
៦. អាចជាប្រភពនៃការបង្កាត់ពូជនៃវីរុសបំប្លែងខ្លួនថ្មីផ្សេងទៀត។
ហេតុដូច្នេះ សូមថែរក្សាខ្លួនដោយចៀសវាងទៅកន្លែងដែលមានមនុស្សកកកុញ ត្រូវរក្សាគម្លាតពីអ្នកដទៃ ពាក់ម៉ាស ព្រមទាំងលាងសម្អាតដៃឱ្យបានទៀងទាត់។
នៅពេលដល់វេនរបស់អ្នក សូមទៅចាក់វ៉ាក់សាំង។ វ៉ាក់សំាងកូវីដ-១៩ ដែលទទួលបានការអនុម័តពីអង្គការសុខភាពពិភពលោក សុទ្ធតែមានសុវត្ថិភាព និងប្រសិទ្ធភាព៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ទោះធ្លាប់ឆ្លងកូវីដបំប្លែងខ្លួន២ប្រភេទនេះ អ្នកនៅតែអាចឆ្លងវីរុសបំប្លែងខ្លួនផ្សេងៗបាន
ចុចអាន៖ ព័ត៌មានសំខាន់ៗជុំវិញវីរុសបំប្លែងខ្លួន Delta និងគន្លឹះថែរក្សាសុវត្ថិភាពពីការចម្លង
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់