សុខភាព
ចង់បានរាងស្អាត ត្រូវចេះថ្លឹងថ្លែងអាហារធ្វើឲ្យក្រពះរំលាយឆាប់ ឬយូរ
អាហារញ៉ាំរាល់ថ្ងៃ ក្រៅពីជីវជាតិបំប៉ន បើយើងដឹងលម្អិតពីរយៈពេលរលាយរបស់វា គឺកាន់តែល្អ ពិសេសសម្រាប់អ្នកចង់រក្សារាង ឬសម្រកទម្ងន់ ព្រោះពេលយល់ច្បាស់ អាចជួយយើងរើសអាហារមួយណា ដែលសមស្របទៅនឹងម៉ោង ពេលយើងត្រូវបំពេញកិច្ចការ តាមបែបផែនជីវិតរៀងៗខ្លួន។
១- អាហារដែលរលាយលឿន

សម្រាប់អាហាររលាយលឿន បើយើងសម្រេចចិត្តញ៉ាំ នឹងធ្វើឲ្យឆាប់ឃ្លានលឿនដូច ក៏ព្រោះប្រភេទអាហារទាំងនោះផ្តល់កម្លាំង ឬថាមពលបានលឿន ឬអាចហៅម្យ៉ាងទៀតថា បន្ថែមជាតិគ្លុយកូស (ស្ករបម្លែងពីអាហារទៅជាថាមពល) កើនឡើងលឿន។ ដូចនេះ គឺល្អសម្រាប់យើង ដែលត្រូវយកថាមពលបំពេញកិច្ចការងារ តែបើករណីមិនប្រើប្រាស់វិញ ថាមពលទាំងនោះនឹងកកបង្កឲ្យឲ្យយើងធាត់មិនខាន ខណៈអាហាររលាយក្នុងក្រពះលឿនមានដូចជា៖
– ទឹក៖ ប្រើពេលភ្លាមៗ (ចូលដល់ពោះវៀនភ្លាមៗ)
– ទឹកបន្លែ ឬទឹកផ្លែឈើស្រស់៖ ប្រើពេលពី ១៥-២០ នាទី
– បន្លែឆៅ (អន្លក់) ៖ ប្រើពេលពី ៣០-៤០ នាទី
– បន្លែឆ្អិន៖ ប្រើពេល ៤០នាទី
– សាច់ត្រី៖ ប្រើពេល ៤៥-៦០ នាទី
– សាឡាត់ឆាត្រឡប់ជាមួយប្រេងបន្លែ៖ ប្រើពេល ១ម៉ោង
២- អាហារដែលរលាយយូរ

អាហារដែលត្រូវការពេលរលាយយូរ ឬប្រើពេលយូរ ជំរុញឲ្យជាតិស្ករក្នុងរាងកាយកើនឡើងច្រើន តែសន្សឹមៗ ជួយថាមពលមានតុល្យភាពល្អ។ តែបើរើសយកអាហារទាំងនេះ ត្រូវប្រាកដថា មានពេលខ្លះឲ្យរាងកាយយើងសម្រាក (បែបលំហែ) ព្រោះប្រព័ន្ធរំលាយអាហារ ត្រូវការពេលធ្វើការ ដូចនេះរាងកាយនឹងធ្វើឲ្យយើងមានអារម្មណ៍ពិបាក (ហល់) បន្តិច។
– បន្លែប្រភេទមើមមានជាតិម្សៅ (ពពួកដំឡូង)៖ ប្រើពេលពី ១១០-១២០ នាទី
– គ្រាប់ធញ្ញជាតិ (បាយ ពោត)៖ ប្រើពេល ២ម៉ោង
– សាច់មាន់៖ ប្រើពេលពី ១១០-១២០ នាទី
– សាច់គោ៖ ប្រើពេល ៣ម៉ោង
– សាច់ជ្រូក៖ ប្រើពេល ៥ម៉ោង
តែយ៉ាងណាអ្នកជំនាញជាច្រើន ណែនាំថា មិនគួរញ៉ាំអាហារប្រើពេលរលាយយូរ លាយឡំ និងអាហាររលាយលឿនក្នុងពេលតែមួយទេ ព្រោះប្រព័ន្ធរំលាយអាហារមិនអាចទទួលយកភ្លាមៗ បើធ្វើដូចនោះ គឺប្រៀបដូចដាក់បន្ទុកលើក្រពះអ៊ីចឹង។ បន្ថែមពីនោះ អ្នកជំនាញក៏បានណែនាំថា ការរើសចំណីអាហាររលាយលឿន សម្រាប់ញ៉ាំពេលព្រឹក និងពេលយប់ គឺល្អ ព្រោះវាអាចផ្តល់ថាមពលបានលឿន ហើយជាពិសេសពេលយប់ (មិនសូវមានការងារធ្វើ) ដូចនេះ អាចឲ្យរាងកាយមិនផ្ទុកថាមពលច្រើន បណ្តាលឲ្យយើងអាចរក្សារាងបានល្អ តែសម្រាប់ពេលថ្ងៃ អាចជ្រើសយកចំណីអាហារត្រូវការពេលរលាយយូរបាន ព្រោះប្រព័ន្ធរំលាយអាហារធ្វើការបានល្អនៅពេលនោះ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ នេះជាមូលហេតុដែលយើងចង់រក្សារាងឲ្យស្វែល តែពិបាក
ចុចអាន៖ អាហារបំប៉នពិសេស ៦យ៉ាង អាចបញ្ចុះខ្លាញ់យ៉ាងមានប្រសិទ្ធភាព

-
KPT+៥ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ