សុខភាព
អាយុលើសពី ៥០ ឆ្នាំគួរញាំកាហ្វេរបៀបណាល្អ?
ក្រុមប្រឹក្សាស្រាវជ្រាវសុខភាពនិងវេជ្ជសាស្ត្រជាតិអូស្ត្រាលីជឿជាក់ថា កាហ្វេដែលជាភេសជ្ជៈពេញនិយមលំដាប់លេខមួយនៅប្រទេសអ្នកមាន និងសង្គមមានចំណេះដឹងខ្ពស់ កំពុងត្រូវបានញាំតាមរបៀបខុស។
សម្រាប់ក្មេងៗ ការញាំនៅក្រោយវ័យ ១៥ឆ្នាំ ទើបអនុញ្ញាត។ សម្រាប់មនុស្សចាស់ទាំងអ្នកជំនាញនិងសុខាភិបាលយល់ថា មនុស្សស្រីប្រុសក្រោយវ័យ៥០ឆ្នាំ រឹតតែត្រូវកាត់បន្ថយកាហ្វេនិងពេលវេលា ពោលក្រោយម៉ោង១២ថ្ងៃត្រង់ មិនគួរទៀតទេ គួរជំនួសដោយជាតិផ្លែឈើ ។
តែ កាហ្វេនិងគ្រីម សុទ្ធតែគួរហាមឃាត់ក្រោយពេលអាហារថ្ងៃត្រង់។ ព្រោះថា ការគេងឲ្យបានសមរម្យ មិនត្រឹមតែធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយប៉ុណ្ណោះទេ តែអាចបង្ការជំងឺជាច្រើន ប៉ុន្តែកង្វះនៃការគេងដោយសារកាហ្វេនិងតែ ដែលធ្វើឲ្យការគេងមិនមានគុណភាពល្អ មិនត្រឹមតែទាក់ទងនឹងភាពអស់កម្លាំង និងគុណភាពជីវិតទាបប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបង្កើនហានិភ័យនៃជំងឺបេះដូង ឈាមរត់មិនល្អ ជំងឺភ្លេចភ្លាំងនិងជំងឺទឹកនោមផ្អែមប្រភេទទី ២ ផងដែរ។
ថ្មីៗនេះក្រុមប្រឹក្សាពិភពលោកស្ដីពីសុខភាពខួរក្បាល (GCBH) បានចេញផ្សាយនូវអនុសាសន៍ចំនួន ២០ ដែលនឹងជួយមនុស្សដែលមានអាយុលើសពី ៥០ ឆ្នាំឲ្យគេងលក់ស្រួលផ្ដោតលើអនុសាសន៍ដែលមិនឲ្យផឹកគ្រឿងស្រវឹងបីម៉ោង មុនពេលចូលគេង ដោយទុកទូរស័ព្ទចល័តនិងឧបករណ៍ថេប្លេតចេញពីបន្ទប់គេងឬទុកសត្វចិញ្ចឹមចេញពីបន្ទប់គេងទេ ហើយធំជាងគេគឺកាហ្វេ។
អនុសាសន៍នោះ ផ្ដោតឲ្យចៀសវាងការទទួលទានជាតិកាហ្វេអ៊ីន បន្ទាប់ពីអាហារថ្ងៃត្រង់ចំណែកឯនំខេក បន្ទាប់ពីអាហារថ្ងៃត្រង់ហាមដាច់ខាត ។
ទោះបីយើងធ្លាប់គិតថា ជាតិកាហ្វេអ៊ីនគឺជាភ្នាក់ងាររំញោចមួយ មនុស្សចំណាស់ឡើងកាន់តែប្រើកាហ្វេខ្លាំងដើម្បីព្យាយាមនិងបញ្ឈប់ការងោកងុយនៅការិយាល័យ តែការទទួលទានកាហ្វេចាប់ពីម៉ោង១២ទៅ ត្រូវបានផ្សារភ្ជាប់ហានិភ័យនៃជំងឺវង្វេងនិងជំងឺទឹកនោមផ្អែមប្រភេទទី ២ ។
ផលប៉ះពាល់នៃជាតិកាហ្វេអ៊ីន អាចបន្តកើតមាន ដែលនៅពេលខ្លះការទទួលទានជាតិកាហ្វេអ៊ីន ៤០០ មិល្លីក្រាម អាចបណ្ដាលឲ្យគេងមិនលក់រហូតដល់ទៅ៦ ម៉ោងបន្ទាប់មក។
បើលេបកម្រិតជាតិកាហ្វេអ៊ីន ១០០ មិល្លីក្រាមនៅម៉ោង ៤ ល្ងាច នោះអ្នកញាំត្រូវរង់ចាំប្រហែល ៤ ម៉ោងទៅមុខ ដើម្បីឲ្យកម្រិតជាតិកាហ្វេអ៊ីនធ្លាក់ចុះ និងការបាត់បង់គុណភាពដំណេករយៈពេល ៦ ម៉ោង។
ប្រែសម្រួល៖ Mr Tomorrow
ចុចអាន៖មើមខ្ញី តាមការពិតមានប្រយោជន៍លើសពីអ្វីដែលយើងដឹង
ចុចអាន៖អ្នកនិយមលេងថ្គាម V ចាក់ Botox ដឹងថាកូនៗកើតមកនឹងរងជំងឺអ្វីខ្លះដែរ?
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ