Connect with us

សុខភាព

ឱសថ ១០ មុខនេះគួរតែមានក្នុងផ្ទះដាច់ខាត នាយុគសម័យរោគរាតត្បាត និងមានជំនន់ទឹកភ្លៀង

បានផុស

នៅ

បើទោះបីជាស្ថានភាពកូវីដហាក់បង្ហាញថាធូរស្បើយខ្លះ នៅតាមតំបន់មួយចំនួនក៏ដោយ។ ប៉ុន្តែយើងក៏មិនត្រូវធ្វេសប្រហែស ហើយគួរតែមានថ្នាំសង្កូវខ្លះ​នៅ​ក្នុងផ្ទះដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោម​ឱសថ​ក្នុង​ផ្ទះ​ទូទៅ​ចំនួន ១០ មុខ​ដែល​ត្រូវ​មាន​ដាច់ខាត​ក្នុង​ស្ថានភាព​នេះ៖

ប៉ារ៉ាសេតាមុល​​ គឺជាថ្នាំដែលប្រើ​ដើម្បី​បន្ថយការឈឺចាប់និងជួយបន្ថយគ្រុនក្តៅ។ ប៉ារ៉ាសេតាមុល​អាច​ត្រូវ​បាន​ប្រើ​ដោយ​គ្មាន​វេជ្ជបញ្ជា​ពី​វេជ្ជបណ្ឌិត​បាន​ ប៉ុន្តែ​ត្រូវ​លេប​ក្នុង​​​ចន្លោះ​ពី​គ្នា​រៀងរាល់ ៤-៦ ម៉ោង​ម្ដង​ ហើយ​កម្រិត​ប្រើ​មិន​គួរ​លើស​ពី ៥០០-១០០០ មិល្លីក្រាម​ទេ។

ថ្នាំ​បំបាត់ការឈឺចាប់ ថ្នាំ​ប្រឆាំងនឹងរោគ និងថ្នាំប្រឆាំងការរលាក​ ដែល​មិនមែន​ជា​ស្តេរ៉ូអ៊ីដ​ក្នុង​រយៈ​ពេល​ខ្លី​ត្រូវ​បាន​ប្រើ​ជា​ទូទៅដោយ​ស្ត្រី ដើម្បីបន្ថយការ​ឈឺចាប់​ពេល​មករដូវ។ ជាពិសេស​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​បំបាត់​ការ​ឈឺចាប់​ និងការ​រលាក​ជាមួយ​នឹង​អាំងតង់ស៊ីតេ​បន្តិច​ទៅ​មធ្យម ​រួម​ទាំង​ការ​ឈឺចាប់​ពី​ជំងឺ​រលាក​សន្លាក់​ ការ​ឈឺចាប់​ បន្ទាប់​ពី​ការ​វះកាត់​ជាដើម។

ថ្នាំ​បង្ការ​ដើម្បី​ការពារ​និង​ព្យាបាល​ការ​ក្អួត​​ចង្អោរ​និង​វិល​មុខ ​ឬ​ជំងឺ​ដែល​បណ្ដាល​មក​ពីការ​ធ្វើដំណើរ​ដូចជា​ការ​បើកបរ​ ស្រវឹង​ ការ​ជិះ​ទូក​ ដែល​អាច​ប៉ះពាល់​ដល់​មុខងារ​ខួរក្បាល​និង​ជួយ​កាត់បន្ថយ​រោគសញ្ញា។

ថ្នាំ​ប្រឆាំង​អ៊ីស្តាមីន ​គឺ​ជាថ្នាំដែលប្រើដើម្បីកាត់បន្ថយអាឡ័កស៊ីជាមួយ​ខ្យល់ គ្រុន​ក្ដៅ ដែល​បណ្ដាល​មក​ពី​អាឡ័កស៊ី ​រួម​មាន ​កណ្តាស់ ​តឹងច្រមុះ ហៀរសំបោរ ​រមាស់ភ្នែក ភ្នែក​ក្រហម​ ហៀរ​ ទឹកភ្នែក ​ហៀរ​សំបោរ ​និង​រមាស់​ផ្សេងទៀត។

ការបញ្ចេញទឹករំអិលឬថ្នាំរំលាយស្លេស្ម​ ត្រូវបាន​ប្រើដើម្បីព្យាបាល​រោគសញ្ញាស្លេស្ម​​ស្អិត​ ដែល​បណ្តាល​ឲ្យ​មានបញ្ហាផ្លូវដង្ហើម ឬជំងឺទាក់ទងនឹងសរីរាង្គផ្លូវដង្ហើម។ វាជួយ​បំបែកទឹករំអិលស្អិត ដើម្បី​ឲ្យ​ប្រព័ន្ធដកដង្ហើម អាចបញ្ចេញទឹករំអិលទាំងនោះ ហើយជួយអ្នកជំងឺដកដង្ហើម​ស្រួលជាងមុន។

វីតាមីនរួមមាន B1, B6, B12 និងជាតិដែកដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ វា​ចិញ្ចឹម​ប្រព័ន្ធប្រសាទ​និង​ខួរក្បាល។

វីតាមីន C ជួយពង្រឹងប្រព័ន្ធភាពស៊ាំក្នុងកំឡុងអាកាសធាតុ​មិនអំណោយផល។ ការទទួលទានវីតាមីន C ជា​អាហារបន្ថែម ​គឺ​ដើម្បី​ការពារ​និងព្យាបាលកង្វះវីតាមីន C ឬរក្សាកម្រិតវីតាមីននៅក្នុងខ្លួន។

ថ្នាំព្យាបាលរបួស គឺជាឱសថទូទៅដែលមិនអាចខ្វះបាននៅក្នុងផ្ទះ។ វាគឺជាថ្នាំសម្លាប់មេរោគ​ដែលដើរតួរលើពពួកបាក់តេរីជាច្រើន ក្នុងអំឡុងពេលនេះ ។

Corticos Steroids វាមានប្រសិទ្ធិភាពព្យាបាលពីការរលាក បំបាត់អាឡ័កស៊ី ស្បែកកន្ទួលរមាស់ ​និងរលាកស្បែករ៉ាំរ៉ៃ។

១០ ថ្នាំ​បំបាត់​ការ​ឈឺចាប់ ដូចជា​ធាតុ​សំខាន់​មួយ​ទៀត ដែល​ត្រូវ​តែ​យកជាមួយគ្រប់ពេល ជាពិសេសកំឡុងពេលប្រើរាងកាយធ្ងន់ ដូចជាការធ្វើលំហាត់ប្រាណ ធ្វើសកម្មភាពក្រៅផ្ទះ ឬការ​ឈឺចាប់ពីរោគសញ្ញាផ្សេងៗ មិនថាឈឺខ្នង ឈឺចង្កេះ ឬឈឺជើង​ទេ វា​អាចកើតឡើងគ្រប់ពេល៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ពេទ្យជួរមុខ រៀបរាប់ពី ៧ ដំណាក់កាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩

ចុចអាន៖ក្រោយបាត់បង់សមាជិកឬមនុស្សជាទីស្រលាញ់ដោយសារកូវីដ នេះជារឿងគួរធ្វើ សម្រាប់ព្យាបាលអារម្មណ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម