សុខភាព
ប្រភេទអាចម៍ភ្នែកធម្មតា និងឆ្លងមេរោគ គ្នាយើងគួរដឹង
អាចម៍ភ្នែកកើតឡើងជាទូទៅក្រោយពេលដែលយើងភ្ញាក់ពីគេង។ ពិតណាស់ ភ្នែករបស់យើងមានភ្នាសរម្អិលជាជាលិកាដែលគ្របដណ្ដប់គ្រឿងក្នុងរបស់មនុស្សដែលមានលក្ខណៈប្រហោងៗ និងសរីរាង្គជាច្រើនទៀត។ ភ្នែកបង្កើតអាចម៍ភ្នែក ហើយវាក៏អាចលាងសម្អាតដោយខ្លួនឯងនៅពេលដែលយើងព្រិចភ្នែក ពីព្រោះសារធាតុរាវនឹងចេញពីបំពង់ទឹកភ្នែក។ ប៉ុន្តែ ជួនកាល អាចម៍ភ្នែកក៏អាចប្រមូលផ្ដុំ ព្រមទាំងបង្កជាអាចម៍ភ្នែករឹងផងដែរ។ តើអាចម៍ភ្នែកប្រភេទណាដែលធម្មតា និងប្រភេទណាដែលយើងគួរបារម្ភ?

១. អាចម៍ភ្នែកនៅពេលព្រឹក
វាជារឿងធម្មតាប៉ុណ្ណោះ ដែលយើងសង្កេតឃើញអាចម៍ភ្នែកតិចតួចនៅពេលព្រឹក ហើយវាកើតឡើងដោយសារតែយើងមិនព្រិចភ្នែកនៅពេលយប់។ កត្តានេះធ្វើឲ្យអាចម៍ភ្នែក និងកម្ទេចកំទីដទៃទៀតកកកុញនៅកៀនភ្នែក ឬនៅតាមត្របកភ្នែក។ អាចម៍ភ្នែកអាចមានសភាពទន់ ឬរឹង មានពណ៌ក្រែម លឿង ថ្លា ឬស ហើយវាមិនមានអ្វីគួរឲ្យបារម្ភឡើយ។ យើងអាចជូតវាចេញជាមួយនឹងក្រដាសជូតមាត់ ឬលាងសម្អាតមុខ និងភ្នែកជាមួយនឹងទឹកក្ដៅឧណ្ហៗ។
២. អាចម៍ភ្នែករឹង
នៅពេលដែលអាចម៍ភ្នែករឹង ឬស្អិត វាក៏អាចជាសញ្ញានៃការបង្ករោគដោយបាក់តេរី។ កត្តានេះអាចបណ្ដាលឲ្យហូរទឹករម្អិលភ្នែកពណ៌ប្រផេះ បៃតង ឬលឿងចេញពីភ្នែក។ ជាទូទៅ ការឆ្លងបាក់តេរី អាចរួមបញ្ចូលទាំងជំងឺភ្នែកក្រហម ឬជំងឺរលាកភ្នាសពាសភ្នែក ។ ជំងឺភ្នែកក្រហមមិនបង្កជាបញ្ហាភ្នែកធ្ងន់ធ្ងរឡើយ ប៉ុន្តែជំងឺរលាកភ្នាសពាសភ្នែកអាចបណ្ដាលឲ្យយើងពិការភ្នែកដោយមិនដឹងខ្លួន។ ដូច្នេះហើយ គ្នាយើងគប្បីទៅជួបជាមួយនឹងគ្រូពេទ្យភ្លាមៗ ប្រសិនបើយើងមានអាការៈឈឺភ្នែក ប្រតិកម្មនឹងពន្លឺ ការប្រែប្រួលគំហើញ ឬចេញទឹកភ្នែក ឬទឹករម្អិលច្រើនជ្រុល។
៣. អាចម៍ភ្នែករាវ
ជាមួយគ្នានេះដែរ អាចម៍ភ្នែករាវក៏អាចជាសញ្ញានៃការឆ្លងមេរោគដូចគ្នា ដែលជាធម្មតាវាជាជំងឺភ្នែកក្រហម ។ ពិតណាស់ ជំងឺប្រភេទ នេះ ឆ្លងខ្លាំង និងអាចរាលដាលយ៉ាងឆាប់រហ័ស។ យ៉ាងណាមិញ អាការៈនេះអាចជាសះស្បើយទៅវិញដោយមិនចាំបាច់ព្យាបាល ដោយសារតែរាងកាយរបស់យើងប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។ ប៉ុន្តែ គ្នាយើងគប្បីពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ប្រសិនបើអាការៈនេះនៅបន្តជាច្រើនថ្ងៃ។ ចូរលាងសម្អាតដៃឲ្យបានញឹកញាប់ ដើម្បីការពារអាការៈភ្នែកក្រហមនេះ។
៤. អាចម៍ភ្នែកសរសៃៗ
ជាធម្មតា អាចម៍ភ្នែកប្រភេទនេះកើតឡើងចំពោះអ្នកដែលមានភ្នែកស្ងួត។ ភ្នែកស្ងួតជាបញ្ហាភ្នែកដែលមិនអាចផលិតស្រទាប់សារធាតុរាវ គ្រប់គ្រាន់ ឬមិនប្រក្រតី។ ស្រទាប់សារធាតុរាវមានសមាសធាតុផ្សំចំនួន៣ គឺទឹក ប្រេង និងទឹករម្អិល។ នៅពេលដែលសមាសធាតុទឹកមានតិចតួច វាអាចបង្កឲ្យកកើតឡើងនៃអាចម៍ភ្នែកសរសៃៗ។ ក្នុងករណីនេះ គ្រូពេទ្យអាចធ្វើការព្យាបាលបញ្ហាភ្នែកស្ងួតដោយផ្អែកទៅលើមូលហេតុជាក់លាក់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា