សុខភាព
សូមប្រយ័ត្ន កើតមេរោគ(អេលីកូបាក់ទែ)ក្នុងក្រពះ
មេរោគក្នុងក្រពះ (Helicobacter Pylori or H.pylori) គឺជាមេរោគម្យ៉ាង ដែលស្ថិតនៅក្នុងក្រុមក្រាមអវិជ្ជមាន (gram-negative) ហើយជាក្រុមមេរោគមួយប្រភេទ ដែលមានលទ្ធភាពអាចរស់នៅក្នុងទឹកអាស៊ីតក្រពះរបស់មនុស្សយើងបាន ។ ច្រើនជាង ៥០% នៃប្រជាជនក្នុងពិភពលោក មានផ្ទុកមេរោគនេះ។ ហើយច្រើនជាង ៨០% អ្នកដែលមេរោគនេះនៅក្នុងខ្លួន ឥតមានរោគសញ្ញា។ ការចម្លងរបស់មេរោគ H.pylori គឺមានឡើងតាមរយៈការហូបអាហារដែលមិនមានអនាម័យ និងតាមរយៈការប៉ះពាល់ជាមួយទឹកមាត់ និងលាមកអ្នកជំងឺផងដែរ។

ក) មេរោគ H.pylori នេះវាមានសមត្ថភាពពិសេសមួយ ដែលអាចបង្កឲ្យមានការបញ្ចេញជាតិអាស៊ីតក្រពះច្រើនលើសពីកម្រិតធម្មតា នៃតម្រូវការប្រចាំថ្ងៃរបស់យើង ដែលអាចបណ្តាលឲ្យមានការលើសជាតិអាស៊ីតក្នុងក្រពះ, វិបត្តិនៃការរំលាយអាហារ, ជំងឺរលាកសាច់ក្រពះរ៉ាំរ៉ៃ, ជំងឺដំបៅក្រពះ និងជំងឺមហារីកក្រពះផងដែរ។

ខ) ការពិនិត្យ និង ស្វែងរកវត្តមាននៃ មេរោគ H.pylori នេះនៅលើគ្រប់អ្នកជំងឺដែលមានសញ្ញាឈឺក្រពះ គឺមានសារៈសំខាន់បំផុត ក្នុងការព្យាបាលអ្នកជំងឺក្រពះឲ្យមានប្រសិទ្ធិភាពកាន់តែខ្ពស់ និង ជួយអ្នកជម្ងឺដើម្បីការពារការវិវត្តន៍រ៉ាំរ៉ៃ និង មានសភាពធ្ងន់ធ្ងរនៃបញ្ហាក្រពះបាន ។
គ) វិធីផ្សេងៗក្នុងការពិនិត្យមេរោគ H.pylori:
+ ធ្វើការយកទឹករំអិល និង វិភាគសាច់ក្រពះតាមរយៈ Fibroscopie gastrique (Anapath),
+ ធ្វើការវិភាគសាច់ក្រពះតាមរយៈ Test rapide à l’Uréase,
+ ធ្វើការពិនិត្យលាមក (Stool Antigen test),
+ វិធីវិភាគតាមខ្យល់ដង្ហើម (test resporatoire à C13),
+ ការពិនិត្យរក Anticorp H.pylori នៅក្នុងឈាម ។

ឃ) ការព្យាបាលៈ
សូមមកពិនិត្យ និងទទួលការប្រឹក្សាពីក្រុមវេជ្ជបណ្ឌិតឯកទេសជំនាញ ប្រកបដោយបទពិសោធន៍ និងបច្ចេកវិទ្យាទំនើប ដើម្បីធានាបាននូវការព្យាបាលដ៏មានប្រសិទ្ធភាព៕
អត្ថបទ៖ រស្មី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ