Connect with us

សុខភាព

ហេតុផល ៥យ៉ាង ស្ត្រីមានផ្ទៃពោះត្រូវចាក់វ៉ាក់សាំងការពារកូវីដ-១៩កុំខាន

បានផុស

នៅ

ចាប់ពីពេលលនេះទៅ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អាចប្រើបានចំពោះស្ត្រីមានផ្ទៃពោះទាំងអស់ដែលមានលក្ខខណ្ឌសុខភាពរឹងមាំ។ ទាំងសហរដ្ឋអាមេរិក ទាំងចក្រភពអង់គ្លេស និងប្រទេសមួយចំនួនទៀតលើលោក បូករួមទាំងកម្ពុជាផង បានអនុញ្ញាតឱ្យស្ត្រីមានផ្ទៃពោះ និងស្ត្រីកំពុងបំបៅដោះកូនអាចចាក់វ៉ាក់សាំងបានគ្រប់ៗគ្នា។

Are the COVID-19 vaccines safe for pregnant women? Maine health experts  weigh in
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោមជាហេតុផលសំខាន់ ៥យ៉ាងដែលស្រ្តីមានផ្ទៃពោះគួរទទួលចាក់វ៉ាក់សាំង ដោយលែងបារម្ភ លែងខ្លាចពីហានិភ័យសុខភាព ព្រោះ៖

១) ការចាក់គ្រប់ពីរដូសជាវិធីល្អបំផុតដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩

ប្រសិនបើអ្នកមានផ្ទៃពោះ ការចាក់វ៉ាក់សាំងគ្រប់ពីរដូសជាវិធីល្អបំផុតដើម្បីការពារខ្លួន និងអ្នកនៅជុំវិញប្រឆាំងនឹងកូវីដ-១៩ ក៏ដូចជាវីរុសបំប្លែងខ្លួនដទៃទៀតដែរ។ ថ្វីត្បិតតែហានិភ័យសរុបពីកូវីដ-១៩ ចំពោះស្ត្រីមានផ្ទៃពោះ និងទារកក្នុងផ្ទៃនៅមានកម្រិតទាបក៏ដោយ ប៉ុន្តែស្ត្រីនៅតែប្រឈមនឹងការឆ្លង ខណៈខ្លះអាចមានអាការធ្ងន់ធ្ងរ ត្រូវការការព្យាបាលនៅមន្ទីរពេទ្យ ឬបណ្ដាលឱ្យទារកសម្រាលមិនគ្រប់ខែ។ ជាមួយគ្នានេះ ​ទិន្នន័យនៅអង់គ្លេស ភាគច្រើននៃស្ត្រីមានផ្ទៃពោះដែលធ្លាក់ខ្លួនឈឺធ្ងន់ដោយសារកូវីដ-១៩ សុទ្ធតែអ្នកមិនបានចាក់វ៉ាក់សាំងនោះទេ។

២) ជំងឺកូវីដ-១៩ អាចប៉ះពាល់ធ្ងន់ធ្ងរក្នុងពេលមានផ្ទៃពោះ

ខណៈពេលដែលហានិភ័យនៅតែមានកម្រិតទាប ស្ត្រីមានផ្ទៃពោះដែលមានជំងឺកូវីដ-១៩ អាចប្រឈមហានិភ័យខ្ពស់ឈានដល់ដំណាក់កាលសង្រ្គោះបន្ទាន់ជាងស្ត្រីដែលមានអាយុដូចគ្នាដែលមិនមានផ្ទៃពោះ។ ស្ត្រីដែលមានជំងឺកូវីដ-១៩ ក៏អាចឆាប់មានកូនឆាប់ជាងស្ត្រីដែលមិនមានកូវីដ-១៩ ពី ២ ទៅ ៣ ដងផងដែរ។ ជាពិសេសពួកនាងមានហានិភ័យខ្ពស់ក្នុងការទទួលរងផលវិបាកធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ ក្រោយពេលវិជ្ជមាន។

COVID-19 TRIALS

៣) វ៉ាក់សាំងការពារកូវីដ-១៩ មានសុវត្ថិភាព និងប្រសិទ្ធភាពចំពោះស្ត្រីមានផ្ទៃពោះ

គណៈកម្មការចម្រុះស្តីពីការចាក់វ៉ាក់សាំង និងការចាក់ថ្នាំបង្ការរោគ (JCVI) បានផ្តល់ដំបូន្មានដល់រដ្ឋាភិបាលចក្រភពអង់គ្លេសថា ស្ត្រីមានផ្ទៃពោះគួរតែទទួលវ៉ាក់សាំងគ្រប់ៗគ្នា ព្រោះភស្តុតាងបានបញ្ជាក់ពីសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំងចំពោះពួកនាង។

វ៉ាក់សាំង Pfizer-BioNTech និង Moderna ត្រូវបានណែនាំសម្រាប់ស្ត្រីមានផ្ទៃពោះនៅចក្រភពអង់គ្លេស ពីព្រោះវ៉ាក់សាំងទាំងនេះធ្លាប់ផ្តល់ឱ្យស្ត្រីមានផ្ទៃពោះជាង ១៤០ពាន់នាក់នៅសហរដ្ឋអាមេរិក ហើយទិន្នន័យមិនបានលើកឡើងពីអសុវត្ថិភាពណាមួយនោះទេ។ ក្រៅពីនោះ ស្ត្រីមានផ្ទៃពោះចំនួន ៦២​ពាន់នាក់នៅចក្រភពអង់គ្លេសបានចាក់វ៉ាក់សាំងដូសទី១រួចហើយ ដោយគ្មានបញ្ហាអ្វីឡើយ។ ដូចនេះស្ត្រីមានផ្ទៃពោះដទៃទៀត កុំមានការព្រួយបារម្ភ។

ដោយឡែកនៅកម្ពុជាវិញ លោកស្រី ឱ វណ្ណឌីន បានឱ្យដឹងថា ស្ត្រីមានផ្ទៃពោះ ឬកំពុងបំបៅកូនដោយទឹកដោះ ក៏អាចចាក់វ៉ាក់សាំងការពារកូវីដ-១៩ បានដូចគេឯងដែរ ក្នុងករណីដែលស្ត្រីទាំងនោះមានសុខភាពល្អ។

៤) វ៉ាក់សាំងអាចផ្តល់ឱ្យកូនក្នុងផ្ទៃនូវការការពារពីជំងឺកូវីដ-១៩

Is it safe for pregnant women to have a COVID-19 vaccine? | Coronavirus  pandemic | Al Jazeera

ការស្រាវជ្រាវបានបង្ហាញថា អង់ទីគ័រការពារក្នុងការឆ្លើយតបទៅនឹងវ៉ាក់សាំងអាចផ្ទេរពីម្តាយទៅទារកទើបនឹងកើត អំឡុងពេលមានផ្ទៃពោះ និងតាមរយៈទឹកដោះម្តាយ ក្រោយពេលសម្រាល។ វាអាចជួយការពារទារកទើបនឹងកើតពីជំងែកូវីដ-១៩ បានល្អជាងទាកដែលមានម្ដាយមិនបានចាក់វ៉ាក់សាំង។

៥) គ្មានភស្តុតាងអំពីផលប៉ះពាល់ធ្ងន់ធ្ងរណាមួយចំពោះស្ត្រីមានផ្ទៃពោះឡើយ

ទីភ្នាក់ងារបញ្ជារឱសថ និងថែទាំសុខភាព (MHRA) ត្រួតពិនិត្យយ៉ាងហ្មត់ចត់នូវរាល់ផលប៉ះពាល់ដែលសង្ស័យពាក់ព័ន្ធនឹងការមានផ្ទៃពោះ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ លទ្ធផលនៃការតាមដាន ពិតជាមិនមានភស្តុតាងបច្ចុប្បន្នបង្ហាញពីការកើនឡើងហានិភ័យនៃការរលូតកូន ឬការសម្រាលកូនមិនប្រក្រតី បន្ទាប់ពីការចាក់វ៉ាក់សាំងប្រឆាំងវីរុស COVID-19 នោះឡើយ។

សម្រាប់ដំបូន្មានបន្ថែម សូមពិគ្រោះជាមួយអ្នកជំនាញថែទាំសុខភាពដែលនៅជិតអ្នក មុនពេលទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ GOV.UK

ចុចអាន៖ ក្រោយអនុញ្ញាត ស្ត្រីមានផ្ទៃពោះនិងបំបៅកូនដោយទឹកដោះ ចង់ចាក់វ៉ាក់សាំង ត្រូវត្រៀមចំណុចនេះ កុំប្រហែសខ្លួន

ចុចអាន៖ ពេទ្យជួរមុខ រៀបរាប់ពី ៧ ដំណាក់កាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម