សុខភាព
កាត់បន្ថយទម្លាប់ ៣ យ៉ាងនេះ ដើម្បីសុខភាពល្អ
ទម្លាប់ទាំងឡាយណាជួយឲ្យមានសុខភាពល្អ មនុស្សយើងភាគច្រើនពិបាកនឹងធ្វើបាន ដោយហេតុថា ទម្លាប់ខ្លះត្រូវការការតាំងចិត្តខ្ពស់ ដូចជាការហាត់ប្រាណ ឬការទទួលទានអាហារមានតុល្យភាពល្អចំពោះសុខភាពជាដើម។ ជាមួយគ្នានេះដែរ ទម្លាប់មិនល្អមួយចំនួនមនុស្សយើងបែរជាធ្វើញឹកញាប់ទោះបីដឹងថាប៉ះពាល់សុខភាពក៏ដោយ។ ដើម្បីសុខភាពល្អ គ្នាយើងគួរកាត់បន្ថយទម្លាប់ទាំងនេះ។
១. កាត់បន្ថយការផឹកគ្រឿងស្រវឹង
ថ្វីបើយើងមិនអាចកាត់ផ្ដាច់ការឈប់ផឹកគ្រឿងស្រវឹងបានទាំងស្រុង តែយើងអាចបន្ថយបរិមាណផឹកប្រចាំសប្ដាហ៍។ បើយើងទម្លាប់ផឹកគ្រឿងស្រវឹងបី ឬបួនដងក្នុងមួយសប្ដាហ៍ យើងគួរបន្ថយមកផឹកត្រឹមម្ដងក្នុងមួយសប្ដាហ៍វិញ។
តាមការណែនាំ ការផឹកគ្រឿងស្រវឹងដែលអាចមានផលល្អចំពោះសុខភាពគឺសម្រាប់មនុស្សស្រីអាចផឹកស្រាបៀរមិនលើសពីមួយកំប៉ុងក្នុងមួយថ្ងៃ និងសម្រាប់មនុស្សប្រុសមិនលើសពីពីរកំប៉ុងក្នុងមួយថ្ងៃ។ ចំពោះស្រាវិញមនុស្សស្រីមិនគួរផឹកលើសពីរ១៤៨មិល្លីលីត្រក្នុងមួយថ្ងៃ និងមនុស្សប្រុសមិនគួរលើសពីពីរដងនៃកម្រិតរបស់មនុស្សស្រី។
២. ឈប់ជក់បារី
បើសិនជាគ្នាយើងជាអ្នកជក់បារី គួរពិចារណាឈប់ជក់ដើម្បីសុខភាពល្អ។ គ្នាយើង មានចេតនាចង់ឈប់ជក់បារីគួរស្វែងរកជំនួយពីគ្រូពេទ្យ ឬពីសមាជិកគ្រួសារ។
តិចនិកជួយបញ្ឈប់ការជក់បារី
- ប្រើប្រាស់ពពួកផលិតផលឱសថ៖ សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីជ្រើសរើសយកផលិតផលការបន្ថយការញៀនជាតិនីកូទីន
ស្វែងរកការគាំទ្រ និងលើកទឹកចិត្ត។ - បង្កើនការយល់ដឹងពីផលប៉ះពាល់សុខភាព បង្កដោយបារី
- កត់ត្រា និងគណនា ជាទឹកប្រាក់ចំណាយលើបារី ដើម្បីឲ្យយើងដឹងពីការខាតបង់ផ្នែកហិរញ្ញវត្ថុលើបារី
ផលប្រយោជន៍នៃការឈប់ជក់បារីធៀបទៅនឹងអ្នកបន្តជក់វ័យដូចគ្នា៖
- ឈប់ជក់នៅអាយុ៣០ឆ្នាំ អាចមានអាយុលើសអ្នកបន្តជក់១០ឆ្នាំ
- ឈប់ជក់នៅអាយុ៤០ឆ្នាំ អាចមានអាយុលើសអ្នកបន្តជក់៩ឆ្នាំ
- ឈប់ជក់នៅអាយុ៥០ឆ្នាំ អាចមានអាយុលើសអ្នកបន្តជក់៦ឆ្នាំ
- ឈប់ជក់នៅអាយុ៦០ឆ្នាំ អាចមានអាយុលើសអ្នកបន្តជក់៣ឆ្នាំ
៣. កុំគិតរឿងអវិជ្ជមានច្រើនពេក
បើសិនជាគ្នាយើងមានទម្លាប់មិនល្អ ចូលចិត្តគិតឃើញតែរឿងអវិជ្ជមានលើស្ថានភាពផ្សេងៗ ឬគិតឃើញតែផលអវិជ្ជមានបម្រុងនឹងកើត នោះយើងប្រហែលជាត្រូវរៀនគិតវិជ្ជមានឲ្យបានច្រើនជាងនេះវិញ។
យើងអាចពិចារណា ដកខ្លួនពីក្រុមមនុស្សដែលចូលចិត្តគិតតែរឿងអវិជ្ជមាន និងលើកទឹកចិត្តខ្លួនឯងឲ្យដកខ្លួនពីផ្លូវមួយនេះ។ ដូចគ្នាដែរ បើយើងគិតថាលទ្ធផលនៃកិច្ចការណាមួយអាចចេញជាផលមិនល្អ យើងគួរកុំគិតតែពីត្អូញត្អែរ តែគួរគិតពីដំណោះស្រាយលើបញ្ហានេះវិញ។
ខាងក្រោមនេះជាតិចនិកមួយចំនួនជួយឲ្យគ្នាយើងចាប់ផ្ដើមគិតបែបវិជ្ជមាន៖
នៅជាមួយមនុស្សគិតវិជ្ជមាន៖ គ្នាយើងត្រូវប្រាកដថាមនុស្សដែលយើងតែងនៅជាមួយ គឺជាមនុស្សចូលចិត្តគិតវិជ្ជមាន ជាមនុស្សចេះជួយអ្នកដទៃ ចេះផ្ដល់យោបល់ និងលើកទឹកចិត្ត។ នៅជាមួយមនុស្សគិតអវិជ្ជមាន អាចធ្វើឲ្យយើងកើតស្ត្រេសបាន ហើយបើយើងកើតស្រ្តេសនឹងប៉ះពាល់សុខភាពកាន់តែខ្លាំង។
រៀននិយាយគំនិតវិជ្ជមានចំពោះខ្លួនឯង៖ យើងត្រូវចេះលើកទឹកចិត្ត និងគិតល្អលើខ្លួនឯង។ បើសិនជាគំនិតអវិជ្ជមានចូលមកក្នុងខួរក្បាល យើងគួរវាយតម្លៃមើលថាវាមានហេតុផលត្រឹមត្រូវ និងមានអ្វីបញ្ជាក់ច្បាស់លាស់ពីរឿងនោះទេ ឬអាចមានវិធីល្អជាងនេះទេ។ ឧទាហរណ៍ថា «យើងគិតថារឿងនេះខ្ញុំមិនដែលធ្វើទេទំនងជាពិបាកណាស់»។ បើមានគំនិតបែបនេះ យើងសាកគិតបែបវិជ្ជមានវិញថា៖«នេះជាឱកាសល្អរបស់ខ្ញុំក្នុងការបញ្ចេញស្នាដៃ»។ សូមព្យាយាមគិតដល់អ្វីដែលយើងបានទទួល និងផ្ដល់មោទកភាពដល់យើងនាពេលកន្លងមក បើអារម្មណ៍អវិជ្ជមានកើតលើយើង។
ហាត់ប្រាណ៖ គ្នាយើងបើមានបញ្ហាស្មុគច្រើនពេកគួរចេញហាត់ប្រាណខ្លះ។ ការហាត់ប្រាណបានត្រឹម៣០នាទីក្នុងមួយថ្ងៃ អាចជួយធ្វើយើងមានសុខភាពល្អ និងអារម្មណ៍ល្អផងដែរ៕
ចុចអាន៖ទោះបីកូវីដមានការថមថយ តែក៏ត្រូវបំប៉នអាហារ ១០ មុខនេះ ដើម្បីជួយបង្កើនភាពស៊ាំបានខ្លាំងក្លា
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់