សុខភាព
ចំណុចទាំងនេះ បញ្ជាក់ថា កូនរបស់អ្នកអាចកើតជំងឺកង្វះអ័រម៉ូនទីរ៉ូអ៊ីតពីកំណើត
១)ក្រពេញទីរ៉ូអ៊ីតជាអ្វី ហើយក្រពេញនេះមានមុខងារ អ្វីខ្លះ?
ក្រពេញទីរ៉ូអ៊ីត ជាក្រពេញមួយស្ថិតនៅផ្នែកខាងមុខនៃ បំពង់ក។ វាមានតួនាទីផលិតអ័រម៉ូនទីរ៉ូអ៊ីតពីរសំខាន់គឺ អ័រម៉ូនទីរ៉ុកស៊ីន (T4) និងអ័រម៉ូនទ្រីអ៊ីយូដូទីរូនីន(T3)។ អ័រម៉ូនទីរ៉ូអ៊ីតនេះ មានសារៈសំខាន់ជាពិសេសទៅលើការលូតលាស់ខួរក្បាល និងរាងកាយរបស់ទារក និងកុមារ។

២) តើអ្វីទៅជាជំងឺកង្វះអ័រម៉ូនទីរ៉ូអ៊ីតពីកំណើត?
ជំងឺកង្វះអ័រម៉ូនទីរ៉ូអ៊ីតពីកំណើត គឺជាកង្វះការផលិតឬគ្មានការផលិតអ័រម៉ូនទីរ៉ូអ៊ីតដោយសារការ
គ្មានក្រពេញទីរ៉ូអ៊ីត ឬមានដែរតែក្រពេញទីរ៉ូអ៊ីតតូចជាងធម្មតា។ ចំពោះទារកដែលមានជំងឺនេះ ក្រពេញទីរ៉ូអ៊ីតពុំអាចផលិតអ័រម៉ូនទីរ៉ូអ៊ីតគ្រប់គ្រាន់សម្រាប់ បំពេញតម្រូវការលូតលាស់សារពាង្គកាយនោះឡើយ។ អត្រាកើតជំងឺនេះមាន១នាក់ ក្នុងចំណោមមទារក ៣៥០០ ទៅ៤០០០នាក់។
៣) តើអ្វីទៅជាមូលហេតុ នៃជំងឺកង្វះអ័រម៉ូនទីរ៉ូអ៊ីតពីកំណើត?
មូលហេតុនៃជំងឺនេះចែកជាពីរផ្នែក៖
– ទារកគា្មនក្រពេញទីរ៉ូអ៊ីត ឬក្រពេញទីរ៉ូអ៊ីតនៅខុសកនែ្លង (85%ករណី)។ ករណីមិនធម្មតាពីកំណើតនេះពុំមានមូលហេតុច្បាស់លាស់ហើយក៏មិនមែនជាតំណពូជដែរ។
– ទារកមានក្រពេញទីរ៉ូអ៊ីត តែការផលិតអ័រម៉ូនមានវិបត្តិ ការផលិតពុំគ្រប់គ្រាន់ (15%ករណី) ដែលជាទូទៅអាចជាតំណពូជ។

៤) តើជំងឺកង្វះអ័រម៉ូនទីរ៉ូអ៊ីតពីកំណើតមានរោគសញ្ញាអី្វខ្លះ?
លើសពី៩០%នៃទារក ដែលមានជំងឺកង្វះអ័រម៉ូនទីរ៉ូអ៊ីតពីកំណើតពុំមានលេចចេញនូវរោគសញ្ញា អ្វីឡើយ ទារកមានសភាពទូទៅដូចទារកធម្មតា តែបើមិនមានការព្យាបាលទាន់ពេលវេលាទារក អាចចេញសញ្ញាប៉ះពាល់ដល់ការលូតលាស់រាងកាយ និងបញ្ញាស្មារតីដែលបណ្តាលពីការកង្វះរ៉ាំរ៉ៃ។ ប្រហែលជា៥%នៃទារកដែលមានជំងឺនេះ ដែលអាចបង្ហាញរោគសញ្ញាមួយចំនួនដូចជា៖
– អណា្តតធំហើយធ្លាក់
– ទល់លាមកញឹកញាប់
– សភាពទន់ខ្លាំងខុសពីធម្មតា
– ខាន់លឿងយូរខុសពីធម្មតា
– ពិបាកក្នុងការបៅ ឬបៅយូរជាងកេ្មងធម្មតា
– ទារកមានសភាពស្ងប់ស្ងាត់ ឬគេងច្រើនខុសពីក្មេងធម្មតា
– ផ្ចិតលៀន និងពោះប៉ោង

ចំពោះរោគសញ្ញា ដែលរៀបរាប់ខាងលើភាគច្រើនស្តែងចេញនៅពេលទារកមានអាយុ១ខែនោះការព្យាបាល នឹងពុំមានប្រសិទ្ធភាពឡើយ។
៥)តើធ្វើដូចម្ដេច ដើម្បីដឹងថាកូនលោកអ្នកមានជំងឺកង្វះអ័រម៉ូនទីរ៉ូអ៊ីតពីកំណើត?
តាមរយៈការធ្វើតេស្តឈាមពីកែងជើងទារក ដោយផ្តិតលើក្រដាសស្ងួត ចាប់ពីអាយុ៤៨ ទៅ៧២ម៉ោង ក្រោយសម្រាល ដើម្បីធ្វើការវិភាគលើកម្រិតអ័រម៉ូន TSH (thyroid stimulating hormone) ។ TSH ជាអ័រម៉ូនដែលផលិតពីក្រពេញមួយក្នុងខួរក្បាលសម្រាប់បញ្ជាការផលិតអ័រម៉ូនទីរ៉ូអ៊ីតពីក្រពេញទីរ៉ូអ៊ីត។ ប្រសិនបើកម្រិតអ័រម៉ូនTSH កើនលើសពីតម្លៃធម្មតា អាចបង្ហាញពីករណីសង្ស័យកង្វះអ័រម៉ូនទីរ៉ូអ៊ីត។ ទារកនឹងត្រូវបានហៅត្រលប់មកធ្វើតេស្តឈាមជាលើកទីពីរដើម្បីបញ្ជាក់រោគវិនិច្ឆ័យរបស់ជំងឺនេះ។


៦)តើហេតុអ្វីបានជាទារកគួរតែចាំបាច់ធ្វើតស្ត ដើម្បីស្វែងរកជំងឺកង្វះអ័រម៉ូនទីរ៉ូអ៊ីតពីកំណើត?
ការស្វែងរកជំងឺកង្វះអ័រម៉ូនទីរ៉ូអ៊ីតពីកំណើត តាមរយៈការធ្វើតេស្តឈាមនៅប៉ុន្មានថ្ងៃដំបូងនៃជីវិតមានសារៈសំខាន់ណាស់ ដោយសារការរកឃើញជំងឺនេះ និងការព្យាបាលមុនការលេចចេញនូវរោគសញ្ញា អាចជួយទារកឲ្យមានការ លូតលាស់ផ្នែកបញ្ញា និងរាងកាយបានប្រក្រតី។ ការយឺតយ៉ាវក្នុងការព្យាបាល ឬពុំបានទទួលការព្យាបាលត្រឹមត្រូវ អាចបណ្តាលឲ្យទារកវិវត្តន៍ទៅរកការខ្សោយបញ្ញា ឬបើធ្ងន់ធ្ងរទារកអាចមានពិការភាពផ្នែកកាយសម្បទា។
៧) តើធ្វើដូចម្ដេចប្រសិនបើលទ្ធផលនៃតេស្តឈាមទារកវិជ្ជមាន ដែលជាជំងឺកង្វះអ័រម៉ូនទីរ៉ូអ៊ីតពីកំណើត?
ប្រសិនបើ ទារកមានតេស្តឈាមវិជ្ជមានបញ្ជាក់ពីរោគវិនិច្ឆ័យកង្វះអ័រម៉ូនទីរ៉ូអ៊ីតពីកំណើត ទារកនឹងទទួលការព្យាបាល និងតាមដានដោយគ្រូពេទ្យឯកទេសកុមារ។ ការព្យាបាលមានភាពសាមញ្ញនិងងាយស្រួល ពុំមានផ្តល់ផលលំបាកអ្វីឡើយ។ ការប្រើប្រាស់ថ្នាំ Levothyroxin សម្រាប់ជំនួសអ័រម៉ូន ដើម្បីរក្សាលំនឹងនិងសកម្មភាពធម្មតារបស់អ័រម៉ូនក្នុងឈាម។ ការព្យាបាលដោយថ្នាំ ក្នុងរយៈពេលទារកក្រោមអាយុមួយខែនៃជីវិត មានប្រសិទ្ធភាពខ្ពស់ក្នុងការវិវត្តរាងកាយនិង បញ្ញារបស់ទារក។ ទារកនឹងត្រូវបានតាមដានការវិវត្តន៍រាងកាយនិងបញ្ញា ព្រមទាំងតាមដានកម្រិតអ័រម៉ូនតាមរយៈការធ្វើតេស្តឈាមទៀងទាត់ ដើម្បីសម្របសម្រួលកម្រិតនៃការប្រើប្រាស់ថ្នាំ៕
អត្ថបទ៖ រស្មី

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?