សុខភាព
ក្មេងៗក្រោយជាសះស្បើយពីកូវីដ បើមានរោគសញ្ញាមួយនេះ ប្រញាប់នាំទៅជួបពេទ្យភ្លាម
រោគសញ្ញារលាកប្រព័ន្ធពហុចំពោះកុមារ គឺជាការរលាកសរីរាង្គនៅទូទាំងរាងកាយ ជាធម្មតាត្រូវបានគេរកឃើញចំពោះកុមារ ដែលមានប្រវត្តិឆ្លងជំងឺកូវីដក្នុងចន្លោះ ២-៤ សប្ដាហ៍មុន។ ចំពោះការឆ្លងមេរោគ និងបង្កឲ្យមានរោគសញ្ញា MIS-C។
រោគសញ្ញានៃរោគសញ្ញា MIS-C
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Apichai Kongpatanayothin នៃមន្ទីរពេទ្យ ជូឡាឡុងកន បានកំណត់រោគសញ្ញារបស់ MIS-C ដូចខាងក្រោម៖
គ្រុនក្តៅខ្ពស់ កន្ទួលរមាស់ ភ្នែកក្រហម មាត់ឬអណ្ដាតឡើងច្រាំង ហើមដៃនិងជើង និងកូនកណ្ដុរ មាត់ស្បូនរីកធំ ស្រដៀងនឹងជំងឺ Kawasaki រាគរូស ឈឺពោះ ក្អួត ប្រសិនបើរោគសញ្ញាធ្ងន់ធ្ងរ អ្នកជំងឺអាចមានអារម្មណ៍តក់ស្លុតនិងស្លាប់បាន។
ភាពខុសគ្នារវាងជំងឺ MIS-C និងជំងឺ Kawasaki
MIS-C គឺជាជំងឺកំពុងវិវត្ត ដែលមានរោគសញ្ញាស្រដៀងទៅនឹងជំងឺ Kawasaki ដែរ ប៉ុន្តែ MIS-C ច្រើនកើតមានចំពោះក្មេងធំ។ វាខុសពីជំងឺ Kawasaki ដែលតែងតែឃើញចំពោះកុមារតូចៗ។ រួមទាំងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជំងឺ និងការរលាកធ្ងន់ធ្ងរជាង នៅទូទាំងរាងកាយ។ ដូច្នេះវាអាចមានគ្រោះថ្នាក់ខ្លាំង ប្រសិនបើអ្នកជំងឺមិនត្រូវបានព្យាបាលទាន់ពេលវេលា។
ដំបូន្មានពីវេជ្ជបណ្ឌិត
កុមារដែលមាន MIS-C អាចជួបប្រទះការស្លាប់លឿន ទោះបីជាពួកគេមានសុខភាពល្អ ឬមិនមានជំងឺមូលដ្ឋានក៏ដោយ។ ដូច្នេះឪពុកម្ដាយត្រូវតាមដានយ៉ាងដិតដល់ នូវរោគសញ្ញារបស់កូនៗ បន្ទាប់ពីបានជាសះស្បើយពីជំងឺកូវីដ ១៩ ប្រសិនបើកូនរបស់ពួកគេមានរោគសញ្ញាស្រដៀងនឹងជំងឺ MIS-C ឬ Kawasaki ។ ឪពុកម្ដាយគួរតែនាំពួកគេ ទៅជួបគ្រូពេទ្យជាបន្ទាន់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ពេទ្យជួរមុខ រៀបរាប់ពី ៧ ដំណាក់កាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩
ចុចអាន៖ទោះបីកូវីដមានការថមថយ តែក៏ត្រូវបំប៉នអាហារ ១០ មុខនេះ ដើម្បីជួយបង្កើនភាពស៊ាំបានខ្លាំងក្លា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព១២ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ចរាចរណ៍២ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៤ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់