សុខភាព
ក្រើនរំឭកវិធីសម្អាតដៃដែលត្រឹមត្រូវអាចសម្លាប់មេរោគបាន តែមិនឱ្យខូចស្បែក
ស្ថិតក្នុងស្ថានភាពដែលវីរុសកូវីដ-១៩កំពុងអុកឡុកសហគមន៍ គ្រប់គ្នាមានទម្លាប់ថ្មីមួយដោយការសម្អាតដៃជាប្រចាំ ក្នុងគោលបំណងសម្លាប់មេរោគតោងជាប់។ ស្របពេលមនុស្សភាគច្រើនសម្អាតដៃជាប្រចាំ អ្នកខ្លះជួបប្រទះបញ្ហាដៃស្ងួត របក ព្រោះលាងសម្អាតជាមួយអាល់កុល ជែល ឬសាប៊ូច្រើនពេក។ ដូច្នេះខាងក្រោមជាគន្លឹះមួយចំនួនជួយកាត់បន្ថយបញ្ហានេះ។
១. កុំប្រើអាល់កុល ឬជែលច្រើនពេក

ប្រសិនបើយើងចាក់ ឬច្របាច់អាល់កុល ជែល ច្រើនហួសហេតុពីតម្រូវការ នោះគឺជាមូលហេតុនាំឲ្យដៃឆាប់របក ឬស្ងួត ប្រេះជាដើម។ បើប្រអប់ដៃតូចល្មម ហើយចាក់បរិមាណសារធាតុសម្លាប់មេរោគទាំងនោះចាល់ ឬសល់យូរ ទើបបណ្ដាលឲ្យឆាប់ស្ងួតគ្មានសំណើម។ ដើម្បីសម្លាប់មេរោគយើងត្រូវលាងចាប់ពី ២០-៤០ វិនាទី ហើយដុសឲ្យសព្វគន្លាក់ម្រាមដៃ ក្រចក និងកដៃ។
២. ប្រើសាប៊ូ និងទឹកស្អាត

សម្រាប់អាល់កុល ជែល គួរតែប្រើសម្រាប់ចេញទៅក្រៅផ្ទះគ្មានទឹក និងសាប៊ូ ដូចនេះពេលនៅផ្ទះគួរតែលាងជាមួយសាប៊ូ និងទឹកស្អាតវិញ ទើបដៃមិនសូវស្ងួត ឬរបក។ ការលាងសម្អាតដៃជាមួយសាប៊ូ និងទឹកត្រូវការរយៈពេលពី ៤០ វិនាទីទៅ ១:២០ នាទី ទើបសម្លាប់មេរោគ ឬបាក់តេរីបាន ហើយការលាងត្រូវដុសគ្រប់កន្លែងលើដៃ និងកដៃ។
ម្យ៉ាងវិញទៀត មិនថាលាងសម្អាតដៃជាមួយទឹក និងសាប៊ូ ឬជាមួយអាល់កុល ជែល ឡើយ យើងមិនត្រូវប្រើកម្លាំងខ្លាំងពេកឡើយ ព្រោះស្បែកកំពុងប៉ះពាល់ជាមួយសារធាតុកាត់ដែលអាចជួយជម្រះមេរោគហើយ ត្រូវមកកកិតជាមួយកម្លាំងខ្លាំងទៀតនោះ ធ្វើឲ្យវារបកជាមិនខាន។
៣. កុំចេះតែលាងដៃគ្រប់ពេល

ការលាងសម្អាតដៃ ធ្វើឡើងតែពេលសំខាន់ៗដូចជាប៉ះពាល់ជាមួយអ្នកដទៃ ឬវត្ថុដែលសង្ស័យថាអាចចម្លងកូវីដ-១៩ ឬមេរោគផ្សេងៗចូលខ្លួនបាន។ មិនមែនគ្រាន់តែនឹកឃើញ ឬមិនបានជួប ប៉ះពាល់អ្វីគគ្រិចផងក៏លាងដៃដែរនោះ ច្បាស់ណាស់ដៃប្រាកដជារបកមិនខាន៕
អត្ថបទ៖ សន្យា
ចុចអាន៖ អាល់កុលអាចកម្ចាត់វីរុសកូវីដបាន តែមិនអាចផឹកស្រា-ស្រាបៀរមានជាតិអាល់កុលជំនួសទេ
ចុចអាន៖ ប្រើអាល់កុលរាល់ថ្ងៃ ឡើងអាចម៍រុយលើខ្នងដៃ ដោះស្រាយតាមតិចនិកនេះ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ