សុខភាព
រោគសញ្ញានៃជំងឺវៀចឆ្អឹងច្រមុះ
វៀចឆ្អឹងច្រមុះ គឺជាជំងឺដែលទាក់ទងនឹងរចនាសម្ព័ន្ធទ្រង់ទ្រាយនៃច្រមុះ ដែលបណ្ដាលមកពីភាពមិនប្រក្រតីនៃទីតាំងរបស់ឆ្អឹងជញ្ជាំងច្រមុះកណ្តាល (Nasal Septal) ។

ការវៀចឆ្អឹងច្រមុះកើតឡើងនៅពេលជញ្ជាំងខណ្ឌចែករន្ធច្រមុះ (Nasal Septum) វៀចទៅម្ខាងទៀត ដែលបណ្ដាលឲ្យរន្ធច្រមុះតូចចង្អៀត។ ក្នុងករណីធ្ងន់ធ្ងរ វាបណ្តាលឲ្យថយចុះនូវខ្យល់ដង្ហើម ដែលធ្វើឲ្យពិបាកដកដង្ហើម ហើយបន្ថែមលើនេះទៀត វាធ្វើអោយច្រមុះស្ងួត ងាយនឹងកើតជាក្រម៉ និងមានការហូរឈាមច្រមុះ។ ការព្យាបាលដោយប្រើថ្នាំអាចកាត់បន្ថយការរលាកច្រមុះ និងសម្រួលដល់ការដកដង្ហើម (Nasal dilators) តែមិនអាចធ្វើឲ្យឆ្អឹងច្រមុះត្រង់បានទេ លុះត្រាតែធ្វើការវះកាត់ (Septoplasty) ក្នុងករណីចាំបាច់។
ក) រោគសញ្ញា៖
– ពិបាកដកដង្ហើមតាមច្រមុះ (Dificult breathing)
– អាក់ដង្ហើមនៅពេលគេង (Sleep apnea)
– ស្រម៉ុក (Snoring)
– ឈាមច្រមុះ (Nose bleeding)
– កណ្តាស់ញឹកញាប់ (Sneezing)
– ឈឺចាប់នៅលើផ្ទៃមុខ (Facial pains)
ខ) មូលហេតុ៖
– ភាគច្រើនបណ្តាលមកពីការប៉ះទង្គិចនៅលើផ្ទៃមុខ ជាពិសេសច្រមុះ (Impact trauma)
– ការវៀចពីកំណើត (Congenital)
– ការប៉ះទង្គិចច្រមុះនៅពេលសម្រាល
គ) ការព្យាបាល៖
ការព្យាបាលមាន២ករណីៈ
– ក្នុងករណីវៀចឆ្អឹងច្រមុះមិនធ្ងន់ធ្ងរ យើងព្យាបាលដោយប្រើថ្នាំមួយចំនួនដូចជា Decongestants, Antihistamines and Nasal Spray តែមិនអាចធ្វើអោយឆ្អឹងវៀចមកត្រង់បានទេ
– ការព្យាបាលដោយការវះកាត់ (Septoplasty)

“បើបងប្អូនមានរោគសញ្ញាដូចរៀបរាប់ខាងលើ សូមអញ្ជើញមកពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេសផ្នែកត្រចៀក ច្រមុះ និងបំពង់ក នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការពិនិត្យ និងទទួលការព្យាបាលឲ្យបានប្រាកដត្រឹមត្រូវទាន់ពេលវេលា ជៀសវាងផលវិបាកដូចបានរៀបរាប់ខាងលើ ដែលបណ្ដាលមកពីជំងឺវៀចឆ្អឹងច្រមុះនេះ”៕
អត្ថបទ៖ រស្មី
ចុចអាន៖ប្រភេទនៃការក្អក អាចឲ្យយើងដឹងពីស្ថានភាព ជំងឺក្នុងខ្លួន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់