សុខភាព
ចូលចិត្តញុំាទឹកប៉េងប៉ោះ អានអត្ថបទនេះសិន
ទឹកប៉េងប៉ោះមានរសជាតិជូរអែម ដែលអាចជួយបន្ថែមរសជាតិ និងពណ៌ដល់អាហារជាច្រើន។ មនុស្សជាច្រើនចូលចិត្តទឹកជ្រលក់ដ៏ពេញនិយមនេះណាស់ មិនថាប្រុស ស្រី ក្មេង ឬចាស់ទេ ប៉ុន្តែការញុំាទឹកប៉េងប៉ោះច្រើនធ្វើឱ្យប៉ះពាល់ដល់សុខភាពដោយមិនដឹងខ្លួន។

លោកស្រីវេជ្ជបណ្ឌិត Priya Palan ជំនាញខាងចំណីអាហារ បំរើការនៅមន្ទីរពេទ្យពហុជំនាញ Zen បានលើកឡើងថា ទឹកប៉េងប៉ោះមិនមានប្រូតេអ៊ីន និងជាតិសរសៃទេ។ វាសម្បូរទៅដោយស្ករ អំបិល គ្រឿងទេស និងទឹកស្ករចម្រាញ់ពីពោត។ ការញុំាទឹកប៉េងប៉ោះច្រើនធ្វើឱ្យប៉ះពាល់សុខភាពដូចជា៖
១. កើតជំងឺបេះដូង៖ ការញុំាអាហារមានទឹកស្ករចម្រាញ់ពីពោតច្រើនធ្វើឱ្យកម្រិតទ្រីគ្លីសេរីដ (ខ្លាញ់ក្នុងឈាម) ឡើងខ្ពស់ និងបណ្តាលឱ្យមានបញ្ហាបេះដូង។
២. ធាត់៖ ជាតិស្ករ និងទឹកស្ករចម្រាញ់ពីពោតដ៏ច្រើននៅក្នុងទឹកប៉េងប៉ោះធ្វើឱ្យយើងឡើងគីឡូ។
៣. មានបញ្ហាសន្លាក់៖ ការញុំាអាហារកែច្នៃច្រើនបង្កើនហានិភ័យនៃការរលាកដែលមានន័យថាយើងអាចមានបញ្ហាសន្លាក់ទៅថ្ងៃក្រោយ។
៤. ក្រហាយទ្រូង៖ លោកស្រីវេជ្ជបណ្ឌិត Priya Palan ក៏បានបន្ថែមថា “បរិមាណអាស៊ីដម៉ាឡិក និងអាស៊ីដស៊ីទ្រិចនៅក្នុងទឹកប៉េងប៉ោះធ្វើឱ្យកើនជាតិអាស៊ីដក្នុងក្រពះដែលបណ្តាលឱ្យក្រហាយទ្រូង។ ប្រសិនបើយើងមានបញ្ហាប្រព័ន្ធរំលាយអាហារ ឬជំងឺច្រាលអាស៊ីដក្រពះ (GERD) គួរចៀសវាងញុំាទឹកប៉េងប៉ោះ” ។
៥. មានបញ្ហាតម្រងនោម៖ ការញុំាអាហារដែលមានសូដ្យូម (អំបិល) ខ្ពស់ធ្វើឱ្យកើនជាតិកាល់ស្យូមក្នុងទឹកនោម។ វាបង្កើនហានិភ័យកើតក្រួសក្នុងតម្រង់នោម។
៦. អាលែកហ្ស៊ី៖ ទឹកប៉េងប៉ោះមានសារធាតុអ៊ីស្តាមីន (histamines) ដែលអាចធ្វើឱ្យយើងអាលែកហ្ស៊ី។
៧. មានជំងឺទឹកនោមផ្អែម៖ ស្ករ និងទឹកស្ករចម្រាញ់ពីពោតនៅក្នុងទឹកប៉េងប៉ោះធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមរបស់យើងកើនឡើង។
៨. ឡើងសម្ពាធឈាម៖ ការញុំាទឹកប៉េងប៉ោះច្រើនធ្វើឱ្យយើងឡើងសម្ពាធឈាម និងអតុល្យភាពសារធាតុរ៉ែក្នុងរាងកាយ ព្រោះវាផ្ទុកសូដ្យូម (អំបិល) ខ្ពស់។
ទឹកប៉េងប៉ោះមានតម្លៃអាហារូបត្ថម្ភទាប។ វាមិនមានប្រូតេអ៊ីន វីតាមីន សារធាតុរ៉ែ ឬជាតិសរសៃទេ ផ្ទុយទៅវិញវាមានជាតិស្ករ និងសូដ្យូម (អំបិល) ខ្ពស់។ យើងគួរញុំាអាហារដែលសម្បូរសារធាតុចិញ្ចឹមទើបល្អចំពោះសុខភាពរាងកាយ៕
ចុចអាន៖ញ៉ាំអាហារកំប៉ុងកំប៉ឹតសម្បក អាចមានស្ថានភាពសុខភាពបែបនេះ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ