Connect with us

សុខភាព

ហេតុអ្វីបានជាស្ត្រីភាគច្រើន កើតជំងឺរលាកតម្រងនោមជាងបុរស

បានផុស

នៅ

ជំងឺរលាកតម្រងនោមស្រួចស្រាវ (Pyélonéphrite aiguë) ភាគច្រើនកើតលើស្ត្រីជាងបុរស (ក្នុងចំណោមអ្នកជំងឺ៥នាក់ មាន៤នាក់ជាស្ត្រី)។ ក្នុងមួយជីវិតនៃការរស់នៅ ៣០%នៃស្ត្រីអាច​ប្រឈមមុខនឹងជំងឺនេះ។​

Kidney Diseases : Symptoms & Treatment Women Should Know About
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) រោគសញ្ញា​៖

– នោម​ទាស់ (Dysurie)

– នោម​ញឹក (Pollakiurie)

– នោម​ក្រហាយ (Brûlures mictionnelles)

– ក្តៅខ្លួន​ខ្លាំង (​ជាទូទៅ​កម្តៅ​លើសពី​៣៨​អង្សា​)

– រងា​ញាក់ (Frissons)

– ជា​ញឹកញាប់​មាន​រណ្តំ​ថ្គាម (Claquement des dents)

– ឈឺចង្កេះ (​ភាគច្រើន​ឈឺ​តែ​ម្ខាង​)

Primary symptoms of kidney stones that you need to know

២) ការធ្វើ​រោគវិនិច្ឆ័យ​៖

​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​នេះ ​ឲ្យបាន​ច្បាស់លាស់ ក្រុមគ្រូពេទ្យ​ជំនាញ ត្រូវធ្វើ​ការពិនិត្យ​អម​វេជ្ជសាស្ត្រ​ចាំបាច់​ដូចខាងក្រោម​៖

– ការយក​ទឹកនោម ទៅ​បណ្តុះ​មេរោគ (ECBU)

– ការយក​ឈាម​ទៅ​បណ្តុះ​មេរោគ (Hémoculture)

– ការពិនិត្យ​កម្រិត​នៃ​ការ​រលាក (Marqueurs inflammatoires): NFS, CRP, Procalcitonin

– ថត​ពោះ (ASP) ដើម្បី​រក​គ្រួស​តម្រងនោម​

– ធ្វើ​អេកូ​ពោះ (Echographie abdominale) ដើម្បី​បញ្ជាក់ថា​មាន​គ្រួស ឬ​មានការ​រីក​តាម​បង្ហូរ​នោម​

– ធ្វើ​ស្គែ​ន​តម្រងនោម​បើ​ចាំបាច់

៣) ការព្យាបាល​៖

​បើ​អ្នកជំងឺ​មាន​បញ្ហា​ជំងឺរលាកតម្រងនោម​ស្រួចស្រាវ គាត់​ចាំបាច់​ត្រូវតែ​សម្រាក​នៅក្នុង​មន្ទីរពេទ្យ​ដើម្បី​ងាយស្រួល​ដល់​ការព្យាបាល និង​តាមដាន​ស្ថានភាព​ជំងឺ​។​

​ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​ផ្សះ ភាគច្រើន​ត្រូវ​ពឹង​ផ្អែកលើ​លទ្ធផល​បណ្តុះ​មេរោគ​ខាងលើ ហើយ​រយៈពេល​នៃ​ការព្យាបាល អាច​ប្រែប្រួល​ពី ២ ទៅ ៤​សប្តាហ៍ ឬ​អាច​លើសពីនេះ​។​

៤) អ្នក​ប្រឈម​៖

– អ្នក​ដែលមាន​គ្រួសតម្រងនោម​

– អ្នកជំងឺ​ទឹកនោមផ្អែម​

– ស្ត្រី​មាន​ផ្ទៃពោះ​

Kidney disease risk for some pregnant women | News | The University of  Aberdeen

– ចាស់ជរា (​អាយុ​លើសពី ៧០​ឆ្នាំ​)

– អ្នក​ប្តូរ​តម្រងនោម​(Transplantation rénale)

​បើ​លោកអ្នក ជាពិសេស​បងប្អូន​ស្ត្រីៗ មាន​រោគសញ្ញា​ដូច​បាន​រៀបរាប់​ខាងលើ សូម​បងប្អូន​អញ្ជើញ​មក​ពិគ្រោះ​ប្រឹក្សា​ជាបន្ទាន់​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ទទួលបាន​ការពន្យល់​លំអិត​អំពី​ស្ថានភាព​នៃ​ជំងឺ និង​វិធីសាស្ត្រ​នៃ​ការព្យាបាល​ទាន់ពេលវេលា ដើម្បី​អាច​ជៀសវាង​ផលវិបាក​ធ្ងន់ធ្ងរ​ភ្លាមៗ​ជាយថាហេតុ​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម