Connect with us

សុខភាព

ហេតុអ្វីសាធារណជន ត្រូវរង់ចាំដល់ ៨ខែ ទើបអាចចាក់វ៉ាក់សាំងកូវីដដូសទី៣?

បានផុស

នៅ

ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ត្រូវបានដាក់ឱ្យដំណើរការដល់មន្ត្រីជួរមុខ និងបុគ្គលងាយរងគ្រោះ ប៉ុន្តែសាធារណជនទូទៅ នៅមិនទាន់អាចទទួលថ្នាំបង្ការនេះនៅឡើយ។ ក្រៅពីមន្ត្រីជួរមុខ និងបុគ្គលងាយរងគ្រោះ ទាំងនៅសហរដ្ឋអាមេរិក ក៏ដូចជានៅកម្ពុជាដែរ កំពុងណែនាំសាធារណជនឱ្យរង់ចាំ ៨ខែសិន មុននឹងបន្តទៅដូសទី៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពី News 3 Chanel ដែលបានដកស្រង់សម្ដីវេជ្ជបណ្ឌិត Chin-Hong អ្នកជំនាញខាងជំងឺឆ្លងនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា រដ្ឋសាន់ហ្វ្រាន់ស៊ីស្កូ (UCSF) បានឱ្យដឹងថា ដូសទី៣តម្រូវឱ្យរង់ចាំរហូតដល់៨ខែ គឺមានហេតុផលជាច្រើនបញ្ចូលគ្នា។

ផ្អែកលើភស្តុតាងវិទ្យាសាស្ត្រពីអ៊ីស្រាអែលបង្ហាញថា ប្រព័ន្ធភាពស៊ាំចាប់ផ្តើមថយចុះនៅចន្លោះពេល៦ខែ ដូចនេះអ្នកវិទ្យាសាស្ត្រមិនលើកទឹកចិត្តឱ្យគ្រប់គ្នាប្រញាប់ប្រញាល់ទៅចាក់ដូសទី៣ពេកទេ ​ព្រោះវាគ្មានប្រយោជន៍។

កងការពាររាងកាយជាទូទៅនឹងដុះល្អប្រសើរ ប្រសិនបើអ្នករង់ចាំឱ្យមានគម្លាតពីគ្នាច្រើនខែ។ ផ្ទុយទៅវិញប្រសិនបើអ្នកចាក់ទាំង៣ដូសក្នុងពេលតែមួយ ឬចន្លោះពេលកៀកគ្នាពេក វ៉ាក់សាំងនឹងមិនមានប្រសិទ្ធភាពអ្វីទេ ពោលគឺមិនអាចបណ្តុះប្រព័ន្ធភាពស៊ាំឱ្យចងចាំវីរុស ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសរយៈពេលយូរឡើយ។

ទោះយ៉ាងណា វេជ្ជបណ្ឌិត Bob Wachter ប្រធាននាយកដ្ឋានវេជ្ជសាស្ត្រនៃ UCSF និយាយថា ចន្លោះពេលរវាងដូសទី ២ និងទី ៣ អាចប្រែប្រួលតាមប្រភេទវ៉ាក់សាំងដែរ។ ឧទាហរណ៍ វ៉ាក់សាំង Moderna អាចទប់ទល់នឹងវីរុសបានល្អជាង Pfizer ដូច្នេះអ្នកប្រហែលជាពុំចាំបាច់ចាក់ដូសទី៣នៅឡើយទេ។

ជាថ្មីម្ដងទៀត ការចាក់ដូសទី៣ ​គួររង់ចាំរហូតដល់ ៨ខែ បន្ទាប់ពីចាក់ដូសទី២ ឬយ៉ាងហោចណាស់ក៏ ៦ខែដែរ។ ក្នុងនោះមានប្រទេសខ្លះ អាចរង់ចាំរហូតដល់មួយឆ្នាំ ដោយសារហានិភ័យសុខភាពរបស់ពលរដ្ឋមានភាពខុសៗគ្នាតាមបណ្តាប្រទេសផ្សេងគ្នា។ ដូច្នេះ ការចាក់ដូសទី៣អាចធ្វើឡើងខុសគ្នាខ្លះ ផ្អែកតាមការស្ថានភាពជាក់ស្ដែងរបស់ប្រទេសនីមួយៗ។

ដោយឡែក កាលពីពេលកន្លងទៅ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន ធ្លាប់បានបញ្ជាក់ថា អ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទើបបាន២ឬ៣ខែ ហើយចង់ចាក់ដូសទី៣ នឹងមិនមានប្រយោជន៍អ្វីឡើយ ម្យ៉ាងវាខុសទៅនឹងគោលការណែដែលបានកំណត់ទៀត​ផង។ ប៉ុន្តែបើវាខុសថ្ងៃគ្នាបន្តិចបន្តួច នឹងមិនមានបញ្ហាអ្វីទេ។ ជាក់ស្ដែងមន្ត្រីជួរមុខកម្ពុជា និងបុគ្កលងាយរងគ្រោះមួយចំនួន​អាចចាក់វ៉ាក់សាំងដូសទី៣ ក្រោយចាក់ដូសទី២ បាន៤ខែ។

ចំណែកឯ ប្រភពពីអង្គការសុខភាពពិភពលោក(WHO) បានបញ្ជាក់ថា វ៉ាក់សាំងបង្ការកូវីដ-១៩ តម្រូវឱ្យចាក់ជាបន្តបន្ទាប់ ពោលគឺក្នុងរយៈពេលចន្លោះពី ៦ ខែទៅ ១ ឆ្នាំ ត្រូវចាក់ដូសទី៣ ឬទី៤ បន្ថែមទៀត។ ប៉ុន្តែក្នុងករណី អ្នកទើបចាក់បាន២-៣ខែ វ៉ាក់សាំងនឹងគ្មានប្រសិទ្ធភាព សរីរាង្គមិនអាចជួយបណ្តុះអង់ទីគ័រ ឬពង្រឹងប្រព័ន្ធស៊ាំឱ្យមានសមត្ថភាពប្រឆាំងវីរុសបានឡើយ៕

 អត្ថបទ៖ សន្យា

ចុចអាន៖ ​ត្រៀម ៤យ៉ាងនេះឱ្យហើយ មុនទៅចាក់វ៉ាក់សាំងដូសទី៣ ទើបមិនលំបាកខ្លួនឯង

ចុចអាន៖ វ៉ាក់សាំងកូវីដដូសទី៣ គ្មានប្រសិទ្ធភាពឡើយចំពោះមនុស្ស ៣ប្រភេទនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៥ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម