សុខភាព
ក្រោយប្រើថ្នាំពន្យារកំណើតបន្ទាន់ មានអាការទាំងនេះ មិនបាច់ភ័យទេ
បើស្រីៗគ្នាយើងមួយចំនួន ច្បាស់ជាធ្លាប់ដឹងពីវិធីសាស្ត្រពន្យារកំណើតថ្នាំពន្យារកំណើតបន្ទាន់ហើយ។ ក្រោយប្រើរួចថ្នាំពន្យារកំណើតបន្ទាន់ អាចចេញរោគសញ្ញានៃផលរំខានមួយចំនួន ប៉ុន្តែគ្នាយើងមិនចាំបាច់ភ័យទេ។
ថ្នាំពន្យារកំណើតបន្ទាន់ ឬថ្នាំ ៧២ម៉ោង សំដៅលើថ្នាំបង្ការកុំឲ្យមេជីវិតឈ្មោល ជួបជាមួយពងមេជីវិតញី ឬពន្យារកុំឲ្យពងមេជីវិតញីធ្លាក់ចេញពីក្រពេញអូវែ ដោយគ្រាន់តែស្រីៗលេបថ្នាំនេះអំឡុងពេល ៣ ថ្ងៃនៃការរួមភេទដែលមិនបានការពារ។ មូលហេតុមួយចំនួនដែលគ្នាយើងស្រីៗត្រូវប្រើថ្នាំពន្យារកំណើតបន្ទាន់ដូចជាពេល៖
– ស្រោមអនាម័យដាច់រហែក ឬបែកពេលរួមភេទ
– របូតធ្លាក់កងពាក់ក្នុងស្បូន (IUD)
– ដាក់បន្ទះ ឬកងដាក់ក្នុងទ្វារមាស យឺតពេក ឬដកចេញលឿនពេក
– ភ្លេចលេបថ្នាំពន្យារកំណើត ២-៣ដងជាប់គ្នា
– រួមភេទដោយមិនបានការពារ។
ចំពោះស្រីៗគ្នាយើង ដែលបានប្រើថ្នាំពន្យារកំណើតបន្ទាន់នេះ ហើយមានអាការដូចខាងក្រោមនេះ វាជាសញ្ញានៃផលរំខានរបស់ថ្នាំរួមមាន៖
- ចង្អោរ ក្អួត
- ចុករមួលពោះផ្នែកខាងក្រោម
- ហូរឈាមខុសធម្មតា
- អស់កម្លាំង
- ឈឺក្បាល វិលមុខ
- ឈឺសុដន់
បើយើងសង្កេតតាមរោគសញ្ញាខាងលើ ថ្នាំពន្យារកំណើតបន្ទាន់ មិនបង្កឲ្យមានផលរំខានធ្ងន់ធ្ងរ ឬយូរអង្វែងនោះទេ ព្រោះវាត្រូវបានអនុម័តតាមបែបវេជ្ជសាស្ត្រដាក់ឲ្យប្រើប្រាស់ជាសកល ពីសំណាក់រដ្ឋបាលចំណីអាហារ និងថ្នាំពេទ្យអាមេរិក FDA ដោយអះអាងមានសុវត្ថិភាពសម្រាប់ស្រីៗគ្រប់រូប៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ថ្នាំសម្រកឆាប់ស្រក មានផ្ទុកសារធាតុមិនល្អមួយនេះ ប៉ះពាល់សុខភាពធ្ងន់ធ្ងរ
ចុចអាន៖ វេជ្ជបណ្ឌិតព្រមានគ្រោះថ្នាក់ចំពោះស្ត្រីលេបថ្នាំពន្យារកំណើត មុនពេលចាក់វ៉ាក់សាំងកូវីដ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ