សុខភាព
ទម្លាប់ខ្លះៗ ការពារមិនឲ្យងាយឈឺ ដោយមេរោគនៅបន្ទប់ទឹក
យើងទាំងអស់គ្នាសុទ្ធសឹងតែដឹងហើយថា បន្ទប់ទឹកជាកន្លែងប្រភពនៃមេរោគជាច្រើន ប្រសិនបើពុំបានសម្អាតញឹកញាប់។ តាមរយៈសាស្រ្តាចារ្យផ្នែកសុខភាពជាច្រើនបានផ្តល់ជាការណែនាំមួយចំនួន ដែលអាចអនុវត្តជាទម្លាប់នៃរបៀបបង្ការខ្លួនពីមេរោគ ពិសេសពពួកមេរោគ បាក់តេរី ដែលមានវត្តមានក្នុងបន្ទប់ទឹកប្រើប្រាស់សព្វថ្ងៃ។

១. គួរគប្បីកុំប្រើប្រាស់កន្សែងរួមគ្នា ឬដាក់ឡូកឡំ
របស់ប្រើប្រាស់ក្នុងបន្ទប់ទឹក នៅពេលប្រើប្រាស់រួមគ្នាញឹកញាប់ គឺប្រៀបដូចនឹងការចម្លងមេរោគឱ្យគ្នាទៅវិញទៅមក ដោយផ្ទាល់អ៊ីចឹង បើមានសមាជិកគ្រួសារណាម្នាក់ឈឺ។ បើតាមវេជ្ជបណ្ឌិត Neil Schachter មកពីមន្ទីរពេទ្យ Mount Sinai ក្រុងញ៉ូវយ៉កសហរដ្ឋអាមេរិក បានណែនាំថាការមានកន្សែងផ្ទាល់ខ្លួន និងមិនឡូកឡំ និងសម្រាប់សមាជិកគ្រួសារម្នាក់ៗ សម្រាប់ប្រើ គឺអាចបញ្ចៀសពីការឆ្លងមេរោគបង្កជំងឺឲ្យគ្នាបានមួយកម្រិត។
២. ឧស្សាហ៍សម្អាតរបស់ដែលពាក់ព័ន្ធនឹងបន្ទប់ទឹក
របស់ទាំងនោះ សំដៅទៅលើ និងរាប់តាំងពីដៃទ្វារបន្ទប់ទឹក បូតុងចុចទឹកចានបង្គន់ ក្បាលរ៉ូប៊ីណេទឹក និងកន្លែងទុកដាក់សាប៊ូ ឬផលិតផលប្រើប្រាស់ក្នុងបន្ទប់ទឹក គឺគួរគប្បីជូតសម្អាតជាញឹកញាប់ ព្រោះរបស់ទាំងនោះសុទ្ធសឹងជាចំណែកត្រូវប្រើដោយផ្ទាល់នៅក្នុងបរិយាកាសនៅក្នុងបន្ទប់ទឹក ដែលនៅមានមេរោគតោងជាប់ជានិច្ចជាកាល យើងគួរយកចិត្តទុកដាក់សម្អាត។
៣. ឡាបូ អាងដាក់ទឹក កម្រាលឥដ្ឋ និងផលិតផលប្រើប្រាស់ក្នុងបន្ទប់ទឹក ជារឿងគួរយកចិត្តទុកដាក់
យើងអាចយកចិត្តទុកដាក់ សម្អាតត្រង់កន្លែងខាងលើនេះ គឺដោយសារតែ វាជាបណ្តុំមេរោគ បាក់តេរី និងពពួកផ្សិត នៅប្រមូលផ្តុំច្រើននៅទីនោះ។ កាលណាសម្អាតបានស្អាត គឺបានបន្ថយនូវហានិភ័យចម្លងមេរោគ ជាច្រើន ព្រោះពេលខ្លះគ្នាយើងអាចភ្លេចខ្លួន ប៉ះពាល់របស់ទាំងនោះ រួចជូតមុខ និងមាត់ដោយមិនដឹងខ្លួន។

៤. លាងសម្អាតជាមុនបើសិនពុំបានប្រើអស់រយៈពេលយូរ
របស់របរក្នុងបន្ទប់ទឹក ក្រោយពេលដែលយើងពុំបានប្រើប្រាស់រយៈពេលណាមួយ គឺគួរតែសម្អាតចេញផងដែរ ឧទាហរណ៍ពេលយើងទៅវិស្សមកាលរយៈពេលខ្លីណាមួយ ត្រឡប់មកវិញ យើងអាចសម្អាតក្បាលរ៉ូប៊ីណេទឹកឱ្យបានស្អាតមុនប្រើប្រាស់។
៥. លាងដៃ
ប្រាកដណាស់ ដៃយើងក្រោយពេលប៉ះពាល់ ប្រើប្រាស់ ឬដុសសម្អាតវត្ថុផ្សេងៗ នៅក្នុងបន្ទប់ទឹក គឺគប្បីលាងសម្អាតឱ្យបានស្អាត ព្រោះថា សារធាតុរាវ សំណើមផ្សេងៗនៅក្នុងបន្ទប់ទឹក គឺមានមេរោគតោងជាប់ជានិច្ច ដូច្នេះគប្បីលាងសម្អាតដៃឱ្យបានញឹកញាប់៕
ចុចអាន៖បើមានក្លិនមាត់កុំគិតថាមិនអី អាចប្រាប់ពីជំងឺ សាហាវសម្ងំក្នុងខ្លួន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់