Connect with us

សុខភាព

ឪពុកម្ដាយគួរដឹង ផលរំខាននៃវ៉ាក់សាំង Sinovac ដូសមូលដ្ឋាន (១-២) លើក្មេងអាយុ ៣ ក្រោម ៥ ឆ្នាំ

បានផុស

នៅ

ប្រតិកម្មពីវ៉ាក់សាំង Sinovac លើកុមារក្នុងអាយុ​ ៣​​ ទៅក្រោម ៥ ​ឆ្នាំ គឺមិនខុសពីមនុស្សធំឡើយ ប៉ុន្តែយ៉ាងណាក៏ដោយ ឪពុកម្ដាយគួរយកចិត្តទុកដាក់បន្ថែម ចៀសវាងនាំមានផលវិបាកដល់កូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាពិសេសក្មេងអាចនឹងយំ ប្រសិនបើមានការឈឺចាប់លើរាងកាយនៅផ្នែកណាមួយ (ក្មេងខ្លះពិបាកនឹងពន្យល់ប្រាប់ឪពុកម្ដាយរបស់ពួកគេណាស់)​ ខណៈលេចអាការទាំងនោះមក។ ដូច្នេះឪពុកម្ដាយ គួរត្រៀមថ្នាំសង្កូវ និងឧបករណ៏ជិតៗខ្លួន ប្រការកូនមានប្រតិកម្មពីវ៉ាក់សាំង ដែលបានចាក់រួចក្នុងថ្ងៃនេះ ទាំងដូសមូលដ្ឋាន និងដូសបន្តបន្ទាប់ទៀត។

ចំណែកផល​ប៉ះពាល់​ពីវ៉ាក់សាំង Sinovac ទាំង២ដូស(ដូសមូលដ្ឋាន) លើកុមារអាយុ ៣ទៅក្រោម ៥ ​ឆ្នាំមានដូចខាងក្រោម ៖

-ឈឺក្បាល

-ក្ដៅខ្លួន​

-​ឈឺនៅ​កន្លែងចាក់តិចតួច (ឡើងក្រហម) ឈឺសាច់ដុំ ឈឺសន្លាក់

-ក្អួតចង្អោរ

-គ្រុនក្ដៅ​និងអស់កម្លាំងតិចតួច ។

យ៉ាងណាមិញ​ អាការទាំងនេះមិនមែនគ្រប់កុមារ សុទ្ធតែមាននោះទេ វាអាស្រ័យលើរាងកាយក្មេងៗ ​ហើយនឹង​បាត់​ទៅវិញ ក្នុងរយៈពេល ២ ឬ ៣ ថ្ងៃ ប៉ុណ្ណោះ។ ប្រសិនបើលើសហ្នឹង គួរនាំកូនទៅជួបជាមួយគ្រូពេទ្យជាបន្ទាន់។

ស្របពេលអូមីក្រុងកំពុងវាយលុកពេញប្រទេសកម្ពុជា​ សូមពុកម៉ែដែលមានកូនតូចៗ ស្ថិតក្នុងអាយុដែលបានរៀបរាប់ខាងលើ ត្រូវយកកូនមកទទួលវ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដើម្បីឲ្យកុមារមានភាពស៉ាំពីក្នុងខ្លួន ជួយការពារទាំងកូវីដផង និង វីរុសបំប្លែងខ្លួនផ្សេងទៀត ​​ជាពិសេស ​omicron ។

​​ត្រូបចងចាំថា វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលបានជ្រើសរើស​ចាក់​ជូន​កុមារ​តូចៗ គឺមានក្រុមអ្នក​បច្ចេកទេស​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ហ្មត់ចត់ និងមានប្រសិទ្ធភាព ​ដូច​ក្រុម​វ័យ​ជំទង់ផង​ដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ពុកម៉ែគួរដឹង កុមារតូចៗ បើឆ្លង Omicron នឹងចេញរោគសញ្ញាប្រភេទនេះមុនគេ

ចុចអាន៖កុមារអាយុ ៥-១១ ឆ្នាំ ក្រោយចាក់វ៉ាក់សាំង​ មិនថាដូសទីប៉ុន្មា​ន មានរោគសញ្ញានេះ ត្រូវជួបគ្រូពេទ្យជាបន្ទាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៨ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១០ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១០ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម