សុខភាព
បន្ថយអាការចាញ់កូន រមួលក្រពើពេលពពោះ កុំរំលងផ្លែឈើទាំងនេះ
សម្រាប់ស្រ្តីមានផ្ទៃពោះ ជារឿងសំខាន់ណាស់ដែលត្រូវញ៉ាំ អាហារសម្បូរដោយសារធាតុចិញ្ចឹម និងចៀសវាងអាហារដែលសម្បូរខ្លាញ់ និងមានស្ករច្រើន។ បន្លែ និងផ្លែឈើជាប្រភពអាហារសម្បូរសារធាតុចិញ្ចឹមសម្រាប់ស្រ្តីមានផ្ទៃពោះ។ ពេលយើងមាន បន្លែ និងផ្លែឈើក្នុងរបបអាហារ យើងនឹងទទួលបានវីតាមីន រ៉ែ និងជាតិសរសៃ ដែលខ្លួនយើង និងកូនក្នុងផ្ទៃត្រូវការ។ តើអ្វីផ្លែឈើណាខ្លះងាយរក ហើយមានប្រយោជន៍ច្រើនដល់ស្រីៗកំពុងពពោះ?
១. ផ្លែក្រូច
ផ្លែក្រូចមិនត្រឹមតែជួយបំពេញជាតិទឹកដល់រាងកាយស្រ្តីមានផ្ទៃពោះនោះទេ តែនៅមានហ្វូឡេត ដែលមានសារសំខាន់ណាស់ជួយការពារខួរក្បាល និងឆ្អឹងខ្នងកូនក្នុងផ្ទៃកុំឲ្យមានបញ្ហា។
ក្រៅពីនេះផ្លែក្រូចក៏ជាប្រភពវីតាមីន C ផងដែរ ដែលវីតាមីននេះ ជាសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយការពារការខូចខាតកោសិកា និងជួយរាងកាយស្រូបជាតិដែកបានល្អទៀតផង។

២. ស្វាយទុំ
ផ្លែស្វាយក៏សម្បូរវីតាមីន C និងវីតាមីនA។ ខ្វះវីតាមីន A ពេលកើតធ្វើឲ្យទារកប្រឈមនឹងផលវិបាកផ្សេងៗខ្ពស់ ដូចជាឆ្លងរោគផ្លូវដង្ហើម និងរាករូសជាដើម។
ជាការណែនាំស្រ្តីមានផ្ទៃពោះមិនគួរញ៉ាំស្វាយទុំច្រើនពេកទេក្នុងមួយថ្ងៃ ដោយថាអាចនាំឲ្យលើសវីតាមីន A ថ្វីបើករណីនេះជាករណីកម្រក៏ដោយ។ ស្ត្រីមានផ្ទៃពោះគួរញ៉ាំក្នុងកម្រិតសមល្មម និងញ៉ាំជាមួយផ្លែឈើផ្សេងៗទៀត។
៣. ផ្លែប័រ
សម្រាប់ផ្លែប័រឯណេះវិញសម្បូរទៅដោយវីតាមីន C, B, K ជាតិសរសៃ Choline ម៉ាញ៉េស្យូម និងប៉ូតាស្យូម។ ស្រ្តីមានផ្ទៃពោះមួយចំនួនអះអាងថាផ្លែប័រជួយកាត់បន្ថយអាការៈចង្អោរពេលមានផ្ទៃពោះ ដែលនេះទំនងមកពីរ៉ែម៉ាញ៉េស្យូម និងប៉ូតាស្យូម។
ប៉ូតាស្យូម ក៏បន្ធូររោគសញ្ញារមួលក្រពើរបស់ស្រ្តីមានផ្ទៃពោះផងដែរ។ អាការៈរមួលក្រពើ ច្រើនកើតឡើងដោយសារតែរាងកាយខ្វះម៉ាញ៉េស្យូម និងប៉ូតាស្យូម។ ចំណែកCholineវិញមានប្រយោជន៍ជួយដល់ការលូតលាស់ផ្នែកខួរក្បាល និងប្រព័ន្ធប្រសាទកូនក្នុងផ្ទៃ។
៤. ចេកទុំ
ចេកទុំ ក៏ជាប្រភពនៃប៉ូតាស្យូម វីតាមីនB6, C និងជាតិសរសៃ។ បន្ថែមអាហារសម្បូរជាតិសរសៃដូចជាចេកទុំទៅក្នុងរបបអាហារក៏អាចជួយកាត់បន្ថយបញ្ហាទល់លាមករបស់ស្រ្តីមានផ្ទៃពោះដែរ។ ការសិក្សាផ្សេងទៀតបង្ហាញថាវីតាមីនB6 ជួយបន្ធូរអាការៈចាញ់កូនរបស់ស្រ្តីមានផ្ទៃពោះផងដែរ។

៥. ផ្លែប៉ោម
ផ្លែប៉ោមសម្បូរជាតិសរសៃ និងវីតាមីន C, A ប៉ូតាស្យូម និងpectin ផងដែរ។ Pectin ជាព្រីបាយអូទិក(prebiotic) ជួយចិញ្ចឹមបាត់តេរីល្អក្នុងពោះវៀន។ ដើម្បីទទួលបានសារធាតុចិញ្ចឹមល្អៗពីផ្លែប៉ោម យើងគួរញ៉ាំទាំងសម្បក តែត្រូវប្រាកដថាបានលាងសម្អាតស្អាតជាមុនសិន។
ញ៉ាំផ្លែឈើពេលពពោះជួយឲ្យយើង និងកូនមានសុខភាពល្អ។ ផ្លែឈឺកំប៉ុងអាចជាជម្រើសល្អសម្រាប់ស្រ្តីពពោះដែរ តែត្រូវប្រាកដថាមិនមានបន្ថែមជាតិស្ករ។ ដើម្បីដឹងច្បាស់ពីផែនការអាហារពេលមានផ្ទៃពោះ ស្រីៗយើងគួរពិភាក្សាជាមួយគ្រូពេទ្យ៕
ចុចអាន៖ស្ត្រីមានផ្ទៃពោះ កុំញ៉ាំស៊ូស៊ីសាច់ឆៅ ប្រយ័ត្នបង្ករោគធ្ងន់ធ្ងរដល់កូនក្នុងផ្ទៃ
ចុចអាន៖ដំណាប់ល្មើល្អចំពោះសុខភាពមនុស្សទូទៅ ជាពិសេសជួយស្ត្រីសម្រាលកូនបានលឿន

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល