Connect with us

សុខភាព

ញ៉ាំ​ប្រៃ គ្រោះថ្នាក់​ខ្លាំង កើត​លើស​ឈាម​ផង មហារីក​ផង

បានផុស

នៅ

យើង​ធ្លាប់​តែ​ឮ​ថា អ្នក​ចូល​ចិត្ត​ញ៉ាំ​ប្រៃ​ងាយ​នឹង​កើត​ជំងឺ​លើស​ឈាម ប៉ុន្តែ​តាម​ពិត​មហារីក​ក្រពះ​ក៏​បណ្តាល​មក​ពី​ការ​ញ៉ាំប្រៃ​លើស​កម្រិត​ដែរ។

How much salt is too much?
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធាន​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាម នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត ការ​និយម​ចូល​ចិត្ត​ញ៉ាំ​អាហារ​ប្រៃ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ពិសេស​ពពួក​សាច់​ប្រឡាក់ ត្រី​ប្រឡាក់ អាហារ​ផ្អាប់ និង​ពពួក​ជ្រក់ ងាយ​នឹង​កើត​ជំងឺ​លើស​ឈាម​ផង ជំងឺ​មហារីក​ក្រពះ-ពោះវៀន​ផង ដោយសារ​តែ​វា​បណ្តាល​ឲ្យ​មាន​ការរលាក ដំបៅ​ក្រពះ​ដែល​វិវត្ត​ទៅ​ជា​មហារីក​​ក្រពះ។​ ម្យ៉ាង​វិញ​​ទៀត ការ​ញ៉ាំប្រៃនឹង​បង្កើន​សកម្មភាព​របស់​មេរោគ​ក្រពះ (H.pylori)។

លោក​វេជ្ជបណ្ឌិត​ពន្យល់​ថា ថ្វីត្បិត​តែ​ជំងឺ​មហារីក​ក្រពះ​បណ្តាល​មក​ពី​កត្តា​ច្រើន​យ៉ាង តែ​ក្នុង​នោះ​ការ​មាន​ទាក់ទង​នឹង​ការ​ញ៉ាំ​ប្រៃ​លើស​កម្រិត។ “​សិក្សា​វិទ្យាសាស្ត្រ​រក​ឃើញ​ថា អាហារ​ប្រៃ​ខ្លាំង ពពួក​ជ្រក់ ត្រីងៀត យក​ត្រី​ប្រឡាក់​អំបិល ហាល​ថ្ងៃ យក​ទៅ​​ដុត ឬ​អាំង នៅ​ក្នុង​សាច់​ត្រីងៀត ត្រី​ប្រឡាក់​មាន​សារធាតុ​នីត្រូសាមីន កាល​ណា​ញ៉ាំ​ច្រើន អាច​ជួយ​ជំរុញ​ឲ្យ​ក្រពះ​កើត​ជំងឺ​មហារីក”។

Sodium: Everything You Need to Know About Salt in Food

ផ្នែកតាមទិន្នន័យ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ និង​មន្ទីរពេទ្យ​ព្រះកុសមៈ មហារីក​ក្រពះ-ពោះវៀន ជា​ជំងឺ​ដែល​ជួប​ប្រទះ​ញឹក​ញាប់​ជាងគេ​បន្ទាប់​ពី​ជំងឺ​មហារីក​​មាត់​ស្បូន សុដន់ និង​សួត។

យោង​តាម​អង្គការ​សុខភាព​ពិភពលោក បាន​ណែនាំ​យើងឲ្យ​​ញ៉ាំ​អំបិល​ ៥ក្រាម/ថ្ងៃ ដែល​ស្មើនឹង ១ ស្លាប​ព្រា​កាហ្វេ​ប៉ុណ្ណោះ ដែល​បរិមាណ​នេះ​រាប់​បញ្ចូល​ជាតិ​អំបិល​ក្នុង​អាហារ​ប្រចាំថ្ងៃ​ទាំង​អស់ នោះ​​ទើប​​មិន​​មាន​បញ្ហា​សុខភាព៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ មើល​ឲ្យ​ហើយ​អ្នក​ចូលចិត្ត​ញ៉ាំ​ប្រៃ អាច​មាន​​គ្រោះ​ថ្នាក់​ធំពីរយ៉ាង

ចុចអាន៖ អាហារ​មិន​ល្អ ស្ថិតក្នុង​ចំណោម​ករណី​​ធ្វើ​ឲ្យ​​មនុស្ស​ស្លាប់ច្រើន​បំផុតលើ​ពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រឿងញៀន
សន្តិសុខសង្គម៧ នាទីutes មុន

ឃាត់ខ្លួនជនសង្ស័យម្នាក់ រកឃើញគ្រឿងញៀនជាង១៧គីឡូក្រាម

ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ១១ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យបិទចោលទីតាំងអាជីវកម្មណាដែលបណ្ដោយឱ្យមានការប្រើប្រាស់គ្រឿងញៀន

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

ព័ត៌មានជាតិ១៨ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ លើកទឹកចិត្តសមាជិក ប.ស.ស មានជំងឺស្រាលៗ ទៅពិគ្រោះនៅពេទ្យឯកជន ឬ មណ្ឌលសុខភាព កាត់បន្ថយការកកស្ទះ

ព័ត៌មានជាតិ២១ នាទីutes មុន

លោក ស សុខា អំពាវនាវរួមគ្នាអភិរក្សប្រាសាទបុរាណបន្ទាយឆ្មា ដែលជាសម្បត្តិជាតិដ៏មានតម្លៃ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម