សុខភាព
មិនមែនបំភ័យទេ ញ៉ាំឈាមសត្វគ្រប់ប្រភេទ ងាយឆ្លងរោគបំផុត
ឈាមសត្វដែលពេញនិយមយកមកធ្វើអាហារ មាន ឈាមជ្រូក ឈាមមាន់ ឈាមទា ជាដើម។ ឈាមសត្វអាចយកធ្វើអាហារបានក៏ពិតមែន តែក៏មានហានិភ័យចំពោះសុខភាពយើងដែរ ប្រសិនបើឈាមនោះមានផ្ទុកមេរោគ ឬចម្អិនមិនបានឆ្អិនល្អ។

លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ពន្យល់ថា “ឈាមជាបណ្តុំផ្ទុកមេរោគជាច្រើនប្រភេទ ដូច្នេះហើយកាលណាយើងមានជំងឺអីមួយ នោះគ្រូពេទ្យតម្រូវឲ្យធ្វើតេស្តឈាមដើម្បីរកមេរោគទាំងនោះ”។ ដូចគ្នានេះដែរ ពេលយើងញ៉ាំឈាមសត្វដែលមានផ្ទុកមេរោគ ដោយចម្អិនមិនឆ្អិនល្អ នោះមេរោគទាំងនោះអាចឆ្លងមកមនុស្សយើងបានយ៉ាងងាយ គួបផ្សំនឹងទីតាំងសត្វឃាតមិនមានអនាម័យទៀតនោះ ឈាមសត្វដែលយើងមកចម្អិនធ្វើអាហាររឹតតែមានគ្រោះថ្នាក់ចំពោះសុខភាព។

មួយវិញទៀត ក្នុងករណីយើងញ៉ាំឈាម ឬផឹកឈាមសត្វច្រើនពេកក៏អាចឲ្យមានជំងឺម្យ៉ាងហៅថា Haemochromatosis ដែលបង្កទៅជាខូចថ្លើម ចាល់ជាតិទឹកក្នុងសួត កង្វះជាតិទឹក សម្ពាធឈាមចុះទាប និងប៉ះពាល់ដល់ប្រព័ន្ធប្រសាទដោយសារចាល់ជាតិដែកក្នុងខ្លួនច្រើនពេក។

ទោះក្នុងលក្ខខណ្ឌណាក៏ដោយលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត មិនលើកទឹកចិត្តឲ្យយើងញ៉ាំពពួកឈាមសត្វ និងគ្រឿងក្នុងសត្វគ្រប់ប្រភេទ ព្រោះងាយនឹងឆ្លងនូវមេរោគជាច្រើនមុខ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ថ្លើមសាច់សត្វមានប្រយោជន៍ដល់សុខភាពច្រើនអនេក អ្នកមិនដែលហូបអាចនឹងភ្ញាក់ផ្អើលមិនខាន
ចុចអាន៖ អាហារមិនល្អ ស្ថិតក្នុងចំណោមករណីធ្វើឲ្យមនុស្សស្លាប់ច្រើនបំផុតលើពិភពលោក

-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល