សុខភាព
លក្ខខណ្ឌប៉ុន្មានយ៉ាងនេះ បញ្ជាក់ថាប្រុសៗ អារ និងគ្មានកូន
ការហើយច្រើនឆ្នាំ តែនៅតែអត់កូនមួយប្រើហ្នឹងគេ ប្រាកដជាចង់ដឹងថាតើមកពីខាងប្រុស ឬស្រី។ អារ គ្មានកូន គឺអសមត្ថភាពមានកូន អំឡុងពេលកំណត់មួយ ចាប់ពី ៦ ទៅ ១២ ខែ ទោះបីរួមភេទញឹកញាប់យ៉ាងណាក៏ដោយ។ រោគសញ្ញាជំងឺអារអត់កូន អាចលាយឡំនឹងរោគសញ្ញាផ្សេងៗ បូករួមទាំងកត្តាជាច្រើនទៀត ដូចជា អាយុ ជាដើម។
ដើម្បីច្បាស់លាស់ ១០០% បាន ទាល់តែទៅពិនិត្យនៅពេទ្យជំនាញ។ យ៉ាងណាក៏ដោយ ខាងក្រោមនេះ អាចជាការបញ្ជាក់ពីបញ្ហាអាររបស់បុរស៖
១- រោគសញ្ញាអាចជួបប្រទះ
ចំពោះបុរស ហាក់ពិបាកកំណត់រោគសញ្ញាណាស់ ព្រោះថាត្រូវប្រើពេលច្រើនឆ្នាំ ទើបកំណត់បានថា អសមត្ថភាពមែន។ មានកត្តា និងរោគសញ្ញា ដូចជា៖
– ដុះរោមខុសធម្មតា
– គ្មានចំណង់ផ្លូវភេទ
– ឈឺចាប់ មានដុំ ឬហើមពងស្វាស
– លិង្គមិនឡើងរឹង ឬមិនចេញទឹកកាម
– ពងស្វាស តូចខុសធម្មតា។
២- ស្វែងរកជំនួយពេលណា?
បើអាយុលើស ៣៥ ឆ្នាំ គួរនាំដៃគូទៅពិគ្រោះជាមួយពេទ្យជំនាញទាំងពីរនាក់ បើនៅតែគ្មានកូនទៀតចាប់ពី ៦ ខែឡើងទៅ។ ពេទ្យនឹងធ្វើរោគវិនិច្ឆ័យ ដោយធ្វើតេស្ត ដូចជា តេស្តទឹកនោម តេស្តឈាម ថតរូបភាពវេជ្ជសាស្ត្រ ព្រមទាំងពិនិត្យទឹកកាមរបស់បុរស ដើម្បីដឹងពីសុខភាពបន្តពូជ។
អ្នកជំងឺអាចត្រូវការជំនួយពីពេទ្យឯកទេសជំងឺក្រពេញ។ ដើម្បីធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ គួរព្រាងទុកចំណុចមួយចំនួន មុននឹងជួបពេទ្យ ដូចជា៖
– បើកំពុងប្រើថ្នាំ ឬផលិតផលណាមួយនោះ គួរគប្បីយកទៅជាមួយ
– កត់កាលបរិច្ឆេទ និងរយៈពេលប្រឹងយកកូនដោយមិនជោគជ័យ
– រកមើលបម្រែបម្រួលផ្នែករាងកាយណាមួយ ឬរោគសញ្ញាផ្សេងៗដែលអាចទាក់ទង
– បើធ្លាប់មានវះកាត់នៅម្ដុំប្រដាប់បន្តពូជ គួរប្រាប់គ្រូពេទ្យផង
– ប្រាប់គ្រូពេទ្យ បើធ្លាប់ព្យាបាលដោយគីមី ឬកាំរស្មីពីមុនមក
– បញ្ជាក់ឲ្យច្បាស់ពីការផឹកស្រា ជក់បារី ឬប្រើសារធាតុអ្វីមួយដល់គ្រូពេទ្យ
– ប្រាប់ពេទ្យពីប្រវត្តិជំងឺកាមរោគ បើមាន និងប្រវត្តិជំងឺក្នុងគ្រួសារ និងបុគ្គលខ្លួនឯងផ្ទាល់ ដូចជា ទឹកនោមផ្អែម ជំងឺក្រពេញទីរ៉ូអ៊ីត និងវិបត្តិហ្សែនផ្សេងៗ។
ចុចអាន៖ប្រុសៗមានទម្លាប់អាក្រក់ ៨ យ៉ាងនេះ អាចធ្វើឲ្យអត់កូន
ចុចអាន៖ប្រុសៗកុំសាកភេសជ្ជៈប្រភេទនេះឲ្យសោះ ប៉ះពាល់មេជីវិត ធ្វើឲ្យអត់កូន
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ