សុខភាព
ហេតុអ្វីចាំបាច់តេស្តឈាមទារក រកជំងឺមេតាបូលិកពីកំណើត!
ការធ្វើតេស្តឈាមតាមរយៈការជួសកែងជើង គឺជាវិធីសាស្ត្រដ៏សាមញ្ញមួយ ដើម្បីរកជំងឺមេតាបូលិកពីកំណើត ដែលជំងឺនេះធ្វើឲ្យទារករបស់អ្នកបាត់បង់ការលូតលាស់ផ្នែកប្រាជ្ញា ស្មារតី ខុសពីក្មេងដទៃដែលមិនមានជំងឺនេះ ឬអាចធ្វើឲ្យទារកស្លាប់បើយើងព្យាបាលមិនបានទាន់ពេលវេលា។
១) ហេតុអ្វីការធ្វើតេស្តនេះ មានសារៈសំខាន់ចំពោះទារកទើបកើត?
ការធ្វើតេស្តនេះ មានសារៈសំខាន់ ចំពោះទារកទើបនឹងកើត ព្រោះទារកដែលមានជំងឺនេះភាគច្រើនមានលក្ខណៈធម្មតា គ្រូពេទ្យឯកទេសកុមារនិងទារក មិនអាចពិនិត្យមើលឃើញពីរោគសញ្ញារបស់ទារកនោះ តាមរយៈការពិនិត្យសុខភាពធម្មតាទេ។ នៅពេលរោគសញ្ញាចាប់ផ្តើម ឬកុមារចាប់ផ្តើមឈឺ នោះការព្យាបាលពុំមានប្រសិទ្ធភាពទេ គឺមិនអាចកែប្រែការបាត់បង់ ការលូតលាស់ស្មារតី និងប្រាជ្ញារបស់កុមារឲ្យវិលមករកភាពដើមវិញឡើយ។

២) ការធ្វើតេស្តនេះត្រូវធ្វើនៅពេលណា?
ការធ្វើតេស្តនេះមានប្រសិទ្ធភាពល្អ គឺនៅចន្លោះទារកមានអាយុ ៤៨ម៉ោង ទៅ ៧២ម៉ោង ក្រោយកើត។
៣) ការធ្វើតេស្តត្រូវធ្វើយ៉ាងដូចម្តេច?
ការធ្វើតេស្តដោយប្រើវិធីសាស្ត្រដ៏សាមញ្ញមួយ គឺយកឈាមពីការជួសកែងជើងទារក ២ទៅ៣ដំណក់ ទៅផ្តិតលើក្រដាស។ ក្រដាសតេស្តត្រូវទុកដាក់ឲ្យបានល្អរយៈពេល ២៤ម៉ោង ឲ្យស្ងួតរួចយកទៅដាក់នៅមន្ទីរពិសោធន៍ដើម្បីធ្វើការពិនិត្យមើល។
៤) តើពេលណាយើងអាចដឹងពីលទ្ធផលនៃការធ្វើតេស្តនេះ?
លទ្ធផលអាចទទួលបានក្នុងរយៈពេលពី ៧ថ្ងៃ ទៅ១៥ថ្ងៃ។
– លទ្ធផលវិជ្ជមាន មានន័យថាទារកប្រឈមនឹងជំងឺមេតាបូលិកខ្ពស់
– លទ្ធផលអវិជ្ជមាន មិនន័យថាទារកមិនប្រឈមនឹងជំងឺមេតាបូលិកទេ

៥) អ្វីដែលគួរធ្វើបន្ទាប់ពីលទ្ធផលវិជ្ជមាន?
បើលទ្ធផលតេស្តបង្ហាញថា វិជ្ជមាន យើងត្រូវធ្វើតេស្តម្តងទៀត ដើម្បីបញ្ជាក់ពីលទ្ធផលតេស្តជាលើកទី២ និងដើម្បីធ្វើការព្យាបាលឲ្យទាន់ពេលវេលា។ ការព្យាបាលជំងឺមេតាបូលិកមានរយៈពេលយូរ ហើយការតាមដានក៏ដូចគ្នាដែរ ដែលជាលទ្ធផលកូនរបស់លោកអ្នក មានប្រាជ្ញាស្មារតីឆ្លាតវៃដូចធម្មតា។

សូមយកចិត្តទុកដាក់ចំពោះបុត្រធីតាលោកអ្នក ជៀសវាងកើតជំងឺមេតាបូលិកនេះ និងហួសពេលវេលា៕
អត្ថបទ៖ រស្មី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់